ជុងហ្គុក ប្រះខ្នងឡើងផុតពីលើគ្រែ ដើរចេញទៅទាញបង្អួចបិទបាំងដំណក់ទឹកភ្លៀងដែលហៀបនឹងសាចចូលមកខាងក្នុងបន្ទប់។
“យប់នេះភ្លៀងធ្លាក់ធំសម្បើមណាស់!” កាលបើឃើញពីពន្លឺនិងសូរផ្គររន្ទៈគួរឱ្យខ្លាចទៅហើយនោះ យប់នេះច្បាស់ជាមានភ្លៀងធ្លាក់ខ្លាំងហើយបង្កឱ្យមានទឹកជន់លិចក្នុងទីក្រុងដូចឆ្នាំមុនៗទៀតជាក់ជាមិនខានឡើយ។
“មកគេងមកជុង យប់ជ្រៅណាស់ហើយ!” ថេយ៉ុង ដង្ហោយហៅស្វាមីដោយមិនភ្លេចដាក់ខ្លួនដេកផ្ទាល់នឹងពូកខ្នើយទន់ល្មើយរង់ចាំស្វាមីមកគេងក្បែរខ្លួន ព្រមទាំងស្ងាបតាមដោយអារម្មណ៍ល្វើយខ្លាំង។
“បាទ!” រាងខ្ពស់សង្ហារហ័សតបក្នុងសំនួនផ្អែមខ្លាំង ហើយឆាប់ដើរចូលទៅទម្លាក់ខ្លួនដេក ដោយមិនភ្លេចថើបបេះបួយរាងតូចស្រឡូនក្នុងឈុតរាត្រីពណ៌សកំពុងគេងលក់ទាំងទឹកមុខស្ញូញ។
“យប់នេះអូនឆាប់គេងលក់ចោលបងលឿនណាស់ ដឹងទេថាបងអង្គុយបន់ឱ្យឆាប់ដល់ពេលបានចេញធ្វើការឆាប់បានមកជួបមុខអូនឱ្យបានមុនគេ!”
“ហ៊ឺ..ថ្ងៃនេះអូនមិនសូវស្រួលខ្លួន ទើបល្វើយចង់គេងឱ្យបានលក់មុនបងទៅ!” ថេយ៉ុង បើកភ្នែកប៉ប្រិមៗស្ទើរតែមិនរួចប្រឹងលើកប្រអប់ដៃដែលទន់ល្វក់លើកឡើងឱបក្រសោបកញ្ចឹងកមាំ ត្រសុលផែនមុខត្រដុសផ្អឹបជាប់ដើមទ្រូងដ៏ធំទូលាយនាំឱ្យកម្សួលក្តៅងុំដកលាន់ឮសូរភាយៗប៉ះទៅនឹងសាច់ដើមទ្រូងគ្មានក្រណាត់បិទបាំងខ្សាវៗ។
“បើងងុយគេង អូនគេងទៅ?”
“ហ្អឹម!”
“បងឱបអូនណា!”
“អ៊ឹម!!” ថេយ៉ុង គ្រហឹមព្យាយាមសំងំដេក តែមានអារម្មណ៍ថារងារប្លែកណាស់ ប្លែករហូតដល់គេមានចិត្តរសាប់រសល់គេងពុំលក់ តែភ្នែកបើកពុំរួចទាល់តែសោះ។
សំឡេងថ្ងូររហឹះប្រគុំលាន់ឮមិនផុតឆ្ងាយពីត្រចៀក ខ្លួនប្រាណទាំងមូលមួយនេះ ត្រូវបានគេញាំញីបឺតជញ្ជក់ស្ទើរមិនលុះពេល ពេញមួយរាត្រីធ្វើឱ្យរាងកាយគ្មានអ្វីបិទបាំងបែកញើសគឃូសឡើង បើទោះបីជាមេឃមានភ្លៀងធ្លាក់ក៏មិនអាចជួយកាត់បន្ថយសីតុណ្ហភាពកម្តៅក្នុងខ្លួនរបស់គេបានឡើយ។

?????????????????????!!
Start from the beginning