“ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចពេលនិយាយហើយ វាបែរជាលែងមានឱកាស!” ថេយ៉ុង លែងតស៊ូបង្ខំចិត្តគេទៀត ឆ្លៀតទៅងូតទឹករៀបចំខ្លួន ដើម្បីចាកចេញទៅខាងក្រៅសម្រាប់ពេលរសៀល។
@Gym
មនុស្សម្នាជាច្រើនតែងព្យាយាមមកហាត់ប្រាណ ថែទាំសុខភាពមានចំនួនច្រើនគួរសម បើធៀបទៅនឹងពេលព្រឹកនិងពេលល្ងាច ចំណែកឯពេលរសៀលនេះក៏មិនអន់អ្វីប៉ុន្មានដែរ។ថេយ៉ុង នាំ ជុងហ្គុក មកទីនេះក៏ព្រោះតែចង់ផ្លាស់ប្តូរគេឱ្យច្រើន មិនចង់ឱ្យគេរស់នៅក្នុងរូបរាងមួយដែលមានសភាពទ្រុឌទ្រោមរាល់ថ្ងៃនេះទេ មកពីគេទន់ខ្សោយបែបនេះទើបអ្នកដទៃចេះតែតាមមកយីយាធ្វើបាបងាយៗស្រួលៗដូច្នេះ។
“ទីនេះ សម្បូរទៅដោយស្រីៗខ្លាំងណាស់ ឯងទ្រាំបានទេ?” ក្រឡេកមើលជុំវិញខ្លួន សុទ្ធតែជាមនុស្សស្រីស្លៀកពាក់សិចស៊ី លិចលើ លិចក្រោម ទ្រូងធំ គូទធំ ហើយខ្លះទៀតក៏ស្លៀកជិតៗ មានគ្រប់វ័យ ធ្វើឱ្យគេប្រឹងផើតពោះដកដង្ហើមទាំងអារម្មណ៍ញ័របុកពោះរន្ថើន។
“មិនអីទេ!” ជុងហ្គុក ងក់ក្បាលបែរទៅស្តាប់គ្រូបង្ហាត់ដើម្បីស្តាប់ពីការណែនាំមុនពេលហាត់ប្រាណនិងជ្រើសរើសញាំអាហារសុខភាព ព្រោះការផ្លាស់ប្តូររាងកាយអាចមានផលវិបាកច្រើន បើមិនស្តាប់វាមានការប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃក្រោយបាន។
ពួកគេម្នាក់ៗមមាញឹកចំពោះការហាត់ប្រាណផ្លាស់ប្តូរខ្លួនឯង ចំណែកឯពេលវេលាក៏ព្យាយាមដើរទៅមុខឥតឈប់ឈរដដែល។ បន្ទាប់ពីបានហាត់ប្រាណចប់ មេឃក៏កៀកជិតដល់ពេលយប់ល្មមរួចទៅហើយដែរ នៅតាមផ្លូវត្រលប់ទៅរកចំណតឡានឯជាន់ខាងក្រោមនោះ។
ជុងហ្គុក និង ថេយ៉ុង បណ្តើរគ្នាដើរចេញទៅទាំងអារម្មណ៍ល្វើយអស់កម្លាំង មានអារម្មណ៍ថាឈឺចុករោយសាច់ដុំ កំភួនដៃ កំភួនជើង ហើយឃ្លានទៀត។ ឃើញបរិយាកាសស្ងាត់ពេកខ្សែភ្នែកភ្លឺថ្លាក៏ក្រឡេកបែរទៅសម្លឹងមើលចំហៀងផ្ទៃមុខរាងតូចស្តើងពេញដោយស្នាមញញិមស្ងួតបន្តិចរួចវាចា៖
“អ្នកប្រុស!” ជុងហ្គុក ចាប់ក្រសោបប្រអប់ដៃស្រឡូនរួចសើចស្ញេញបន្តិច។
“យ៉ាងម៉េច?” ថេយ៉ុង ងាកមកទាំងញើសស្រក់ហូរតាមផែនថ្ពាល់រួចចោលខ្សែភ្នែកទៅសម្លឹងមុខអាកំលោះនោះ។
“ខ្ញុំទើបតែហាត់ប្រាណយកសាច់ដុំពោះរួច ចង់ឱ្យអ្នកប្រុសមើលសិនវាប្លែកទេ?” មិនត្រឹមតែនិយាយទេ គេនៅហ៊ានបង្អួតលាត់អាវបង្ហាញសាច់ក្បាលពោះកំផ្លេសៗទៀត។
“ដាក់អាវចុះវិញទៅ!” ថេយ៉ុង ស្រែកប្រាប់ទាំងញ៉េញធ្មេញសង្កៀត ក្រឡេកមើលជុំវិញនេះសុទ្ធតែមនុស្សស្រីដើរហែហមមកតាមពីក្រោយ អាក្មេងនេះចំជារពឹសគ្មានដឹងអ្វីមែន។
“ប៉ុន្តែហេតុអីទៅ?” គេហាក់ដូចជាអស់សំណើច ហើយសើចកក្អឹកឡើងមកធ្វើឬកឈ្លើយច្រលើសបើស។
“ចាំពេលទៅដល់អាផាកមីន៍ចាំយើងមើល!”
