“គិតថាបងឈឺ ហើយក្មេងនោះមិនឈឺ អ្នកដែលឈឺចាប់បំផុតគួរតែជាអូនទៅវិញទេ អូនគ្មានក្តីស្រលាញ់ពិតមួយទៅឱ្យគេទេ អូនបោកគេប្រើ អូនសំដែងធ្វើជាល្អជាមួយគេ នៅពេលដែលគេដឹង គេក៏ស្អប់អូនខ្លាំងលើសដើមជាមិនខាន..ស្តាប់ណា..ហើយគិតឱ្យច្បាស់ មុនពេលអូនសម្រេចចិត្តធ្វើវា!”
“បើខ្ញុំមិនទាន់ទទួលបានអ្វីដែលខ្ញុំចង់បានទេ លោកកុំសង្ឃឹមឱ្យសោះ!” ថេយ៉ុង មិនព្រមទម្លាក់កំហឹងដែលស្អប់គុំគួននាយម្នាក់នេះចុះចោលត្រឹមតែប៉ុណ្ណេះនោះឡើយ តែគេនិងធ្វើរឿងគ្រប់យ៉ាងដើម្បីឈ្នះលើរឿងដែលគេចង់ធ្វើតែម្យ៉ាងគត់។
យប់ដដែលការងារថ្ងៃដំបូង..
ជុងហ្គុក អង្គុយកាន់ហ្គីតា ភ្នែកសម្លឹងមើល Microphone ទាំងអារម្មណ៍ភិតភ័យ ដ្បិតការងារមកសាកថ្មីថ្មោងថ្ងៃដំបូងរៀងមិនទាន់ថ្នឹកដៃអ្វីប៉ុន្មាន ណាមួយភ័យផង អរផង ចង់សាកល្បងលក់សំឡេងរបស់ខ្លួន ក្រែងអាចដោះទ័លជីវិតដែលកំពុងលំបាកក្នុងពេលបច្ចុប្បន្ននេះ។
“ស៊ូស៊ូណា!” ហ្សិនហ៊ី រង់ចាំផ្តល់កម្លាំងចិត្តទៅឱ្យនាយនៅឯខាងក្រោម នាយក៏ចាប់ផ្តើមច្រៀងអមទៅដោយសំឡេងភ្លេងតន្រ្តីប្រគុំឡើងពិរោះរណ្តំ គេដាក់អារម្មណ៍បញ្ចូលមនោសញ្ចេតនាបានយ៉ាងល្អ សម្រែកទឹកដមក៏ផ្អែមបំពេរចិត្តអ្នកសណ្តាប់។
គ្រប់គ្នាលុងស្លុងនឹងសំនៀងតែមួយនោះយ៉ាងលន្លុងលន្លោច ក្រោមអំពូលភ្លើងរាត្រីពណ៌ពងមាន់ស្រាលហាក់ស្តែងឱ្យឃើញពីទិដ្ឋភាពដ៏សោកសៅរបស់អ្នកចម្រៀងវ័យក្មេង គួរឱ្យចាប់អារម្មណ៍។
ពីមួយចង្វាក់ទៅមួយចង្វាក់ទៀត សំនៀងតន្រ្តីកាន់តែពិរោះទៅៗនិងចូលតួតាមបានយ៉ាងល្អ។
នៅពេលដែលគេច្រៀងចប់ស្នូរទះដៃក៏បានបន្លឺ អ្នកខ្លះហុចប្រាក់ អ្នកខ្លះហុចកែវស្រា ឯខ្លះទៀតហុចផ្កា ថែមទាំងទទួលបានការកោតសរសើរពីអ្នកនិយមស្តាប់តន្រ្តីទៀត។
ចប់ម៉ោងធ្វើការភ្លាម ជុងហ្គុក និង ហ្សិនហ៊ី នាំគ្នាត្រលប់មករកតាក់ស៊ីដើម្បីជិះចេញទៅផ្ទះជួល។ ថ្ងៃនេះគេក៏មិនសូវសប្បាយចិត្តអី្វប៉ុន្មានដែរ ទឹកមុខរបស់គេក្រៀមស្រពោនជារឿយៗមករហូត។

?????????????????????
Start from the beginning