抖阴社区

???????????????????????

Start from the beginning
                                    

       “អ្នកប្រុសកើតអី?” អ្នកកំលោះបារម្ភណាស់ ស្រវាចាប់អង្អែលលើថ្ពាល់ដ៏ស្រឡូនថ្នមៗបន្ថែម។

       “ជុងហ្គុក ឱបអូនបានទេ?” ជុងហ្គុក ស្រវាចាប់ចង្កេះតូចតាមដែលរាងតូចសំណូមពរ រួចដាក់ចង្កាលើស្មាតូចបន្ថែម។

       “ខ្ញុំឱបអ្នកប្រុសរួចហើយ!” ថេយ៉ុង ឮហើយញញិម បាននៅក្បែរដើមទ្រូងគេ ថេយ៉ុង ពិតជាទទួលបានអារម្មណ៍កក់ក្តៅណាស់ មិនថាគេប្រែក្លាយទៅអ្វី ក៏បេះដូងមួយនេះនៅតែស្ម័គ្រស្មោះ ហើយស្រលាញ់ពុំដែលថមថយនូវក្តីដ៏ រំភើប រំជើបរំជួល នៅពេលដែលបាននៅក្បែរគេគ្រប់ពេល។

       “ជុង ចាំមុខក្មេងនៅឯមន្ទីពេទ្យនោះបានទេ?” ថេយ៉ុង ស្រាប់តែសួរបែបនេះ ដែលធ្វើឱ្យទឹកមុខអ្នកកំលោះរូបស្រស់ចាប់ផ្តើមញញិមជាថ្មី។

       “ចាំបានតើស..អាល្អិតនោះច្រឡើមសម្បើមណាស់!”

       “គេជាកូនរបស់ពួកយើង..គេជាកូនរបស់ ជុង ហ្នឹងណា!”

       “ថាម៉េច? កូនខ្ញុំ? នេះអ្នកប្រុសពរពោះបង្កើតកូនចាប់តាំងពីពេលណា ហេតុអីក៏ខ្ញុំមិនដែលដឹងសោះ!”

       “ប្រាប់ហើយតើសថា ជុង បាត់បង់ការចងចាំ ទើបមិននឹកឃើញរឿងទាំងអស់នេះវាកើតឡើងរយៈពេលបីឆ្នាំជាងដែល ជុង បានប្រើជីវិតជាមនុស្សប្រុសមានចរិតខិលខូច!” ជុងហ្គុក ស្ទើរតែមិនជឿទេ ថារឿងនេះអាចកើតឡើងចំពោះគេបាន តែពេលគិតបានបន្តិច គេក៏នឹកដល់ក្មេងច្រឡើមម្នាក់នោះភ្លាមៗ។

       “ចុះកូនយើងឈ្មោះអីទៅអ្នកប្រុស?”

       “ជុង នៅចាំរឿងតុក្កតាជប៉ុនឈ្មោះ រ៉ូគិ ដែលពួកយើងធ្លាប់មើលជាមួយគ្នាបានទេ?” ថេយ៉ុង ជួយរំឭកហើយ ជុងហ្គុក ស្រាប់តែនឹកឃើញនិងងក់ក្បាលខ្លាំងៗ។

       “ចាំ..ចាំបានហើយ!”

       “កូនយើងមានឈ្មោះពេញថា ចន យ៉ុងស៊ូ រ៉ូគិ ដោយសារតែ ជុង ចូលចិត្តមើលតុក្កតានោះខ្លាំងណាស់ ទើបអូនសម្រេចចិត្តថាដាក់ឈ្មោះនេះឱ្យកូនយើងទៅ!”

       “ឈ្មោះនេះគួរឱ្យស្រឡាញ់ណាស់ កូនយើងក៏គួរឱ្យស្រឡាញ់ណាស់ដែរ!” នាយសើចឱ្យតែនឹកឃើញដល់ទឹកមុខដែលកូនប្រុសខឹងនិងខ្លួនពេលណារួចហើយ ចេះតែមានអារម្មណ៍ថាកំប្លែងណាស់។

?????????? ????????Where stories live. Discover now