“អ្នកប្រុសស្ទាបទេ?”
“ស្ទាបស្អីឯង?” ខ្សែភ្នែកកំណាញ់ងាកមកសម្លកថ្មែទាំងអារម្មណ៍ក្តៅក្រហាយ។
“ស្ទាបពោះរបស់ខ្ញុំ!” ជុងហ្គុក ឆ្លើយទាំងសើចញឹមៗរួចយកចុងម្រាមដៃទៅប៉ះស្ទាបប្រអប់ដៃ ថេយ៉ុង បន្ថែម។
“ឡើងឡានទៅ!” មិនអលឯកយូរ ថេយ៉ុង រហ័សតឿនសតិកំលោះស្ទើរភ្លើងតាមដោយអារម្មណ៍ខឹងតិចតួច សុខៗមករករឿងតឿនឱ្យគេមើលក្បាលពោះឡិរឡក់ៗដូចក្មេងទៅកើតដែរ។
ថ្ងៃបន្ទាប់
វិទ្យាល័យ
ចាប់តាំងពីថ្ងៃដែល ជុងហ្គុក សេពគប់ជាមួយ ថេយ៉ុង ក្នុងភាពលាក់លៀមមក។ អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺការលេងខ្លួនស្ទាយថ្មី។ ជុងហ្គុក ប្រែប្រួលច្រើនណាស់ ទាំងមុខមាត់ រូបរាង សម្លៀកបំពាក់ និងម៉ូតសក់ មិនកខ្វក់ អួរអាប់ ដូចកាលពីមុនទៀតទេ។
ប៉ុន្តែការកែប្រែអស់ទាំងនេះ ក៏មិនអាចជៀសផុតពីពាក្យចចាមរ៉ាមដែលសិស្សដទៃនាំគ្នាយកទៅនិយាយតៗគ្នាបានដែរ។ អ្នកខ្លះបាននិយាយថាគេមាន ស្រីចាស់ ស្រីក្មេង ចិញ្ចឹម ឯខ្លះទៀតថាគេធ្វើការបម្រើសេវាកម្មជាប្រុសពេស្យា ខ្លះទៀតក៏ថាគេ មានម៉ែឪខំប្រឹងរកលុយយកមកផ្គត់ផ្គង់កូនដើម្បីឱ្យមានជីវិតហ៊ឺហារ តែវាផ្ទុយស្រឡៈតាមការពិតគេរស់នៅយ៉ាងមានក្តីសុខ ឥឡូវនេះមានសាច់ឈាមភ្លឺថ្លាជាងមុន ក៏ដោយសារតែមាន ថេយ៉ុង ពូកែមើលថែយកចិត្តទុកដាក់ចំពោះគេតែដិតដល់ប៉ុណ្ណោះ។
“ថ្ងៃនេះស្លៀកពាក់ស្អាតម្ល៉េះហា៎ តាមមើលមានលុយច្រើនហើយត្រូវទេ មានប៉ុន្មានយកចេញឱ្យអស់មក!” រឿងបែបនេះវាតែងតែកើតឡើងមកលើ ជុងហ្គុក សឹងតែរាល់ថ្ងៃ គ្រប់ពេលមករៀន ពួកអស់នេះតាមមកព្យាបាទគេគ្រប់ទីកន្លែង តែប្រហែលជាលែងដូចមុនហើយ ព្រោះបច្ចុប្បន្នគេមិនកំសាកញីទៀតទេ។
“មាន តែយើងមិនឱ្យ!” សម្តីមាំធ្ងន់ៗប៉ុន្មានម៉ាត់ធ្វើឱ្យទឹកមុខពួកអស់នោះខឹងឡើងច្រាលឈាមក្រហមឆិលនិងក្តាប់ដៃត្រៀមនឹងបង្កហិង្សាតាមដោយអារម្មណ៍កញ្ជ្រោល ខឹងឡើងញ័រមុខតតាត់។
“ឯងថាយ៉ាងម៉េចមុននេះ?”
