ជីមីន ហាក់បង្ហាញអារម្មណ៍ខឹងនិងស្ទុះស្ទាចូលទៅចាប់ក្តិចខ្នងដៃ ស៊ូហ្គា ខណៈនាយសង្ហាបានឆ្លៀតឱកាសមុននឹងចាប់ក្រសោបកាយតូចលើកមកដាក់លើភ្លៅរបស់ខ្លួនជាប់។
“លែង..លែងខ្ញុំ!” ក្មេងតូចច្រម៉ក់ប្រឹងរើសបម្រាស់អស់ៗកម្លាំងពីខ្លួន ធ្វើដូចជាខឹងរករឿងបងជីដូនមួយដោយទឹកមុខក្រហមដូចចងកំហឹងណាស់ណាអ៊ីចឹង។
“យើងមិនលែង ប៉ះមិនបាន រឹងរូស កាចដូចកូនឆ្កែ!”
“បើខ្ញុំកាចដូចកូនឆ្កែ កុំប៉ះខ្ញុំ លែងមើល៍!”
“នៅឱ្យស្ងៀមទៅវាថីឯង?” កាលបើឮសូរមនុស្សធំស្រែកសម្លុតទៅហើយនោះ អាល្អិតមុខក្រហមឆិលឯណេះស្រាប់តែស្រែកគំហកទៅវិញដែលនាំឱ្យទឹកមុខមនុស្សចាស់គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។
“ប្រយ័ត្នខ្ញុំចាប់ធ្វើប្តី!”
“ជីមីន!” អ្នកជាម្តាយស្រាប់តែបើកភ្នែកធំៗចំហមាត់ធ្លុងឮសូរកូនតូចនិយាយអ៊ីចឹងគាត់ហាក់ទទួលបានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងចម្លែកណាស់។
“ចាប់ទៅ បើឯងក្លាហាន!” អ្នកកំលោះញញិមហើយនិយាយបេះបួយញញ៉េះញញ៉ោះឱ្យអាល្អិតតូចខឹងកញ្ជ្រោល។
“ខ្លាចអីមុខបងឯងហ្នឹង ដល់ពេលខ្ញុំធំឡើងទៅស្អាតជាងនេះ កុំមកចង់ញ៉ែខ្ញុំឱ្យសោះ!”
“យើងមិនទៅខ្វាក់ភ្នែកញ៉ែក្មេងកាចដូចកូនឆ្កែ មុខដូចជាឯងអ៊ីចឹងទេ!”
“ស្រលាញ់ខ្ញុំទៅ ខ្ញុំពូកែថែទាំប្តីណាស់!” ជីមីន សង្កៀតធ្មេញនិយាយលូកដៃទៅមួលក្តិចដើមដៃនាយកំលោះតាមចិត្តក្នក់ក្នាញ់។
“ហើយថី?” ស៊ូហ្គា ភ្ញាក់ស្ទើរបោះអាល្អិតចោល ដ្បិតត្រូវវាក្តិចទាល់តែជាំសាច់អស់។
“ស្រលាញ់បងឯងហ្នឹងណា!”
“អាណាទៅស្រលាញ់ក្មេងស្លៀកខោទឹកនោមហ្នុង?”
“ស្លៀកខោទឹកនោមកុំឱ្យឈឺនោមដាក់ខោ ចាស់ហើយគ្មានដឹងអីហេ!” ថាចប់អាល្អិតតូចស្ទុះលោតចុះពីលើភ្លៅមាំ ព្រមទាំងរត់តាំងៗទៅរកម្តាយ ខណៈគ្រប់គ្នាក៏សើចលាន់បន្លឺសំឡេងទ្រហឹងអឺងកង ឮសូរអាកំហូចនិយាយឌឺដង ដៀលត្មិះនាយកំលោះខាងណោះសម្តីគ្មានជ្រុះបាត់មួយម៉ាត់ណានោះសោះ។
ស្រុកកំណើត
ប៊ូសាន
ផ្សារត្រី...
“អាជុង..ខានមកលេងស្រុកយើងយូរ សង្ហាជាងមុនឆ្ងាយណាស់ឯង!” លោកពូដែលជាអ្នករកស៊ីលក់ត្រីក្នុងផ្សារធំឯណេះពោលពាក្យទៅកាន់អ្នកកំលោះរាងខ្ពស់សង្ហាដែលបណ្តើរភរិយានិងកូនតូចចូលមកលេងទីកន្លែងធ្លាប់រកស៊ីលក់ដូរកាលពីមុន។

??????????????????
Start from the beginning