抖阴社区

?????????????????????!!

Start from the beginning
                                    

       “នេះគឺ ខារ៉ា ជាអ្នកហ្វឹកហាត់ការងារដល់កូនបន្ទាប់ពីប៉ា!” ដំបូងឡើយគេស្មានថាគាត់ជាអ្នករ៉ាប់រង់មើលការខុសត្រូវទៅលើការងាររបស់គេទាំងមូល ប៉ុន្តែក្រោយមកស្រាប់តែគាត់បន្ថែមអ្នកណែនាំមកម្នាក់ទៀតជាមនុស្សស្រីផង ថែមទាំងជាកូនស្រីម្ចាស់ក្រុមហ៊ុនដ៏ល្បីក្នុងប្រទេសកូរ៉េផងដែរ។

       “សួស្តី ខ្ញុំគឺ..គីម ខារ៉ា!”

       “បាទសួស្តី ខ្ញុំគឺ..ចនជុងហ្គុក!” ជុងហ្គុក ក្រោកឈរសំដែងការគួរសមទៅកាន់ភ្ញៀវចំណូលថ្មីដោយមិនភ្លេចងាកមកសម្លឹងមើលមុខឪពុករបស់ខ្លួនម្តងទៀត។

       “ប៉ុន្តែក្រែងប៉ាជាអ្នកធានាថានិងបង្រៀនខ្ញុំនោះអី?” លោកហ្វីឌ័រញញិមស្រាល តាមពិតគាត់ខ្លាចគេរៀនមិនបានដិតដល់ទើបចេះតែរកគ្នាម្នាក់ពីរនាក់ទៀតមកជួយបង្រៀនថែមថយគ្រឹះឱ្យនាយរៀនចេះបានជ្រៅជ្រះដើម្បីឈ្វេងយល់ពីការងារឱ្យកាន់តែយល់ច្បាស់តែប៉ុណ្ណោះ។

       “ខារ៉ា ជាមនុស្សស្រីពូកែធ្វើការងារណាស់ បើកូនបាននាងមកជួយធ្វើជាភ្នែកជាច្រមុះនោះ ការងារច្បាស់ជាដំណើរការទៅមុខប្រកបដោយភាពរលូនជាក់ជាមិនខានឡើយ!” ជុងហ្គុក សម្លឹងមុខ ខារ៉ា បានត្រឹមតែសើចញឹមៗ មិនធ្លាប់ធ្វើការជាមួយមនុស្សស្រីចេះតែមានអារម្មណ៍ថាប្លែកៗក្នុងចិត្តយ៉ាងម៉េចក៏មិនដឹង តែគេនិងព្យាយាមព្រោះត្រូវគិតគូរពីអនាគតទៅថ្ងៃមុខបន្តទៀត។

       “បាទ!” បន្ទាប់ពីសំណេះសំណាលគ្នាចប់សព្វគ្រប់រួចរាល់មកហើយភ្លាម ការងារជាច្រើនស្អេកស្កះត្រូវការបំពេញឱ្យហើយរួចរាល់ចប់សព្វគ្រប់ មិនយូរប៉ុន្មានពេលវេលាបានឈានចូលមកដល់ទីបញ្ចប់។
      
       យប់ដដែល

       ស្រទាប់ពន្លឺខាងក្នុងបន្ទប់ចាប់រលត់ទៅម្តងបន្តិចៗ ដ្បិតអំពូលភ្លើងរាត្រីដែលមានសភាពភ្លឺស្រាលបំផុតពុំធ្វើឱ្យឥទ្ធិពលពន្លឺភ្លឺខ្លាំងទាំងស្រុងគ្របដណ្តប់រះពេញផ្ទៃបន្ទប់ទាំងមូលនោះឡើយ។ ខ្យល់ត្រជាក់ធ្លាក់ចុះមកត្រសៀកព្រឺរងារញ័ររណ្តំកាយ មេឃខ្មៅស្រអាប់ខ្មួរខ្មាញ ហាក់បាត់ពន្លឺព្រះចន្ទ ទន្ទឹមនឹងវាយោដែលបក់ទៅមក ទង្គិចចុងឈើលាន់ឮសំឡេងបង្កបានទៅជាសន្សើមរលឹមគ្រាប់ធំៗទម្លាក់ខ្លួនចុះមក បុកទៅនឹងដំបូលក្បឿងលាន់ប្រាំងៗរសាត់ចូលត្រចៀកគួរឱ្យចង់សណ្តាប់។

?????????? ????????Where stories live. Discover now