ភាគទី០២
ក្រោយពីបានទទួលបញ្ជារបស់ស្តេចដឺរេឡារួចមករ៉ាសុីនក៏ប្រញាប់ធ្វើតាមព្រះរាជបញ្ជាភ្លាមៗដោយឲ្យអ្នកនៅក្រោមបង្គាប់ទៅមើលនៅក្នុងបន្ទប់ស្នាក់នៅរបស់វិរៈសេនីយ៍ចនស្ទីនតែរកមិនឃើញឡើយព្រាបបានដូចជាដឹងមុនចឹងថានឹងមានរឿងអ្វីកើតឡើង។
«តាមរកឲ្យឃើញយើងគិតថាជុងហ្គុកទៅណាមិនបានឆ្ងាយទេ»រ៉ាសុីន បង្គាប់បញ្ជាទៅកាន់កូនចៅនៅក្រោមបង្គាប់ដោយម្នាក់ៗមានកាន់អាវុទ្ធគ្រប់ដៃគឺជាដាវដ៏មុតស្រួចមុខពីសរស្ញាច។
«ទទួលបញ្ជាទាន»ទាហាទាំងអស់ឱនគំនាបរួចក៏ប្រញាប់តាមរកនៅតាមបរីវេនខាងក្រៅបន្តទៀត។
.....
ក្រឡេកមកមើលរាជបុត្រហូប៊ីនៅក្នុងក្រឡាបន្ទំនេះវិញក៏បានរៀបចំខ្លួនរួចរាល់ដែរតែមើលទៅទ្រង់ដូចជាគ្មានព្រលឹងនៅក្នុងព្រះកាយទាល់តែសោះ។ចំណែកឯងទឹកនេត្រាក៏ចេះតែហូស្រក់ចុះមកព្រាមដូចជាទឹកបាក់ទំនប់។«ព្រះរាជបុត្រ~~»សម្លេងខ្សាវៗស្រែកឡើងដូចាមានអ្នកណាកំពុងតែហៅមកកាន់ខ្លួន ហូប៊ីព្យាយាមរកមើលគ្រប់កន្លែងនៅក្នុងនេះមានតែគេម្នាក់ឯងទេចំណែកមាតាក៏យាងចេញទៅបាត់ហើយតើអ្នកណាមកហៅគេទៀត? ហូប៊ីមើលគ្រប់កន្លែងទាំងអស់តែសម្លេងមិនមែនឮចេញពីក្នុងបន្ទប់ទេតែវាឮចេញពីក្រៅបង្អួចមក។ហូប៊ីអើតមើលចេញទៅក៏ឃើញថាជាអ្នកណា។
«ជុងហ្គុក!»រាជបុត្រ ពោលហៅសព្វនាមគូរសង្សារបស់ខ្លួនដោយក្ដីរំភើបជាខ្លាំងបំផុតព្រោះថាខ្លួនកំពុងតែនឹកស្រាប់ផងក៏បានចួបមុខល្មម។
ភ្លាមនោះជុងហ្គុកក៏បានបក់ដៃហៅឲ្យហូប៊ីចុះទៅដោយមានខ្លួននៅចាំទ្រពីក្រោម ភ្លាមៗហូប៊ីក៏ប្រញាប់រកវិធីចុះទៅខាងក្រោមហើយក៏រកឃើញចុះបានទៅដល់ក្រោមពិតមែន។គ្រាន់ចុះមកដល់ក្រោមភ្លាមហូប៊ីក៏ហក់ទៅឱបជុងហ្គុកដោយក្ដីនឹករលឹកជាខ្លាំង។«អូននឹកបានណាស់ជុងហ្គុក...ហ្ហឹក..គិតថាជាតិនេះលែងបានចួបមុខបានទៀតហើយ»ហូប៊ី ឱបបណ្ដើរយំរៀបរាប់ប្រាប់ទៅគូរស្នេហ៍បណ្ដូលចិត្តរបស់ខ្លួនបណ្ដើរ។
៊«ទូលព្រះបង្គំក៏នឹករាជបុត្រដូចគ្នា»ជុងហ្គុក ប្រលែងចេញពីការឱបន្តិចហើយក៏ពោលឡើងទាំងក្រសោបព្រះភក្រ័របស់រាជបុត្រជាប់។

YOU ARE READING
??? ???????????????
Random?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...