( មែនហើយ..បើលើលោកនេះ រលាយបាត់វត្តមានរបស់លោកចេញទៅរហូត វាធ្វើឱ្យខ្ញុំមានក្តីសុខខ្លាំងណាស់ )
ថេយ៉ុង កើតចិត្តអន្ទៈសារខ្លាំងឡើងៗ ហើយប្រឹងបែរខ្លួនទៅរកទូរស័ព្ទដែលដាក់ចោលលើតុ ក៏ឃើញថា ជុងហ្គុក មិនបានយកស្អីទៅតាមខ្លួនក្រៅពីខោអាវដែលគេស្លៀកមួយកុនភ្លេលើខ្លួននោះឡើយ។
ការទន្ទឹងរង់ចាំចាប់តាំងពីថ្ងៃរះ ដល់ថ្ងៃលិច បានលេបត្របាក់ទឹកភ្នែកមិនដឹងជាប៉ុន្មានដំណក់ឱ្យហូរស្រក់ជោកជាំរហាមដាបពេញទាំងថ្ពាល់រលោងទន់ល្មើយម៉ដ្ឋខៃជាច្រើនលើកច្រើនជាសារ។លើកនេះ ថេយ៉ុង យំស្ទើរលិចលុងខ្លួន ត្របក់ភ្នែកឡើងហើមព្រោះកម្តៅទឹកភ្នែកវាហូរស្រក់មិនព្រមឈប់ ប្រអប់ជើងចេះតែដើររារេទៅមក ចំណែកឯបេះដូងលោតញាប់ លួចបារម្ភពីវត្តមានស្វាមី ហើយក៏លួចបន្ទោសខ្លួនឯងដែលនិយាយស្តីទៅគ្មានការគិតពិចារណាឱ្យបានល្អិតល្អន់ ឯចិត្តមួយទៀតក៏សួរខ្លួនឯងថាហេតុអីត្រូវបារម្ភខ្វល់ខ្វាយពីមនុស្សភិតក្បត់ម្នាក់នោះខ្លាំងដល់កម្រិតនេះ ឬមួយចិត្តនិងបេះដូង នៅតែស្រលាញ់ស្មោះស្ម័គ្រចំពោះនាយខិលខូចម្នាក់នោះមិនទាន់អស់ចិត្ត?។
“លោកទៅណា!” តឹងណែនចិត្តពេក ថេយ៉ុង ក៏ស្រែកសួរដែនអាកាសទាំងតន្ត្រំជើងជាន់ខ្សាច់សកញ្ជ្រោលខ្លួនដូចមនុស្សឆ្កួត បាត់ទៅជាងមួយថ្ងៃ អ្នករង់ចាំឯណេះច្របូកច្របល់ចិត្តចង់ស្ទះសរសៃឈាមស្លាប់ទៅហើយ។
តឹកៗៗ!!
សំឡេងម៉ាស៊ីនអូប័រ ស្រាប់តែលាន់រន្ទឺចូលមកកៀកប្របក្បែរត្រចៀករាងតូច...
ជុងហ្គុក ពន្លត់ម៉ាស៊ីន ហើយដើរចុះចេញមកទាំងឫកពាមោឃៗបីដូចជាក្មេងមិនដឹងខ្យល់អី សូម្បីតែមើលឃើញថាប្រពន្ធកំពុងតែឈរយំសស្រិកសស្រាក់រហេមរហាមដុនដាបយ៉ាងនេះក៏គេនៅតែរក្សាភាពស្ងៀមស្ងាត់មិនខ្វល់នោះដែរ។
ឌឹប!!!
ស្បែកជើងប្រឡាក់ពាំទៅដោយខ្សាច់ស្រាប់តែគប់ហោះស្ទុយតម្រង់មករកក្បាលប្រុសកំលោះមួយទំហឹង..

????????????????????????????
Start from the beginning