«ន៎ែ!ហូស៊ុក»ជីមីន ដែរជាមិត្តស្លាប់រស់របស់ហូស៊ុកដើរចេញមកពីបន្ទប់ទឹកក៏មករកមិត្តរបស់ខ្លួនដែរអង្គុយសរសេរសៀវភៅនៅក្នុងបណ្ណាល័យហូស៊ុកអង្គុយភ្លឹករឿងអ្វីក៏មិនដឹងជីមីនហៅប៉ុន្មានដងក៏មិនឆ្លើយទាល់តែយកដៃទៅប៉ះខ្លួនអង្រួនតិចៗទើបភ្ញាក់។
«ហើយវាស្អីឯង!»ហូស៊ុក សួរទៅមិត្តជាទីស្រឡាញ់រាងឮសម្លេងខ្លាំងបន្តិចទើបធ្វើឲ្យអ្នកនៅក្នុងបណ្ណល័យងាកមើលមុខពួកគេទាំងពីរគ្រប់គ្នាជាហេតុនាំឲ្យអ្នកគ្រូបណ្ណល័យមកប្រមានពួកគេ។
«ជីមីន ហូស៊ុកពួកកូនកំពុងតែបង្ករការំខានដល់មិត្តហើយបើមានលើកទីពីរអ្នកគ្រូនឹងដេញពួកឯងចេញហើយណា»អ្នកគ្រូប្រមានពួកគេរួចក៏ដើរចេញទៅ។
«សុំទោសអ្នកគ្រូសុំទោសគ្រប់គ្នា»ពួកគេទាំងពីរងើបឈរឡើងឱនគំនាបសុំទោសទៅកាន់អ្នកគ្រូនឹងមិត្តដែរនៅទីនោះ។
«យើងហៅឯងស្រួលបួលទេចាំបាច់ស្រែ»ជីមីន និយាយទាំងសម្លក់ទៅកាន់អ្នកជាមិត្តហើយក៏ចូលអង្គុយទៅ។
«យើងកំពុងតែស្មឹងស្មាតសរសេរកំណត់ហេតុតែឯងបែបជាមួយរំខានយើង»ហូស៊ុក មានមិត្តតែមួយពូកែកូរគ្មានពីរទេ។
«កំណត់ហេតុឯងប្រាប់កត់ជាសរសេរពីរឿងរាជវង្សឆាមឆោញរបស់ឯងទៀតហើយមើលទៅ ន៎ែ!ល្មមសម្រាកខួរខ្លួនទៅកុំឆ្កួតនឹងរឿងអស់នឹងពេក»ជីមីនទោះមិនប្រាប់ក៏ដឹងថាហូស៊ុកសរសេរពីអ្វីដែរមួយថ្ងៃៗគិតតែពីរឿងរាជវង្សស្អីអស់នឹងគេមិនសោះ។
«រឿងរបស់យើងឯងកុំមកចេះអាមិត្តឡប់»ហូស៊ុកប្រទិចអ្នកជាមិត្តរួចក៏បន្តរសរសេរកំណត់ហេតុរបស់ខ្លួនបន្តរទៅទៀត។
«អើ!ឲ្យវាចឹងឡើង»ជីមីន គេទៅធ្វើអីបានបើគេហាមមិនស្ដាប់ទៅហើយនោះមានតែអង្គុយកំដររហូតដល់ហូស៊ុកសរសេរចប់តែប៉ុណ្ណឹង។
បន្ទាប់ពីស្ងាត់បានបន្តិចហូស៊ុកក៏សួរទៅកាន់ជីមីន។ «ជីមីន!យើងឮថាពីរថ្ងៃទៀតសាលាយើងមានទស្សនៈកិច្ចទៅសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសបារាំងមែនឬអត់?»ហូស៊ុក សួរដោយមានទឹកមុខញញឹម។

YOU ARE READING
??? ???????????????
Random?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
??? ??????????????
Start from the beginning