抖阴社区

???????????????????????

Start from the beginning
                                    

     បន្ទាប់ពីប្រលែងលេងឆ្អែតឆ្អន់រួច គេក៏ឈប់ហើយសម្លឹងមើលសភាពសស្លេកគាំងឈាមដោយសារតែបបូរមាត់របស់ខ្លួនបឺតឈ្លីខាំគ្មានប្រណីទាល់តែស្លេកអ៊ីចឹងទើបឆ្អែតឆ្អន់។

     “សូមទោសមាត់ខ្ញុំប្រហែលធំក្លិនអាហារ!”
    
     “ដូច្នេះវាជាកំហុសរបស់ឯង ឯងត្រូវប៉ះប៉ូវវាដើម្បីសងជំងឺចិត្តដល់យើង?”
    
     “ជាអ្វីទៅ?” ជុងហ្គុក ជ្រួញចិញ្ចឹមសម្លឹងមើលមុខ ថេយ៉ុង ធ្វើមុខងឿងឆ្ងល់។
    
     “មកងូតទឹកសម្អាតខ្លួនឱ្យយើងទៅ!”
    
     ឈូរ!!!
    
     ដំណក់ទឹកហូរច្រាលផ្សើមសក់ក្បាលអ្នកទាំងពីរ ខណៈកំពុងអង្គុយត្រាំក្នុងអាងទឹកត្រជាក់ស្រេង កំដរបរិយាកាសស្ងប់ស្ងាត់។ ថេយ៉ុង គេងផ្អៀងកើយដៃមាំ ជុងហ្គុក បិទភ្នែកយ៉ាងមានក្តីសុខ កាលបើប្រអប់ដៃក្តៅគគុកលើកចាប់កាន់ស្បៃត្រដុសដុះញីខ្នងស្រឡូនថើៗបន្ថែម។
    
     “ស្បែកអ្នកប្រុសទន់រលោងស្អាតណាស់ ហេតុអីក៏មិនព្យាយាមមើលថែរក្សាវាឱ្យបានល្អ?”
    
     “ព្យាយាមថែហើយទើបបានប៉ុណ្ណឹង!”
    
     “តែក៏ព្យាយាមថែទាំឱ្យស័ក្តិសមទៅនឹងតម្លៃនៃការខំប្រឹង!” និយាយរួច ជុងហ្គុក ក៏ស្ងាត់មាត់ច្រៀប។

     ថេយ៉ុង រើខ្លួនបន្តិចក្រោកមកអង្គុយសម្លឹងមុខគេ កាលដែលគេព្យាយាមលះបង់គ្រប់យ៉ាងឱ្យទៅនាយវាពិតជាគ្មានតម្លៃ ឬមួយក៏វាពិបាកក្នុងទទួលយកទៅ? វាអាចនិងមានឧបសគ្គឬមួយយ៉ាងណា? ហេតុអីគេស្រាប់តែក្រើនរំឭកពីរឿងគុណតម្លៃទាំងនេះទៅវិញ?
    
     “ឯងនិយាយដូច្នេះបានន័យថាយ៉ាងម៉េច?”
    
     “អ្នកប្រុសជាកូនអ្នកមានមុខមាត់ កេរ្តិ៍ឈ្មោះក៏ល្បាញល្បី ជាកូនអ្នកមានពូជពង្សវង្សត្រកូល ខ្ពង់ខ្ពស់ ថ្លៃថ្នូរ ហើយមានជីវភាពធូរធារខ្លាំងណាស់ បើក្រឡេកមកមើលពីសភាពរបស់ខ្ញុំពេលនេះ ជីវិតរបស់ខ្ញុំ មានសល់តែសំបកខ្លួន ស្មោកគ្រោក គគ្រិច ក្លិនផ្សារ ឆ្អេះហួង គ្មានសូម្បីតែរសនិយមលេងខ្លួនដូចកូនគេ អ្នករស់នៅក្នុងទីក្រុង ក៏មិនសមនិងអ្នកប្រុស ដែលសុខចិត្តបន្ទាបខ្លួនមកឱ្យខ្ញុំ ស្ទាបអង្អែលប៉ះពាល់ខ្លួនប្រាណ ស្និទ្ធស្នាលយ៉ាងនេះទេ!”
    
     “យើងចុះទន់យ៉ាងនេះ ឯងមិនហ៊ានទទួលទេអ្ហេស?” ថេយ៉ុង ជាអ្នកផ្តល់ឱកាសឱ្យគេមុន ដូច្នេះរឿងស័ក្តិសមឬមិនសមគេជាអ្នកគិតគូរខ្លួនឯង ខុសត្រូវគេជាអ្នករ៉ាប់រង់រែកពន់តែម្នាក់ឯង គ្មានបញ្ហានាំទុក្ខដល់អ្នកណា ប្រសិនបើថ្ងៃណាមួយគេឆ្អែតឆ្អន់ហើយចង់បញ្ឈប់វា ក៏ជាគេដដែល ដែលជាអ្នកត្រូវសម្រេចចិត្តនោះ។
    
     “វាច្រើនពេក..”
    
     “ច្រើនប៉ុណ្ណា?”
    
     “ខ្ញុំពិបាកនិងថា!”
    
     “ថាមកចុះ!” ជុងហ្គុក ញញិមស្ងួតរួចគ្រវីក្បាលបន្តិច។

?????????? ????????Where stories live. Discover now