“អត់ទេ ជុងហ្គុក មិនបានខុសចំពោះអូន ជុងហ្គុក មិនបានធ្វើឱ្យអូនមានអារម្មណ៍ថាបងបានធ្វើខុសចំពោះអូនទេ កុំសូមទោសអី រឹងមាំឡើងណា អូននាំបងព្យាបាលឥឡូវនេះ ហ៊ឹកៗ..” ថេយ៉ុង គ្រវីក្បាលញ័រតតាត់ ពេបមាត់យំសស្រិកសស្រាក់ញ័រស្មាចំប្រប់ ព្រមទាំងចាប់កាន់អង្រួនស្មាមាំតាមដោយសំឡេងបេះដូងដង្ហោយហៅអ្នកដែលជិតបិទភ្នែកគេងលក់ទាំងសភាពកម្សត់កម្រគួរឱ្យខ្លោចផ្សារចិត្ត។
“ខិខិ..បងមិនអីទេ..វាជិតហួសពេលទៅហើយ..ថេយ៍កុំយំទៀតអី យំប៉ុណ្ណឹងបានហើយ គ្រប់យ៉ាងនិងមិនអីនោះទេ!”
“ជុងហ្គុក កុំនិយាយបែបនេះអី អូនមិនចង់ឮ មិនចង់ស្តាប់ទេ ហ៊ឺៗរឹងមាំឡើងណា..” ជុងហ្គុក ព្យាយាមត្រដរលេបដង្ហើមម្តងបន្តិចៗទាំងដង្ហក់ ហើយស្រវាក្រោកតាមមកក្រសោបមុខ ថេយ៉ុង ផ្អឹបបបូរមាត់ទៅលើមាត់ថ្ពាល់ស្រឡូនថ្នមៗបន្ថែម។
“មិនថាបងទៅដល់ទីណា ក្តីស្រលាញ់ដែលបងមានចំពោះអូន វាមិនសាបសូន្យដូចរូបកាយមួយនេះទេ កុំយំណា យូរទៅអូនគង់និងភ្លេចបង អរគុណនិស្ស័យដែលបណ្តាលឱ្យបងជួបអូនបានត្រឹមរយៈពេលប៉ុណ្ណេះ ញញិមឡើងណា ញញិមដើម្បីថែរក្សាខ្លួនឯងឱ្យបានល្អ កុំបារម្ភពីបងទៀតអី!” ជុងហ្គុក ញញិមយ៉ាងផ្អែម ផ្អែមបែបកម្សត់ ហើយលាយឡំនិងភាពជូរចត់ ដែលមិនធ្លាប់បានជួបប្រទះពីមុនមក វាដូចជាឯកាខ្លាំង រងារខ្លាំង ពិបាកខ្លាំងណាស់ ទោះមានពេលខ្លះអាចមានអារម្មណ៍ថាកក់ក្តៅ តែភាពកក់ក្តៅអាចជាចំណែកដ៏តូចមួយក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ។
“ដែលឈប់ខឹង? ដែលព្រមវិលត្រលប់មកត្រូវរូវគ្នាជាមួយអូន វាគ្រាន់តែជាពេលវេលាសេសសល់ចុងក្រោយ តែប៉ុណ្ណឹងទេអ្ហេ ជុង?” បើសិនជាអ៊ីចឹងពិតមែន បើអាចសុំការផ្លាស់ប្តូរបាន គេចង់សុំឱ្យពេលវេលាវិលត្រលប់ថយក្រោយហើយមើលថែក្មេងប្រុសម្នាក់នេះឱ្យបានល្អជាងពេលណាៗទាំងអស់មិនចង់ឃើញគេឈឺចាប់ មិនចង់បាត់បង់គេ រឹតតែស្រលាញ់ រឹតតែចង់ថ្នាក់ថ្នម យល់ចិត្តឱ្យបានច្រើនជាងនេះ។
“បងគ្រាន់តែសុំពេលសេសសល់ខ្លះ ដើម្បីនៅក្បែរអូនឱ្យបានច្រើនតែប៉ុណ្ណោះ!” ជុងហ្គុក និយាយទាំងទឹកភ្នែកហូរដាបចាប់កាន់ក្រសោបប្រអប់ដៃស្រឡូនជាប់ ហើយញញិមយ៉ាងខ្សោះអស់កម្លាំងនិងបង្ហាញនូវភាពជូរចត់ក្នុងចិត្តមិនរហើយ។

?????????????? ????????
Start from the beginning