ភាគទី០៤
ហូប៊ីអង្គុយសញ្ជឹងគិតមួយសន្ទុះក៏ស្រាប់តែស្ដេចឆាម ស្ដេចដឺរេឡានឹងអគ្គមហេសីសាហ្វីក៏យាងមកដល់។អ្វីដែលសំខាន់នៅពេលដែលពួកទ្រង់យាងមកដល់នោះគឺធ្វើឲ្យពួកទ្រង់មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះឃើញរាជបុត្រហូប៊ីនៅមិនទាន់សោយទិវង្គត(ស្លាប់)នូវឡើយទេ។«ហូប៊ី?!នេះបុត្រនៅមិនទាន់សោយទិវង្គតទេហេស៎»អគ្គមហេសី សាហ្វី ចូលមកដល់ភ្លាមក៏ប្រញាប់ស្ទុះទៅរកអ្នកជាបុត្រ។ទ្រង់ក៏កើតសេចក្ដីងឿងឆ្ងល់ដែរណាពេលទ្រង់យាង(ដើរ)ចេញទៅហូប៊ីគឺផុតដង្ហើមបាត់ទៅហើយតែនេះស្អីវិញទៅ។
«ខ្ញុំ...ខ្ញុំ..មិនទាន់ស្លាប់ទេ...ទ្រាំសិនទៅអាស៊ុកអើយ»ហូប៊ីឆ្លើយទាំងញញឹមមិនសមបើជ្រុលជាមកទៅហើយមានតែធ្វើពុតទេមិនដឹងថាត្រូវទៅវិញតាមណានោះឡើយមានតែសម្រប់ខ្លួនទើបរស់បាន។
«ព្រះអង្គបុត្រយើងនៅមិនទាន់ស្លាប់ទេព្រះពរ»អគ្គមហេសី សាហ្វី មានសុវណ្ណនីទាំងសេក្ដីរំភើបក្នុងព្រះទ័យ(ចិត្ត)។
«អូនឆាប់ឲ្យបុត្រសម្រាកសិនទៅបងនឹងស្ដេចឆាមមានរឿងត្រូវពិភាក្សាគ្នាបន្តទៅទៀត»ស្ដេច ដឺរេឡា មានបន្ទូលទាំងព្រះភ័ក្រ(មុខ)ញញឹមស្រស់។បើមិនឲ្យញញឹមដូចចម្លែកពេកបើមុននេះប៊ីសនឹងមានសង្រ្គាមកើតឡើងទៅនោះ។
«បុត្ររបស់ទ្រង់ពិតជាមាបុណ្យណាស់»ស្ដេចឆាមមានបន្ទូលហើយក៏យាងចាក់ចេញទៅជាមួយនឹងស្ដេចដឺរេឡា។
«បុត្រឆាប់ផ្ទុំ(ដេក)វិញទៅណាចាំមាតាប្រាប់ឲ្យអ្នកបម្រើមកមើលថែបុត្រ»មហេសីសាហ្វី ប្រាប់ទៅអ្នកជាបុត្រទាំងទឹកមុខញញឹម។បុត្រមានតែមួយស្លាប់ហើយរស់ឡើងវិញជាអភូតហេតុនឹងជាសំណាងពេកហើយបុត្រមួយនេះទ្រង់សករឡាញ់ស្មើរជីវិត។
«បាទម៉ាក់»នេះណាហូស៊ុកមិនមែនហូប៊ីការនិយាយស្ដីក៏ប្លែកដែលពាក្យម៉ាក់នេះណាមិនមែនមិនធ្លាប់ឮទេតែខ្សែស្ដេចនាសម័យនោះគេមិនប្រើឡើយគេប្រើសម្រាប់តែប្រជារាស្រ្តធម្មតាប៉ុណ្ណោះ។
«ម៉ាកហេស៎?»មហេសី សាហ្វីស្ទួននៅចុងប្រយោគរបស់ហូស៊ុកបុត្ររបស់ទ្រង់មិនដែលពោលហៅទ្រង់បែបនេះទេណា។

YOU ARE READING
??? ???????????????
Random?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...