“មាន តែយើងមិនឱ្យពួកអាអត់ឃ្លានដូចជាឯងទេ!”
“អស្ចារ្យ..អស្ចារ្យមែន..ពួកឯង!”
ឌឹប!!
សំឡេងទង្គិចកម្លាំង ហាក់ធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗច្រឡោតសស្គូសសម្លឹងមើលទិដ្ឋភាពមុននេះស្ទើរតែមិនគួរឱ្យជឿ។ រាងកាយដែលខ្ទាតទៅម្ខាងយ៉ាងពេញទំហឹងនោះ ហាក់បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល កាលបើកណ្តាប់ជើងមាំស្រាប់តែលើកធាក់ជំហរខ្លួនសិស្សប្រុស អំនួតក្អេងក្អាងម្នាក់នោះមួយជើងឈឺទាល់តែចុកឆ្អល់ននៀលខ្លួនលើឥដ្ឋ។
“ចន ជុងហ្គុក អាចង្រៃយ៍!!”
“បើមានម្នាក់ក្នុងចំណោមពួកឯងត្រូវពិការ កុំបន្ទោសយើងឱ្យសោះ!” ជុងហ្គុក បាននិយាយរួចហើយ តែគេក៏ធ្វើវាពិតមែន ម្តងនេះគេត្រូវតបតខ្លះ បើគេស្ងាត់ស្ងៀមប្រៀបដូចជាសំរាមដដែល លើលោកនេះមនុស្សស្លូតត្រង់ច្បាស់ជាគ្មានសិទ្ធរស់នៅបានសុខស្រួលនោះឡើយ។
“ឯង..”
“ចូលមក!” កំលោះសង្ហារក្សាគោលជំហររបស់ខ្លួនយ៉ាងមុតមាំដដែលព្រមទាំងញញិមពេញដោយភាពក្លាហានទៀតផង មើលទៅគេឥឡូវនេះមាំមួន កាចសាហាវមិនធម្មតាទេ។
“នៅពេលដែលសង្គមគ្មានភាពពេញលេញ អាចបោសសម្អាតមនុស្សអាក្រក់ដូចជាពួកឯងបានទេ មនុស្សស្លូតត្រង់ច្បាស់ជាឈឺចាប់រហូតដល់ថ្ងៃស្លាប់ ប្រសិនណាបើពួកគេមិនយល់ព្រមតបតខ្លះ!”
“បិទកញ្ចប់មាត់របស់ឯងទៅ!”
“ឯងហ្នឹងហើយបិទ-មាត់!” ជុងហ្គុក ស្ទុះចូលទៅចាប់ក្របួចកអាវសិស្សប្រុសក្បាលត្រងោល មុននឹងគ្រវែងអស់មួយទំហឹងកម្លាំង បណ្តាលឱ្យរាងកាយមួយនោះហោះទៅបុកនឹងលំនឹងក្តារខៀន សឹងតែបាក់ឆ្អឹងទាំងកំណាត់ៗ។
“អ៎ក!” សិស្សប្រុសម្នាក់នោះទ្រហោដោយអាការៈឈឺចាប់ពន់ពេក។
“វាស៊ីស្អីវ្ហើយ..ខ្លាំងដល់ម្លឹង?” ដេណាំ ដែលឈរសម្លឹងមើលទស្សនីយ៍ភាពដ៏ត្រជាក់ភ្នែកស្រាប់តែលាន់មាត់និយាយឡើង ព្រមនឹងបើកភ្នែកសក្បុសឡើងធំៗ។
“ស៊ីយើង..”
“ស្អី?” ដេណាំ ងាកមកប្រសព្វនិងផ្ទៃមុខ ថេយ៉ុង។
“ប្រាប់ថាគេស៊ីយើង!”
“ប៉ុន្មានដង?”
“គ្មានដែនកំណត់ទេ!”

???????????????????????
Start from the beginning