“អត់..រឹងម៎េះ!” អាល្អិតស្រែកឮកាកោកនិងក្រោកស្ទុះទៅលើកដៃវាយកំប៉េះគូទ ជុងហ្គុក ឮសូរផាច់ៗ។
“ហិហិ ក្បាលខូចណាស់កូនឯងនេះ!” ថេយ៉ុង សើចកក្អឹកឃើញឪពុកកូនឈ្លោះគ្នាដណ្តើមខ្លួន ចង់តែសើចឱ្យរឹងពោះស្លាប់ទេ។
“ដេតឌី ធំហី..ចង់គេងឱបប៉ាប៉ាទៀត ដេតឌីគេងខាងហ្នឹងហៃ កុំចង់គេងកណ្តាល!” រ៉ូគិ ទម្លាក់ខ្លួនដេក ឱបគងគាក់ ថេយ៉ុង ជាប់ស្អិតដូចសត្វតុកែ ព្រមទាំងបន្លឺសំឡេងស្រម៉ុកខល់ៗនាំឱ្យមនុស្សចាស់ទាំងពីរលាន់មាត់សើចឮរហឹះ។
“រាត្រីសួស្តីណាប្រពន្ធសំឡាញ់ចិត្ត!” ជុងហ្គុក ឱនឈ្ងោកថើបមាត់ ថេយ៉ុង មួយខ្សឺត ព្រមទាំងបង្អូសស្នាមថើប ទៅលើថ្ងាសស្រឡូនមួយដង្ហើមធំបន្ថែមទៀត។
ព្រឹកថ្ងៃថ្មីភូមិគ្រឹះហ្វីឌ័រ
“អ៊ំប្រុស!” អ្នកកំលោះសម្បុរសម៉ដ្ឋខៃក្នុងទឹកមុខស្រស់ញញិមរហ័សឱនគំនាបទៅកាន់បុរសចំណាស់ មុននឹងងាកមកបែរខ្លួនដាក់គូទអង្គុយចុះលើសាឡុង តាមដោយឫកពាហ្មតចត់។
“រឿងដែលអ៊ំពឹងឱ្យឯងទៅធ្វើបានការយ៉ាងណាហើយ? មួយរយៈនេះឮដំណឹងមកថា ជុងហ្គុក មានការចងចាំវិញហើយ ប្រហែលពួកយើងត្រូវពេលបន្តិចទៀត ដើម្បីព្យាយាមខិតខំកសាងទំនាក់ទំនងថ្មីជាមួយគេម្តងទៀត!”
“កុំព្រួយអីអ៊ំប្រុស ការងារបន្ថែម គ្មានភាពស្មុគស្មាញទេ រឿងទាំងអស់នេះ ខ្ញុំអាចចាត់ចែងធ្វើបាន!” ស៊ូហ្គា ថាចប់ក្រឡេកទៅសម្លឹងមើលក្មេងតូចល្អិត ទើបនិងភ្ញាក់ពីដំណេកក្នុងទឹកមុខស្មឿគពុំសូវរីករាយសោះ។
“ថ្ងៃនេះមុខស្អុយខ្លាំងម៉្លេះ!” លោកហ្វីឌ័រញញិមលូកដៃចូលទៅចាប់ទាញក្រសោបចង្កេះតូចទាញក្មេងប្រុសអាយុ ៦ ឆ្នាំជាងមកអង្គុយក្បែរខ្លួន។
“ជីមីន ឈឺរលាកបំពង់ក!” ជីមីន ឆ្លើយរួចធ្វើមុខស្រពាប់ស្រពោនក្រៀមក្រំក្រឡេកមកសម្លឹងមុខ ស៊ូហ្គា តាមដោយខ្សែភ្នែកស្លក់ៗ។
“មកពីឯងចូលចិត្តញាំចំណីផ្តេសផ្តាសខ្លាំងពេក!”
“អត់ទេ ខ្ញុំមិនបានញាំអីផង បងឯងនិយាយបង្ខូចក្មេង!”

??????????????????
Start from the beginning