«អើ!ហើយយ៉ាងមិច?នេះកុំប្រាប់ថាឯង...»ជីមីន និយាយមិនទាន់ចប់ផងក៏ត្រូវអ្នកជាមិត្តនិយាយកាត់បាត់ទៅហើយ។
«បានហើយកុំនិយាយច្រើនអីមកឆាប់ទៅផ្ទះទៅនេះក៏ដល់ម៉ោងហើយដែរ»ហូស៊ុក យកសៀវកំណត់ហេតុរបស់ខ្លួនរៀបចំដាក់ចូលកាត្តាបហើយក៏ដើរចេញទៅ។
«មើលចរិកវាចុះ»ជីមីន រអ៊ូម្នាក់ឯងតិចៗហើយក៏ក្រវីក្បាលហួសចិត្តជាមួយនឹងចរិកមិត្តរបស់ខ្លួនខ្លាំងពេកហើយក៏ដើរទៅតាមអ្នកជាមិត្តទៅ។
.....
ពីរថ្ងៃក្រោយមកហូស៊ុកនឹងនិស្សិតទាំងអស់ក៏បានមកចួបជុំគ្នារួចជាស្រេចនៅព្រលានយន្តត្រៀមធ្វើដំណើរទស្សនៈកិច្ចទៅបារាំងតែមិនមែនទៅទាំងអស់ទេគឺទៅតែអ្នកដែររៀនផ្នែកប្រវត្តិសាស្ត្រប៉ុណ្ណោះ។ ពេលនេះជីមីននឹងហូស៊ុកកំពុងតែឆែកអុីនជាមួយនឹងមិត្តបីបួននាក់ផ្សេងទៀត។«ឯងចង់ញ៉ាំអីទេយើងទៅទិញឲ្យ»ជីមីន សួរទៅកាន់អ្នកជាមិត្តព្រោះដោយសារតែទម្រាំតែយន្តហោះចេញពួកគេអាចនឹងឃ្លាន។
«សុំទឹកសុទ្ធមួយដបបានហើយ»ហូស៊ុក ពេលនេះគេញ៉ាំអ្វីមិនចូលនោះទេព្រោះចិត្តអន្ទះសាចង់ទៅបារាំងឲ្យបានឆាប់នឹងអាលបានទៅមើលអាណាចក្រឆាមីង។
«យើងមិនយល់ពីឯងទេរំភើបដល់ថ្នាក់ញ៉ាំអីមិនចូលបែបនេះ»ជីមីន ក្រវីក្បាលតិចៗរួចក៏ដើរចេញទៅទិញអីញ៉ាំបាត់ទុកឲ្យហូស៊ុកនៅអង្គុយរំភើបម្នាក់ឯងទៅ។
.....
ឆ្នាំ1880(រជ្ជកាលស្ដេច គីម ឆាមីង បារាំងសេស)
នៅក្នុងអាណាចក្រដ៏ធំល្វឹងល្វើយសម្បូរទៅដោយភាពអស្ចារ្យនឹងសម្បូរបែបប្រជានុរាស្រ្តរស់នៅយ៉ាងសុខក្សាន្តដោយសារតែមានស្តេចដែរគ្រប់គ្រងល្អ។នេះគឺប្រទេសបារាំង នាសម័យស្ដេច គីម ឆាមីង ។រាជវង្ស ឆាមីង គឺជារាជវង្សមួយដែរមានឈ្មោះល្បីល្បាញខ្លាំងណាស់អ្នកណាៗក៏គេស្គាល់នឹងគោរពរាជវង្សមួយនេះដែរដោយសារតែរាជវង្សនេះគឺគ្មានការកាប់ស្លាប់គ្នាដើម្បីដណដើមរាជនោះទេតាំងពីឡើងកាន់ដំណែងមក។ បើនិយាយពីអត្តចរិតនៃខ្សែស្រឡាយរាជវង្សនេះមួយគឺមានអត្តចរិកល្អសុភាពរាបសារមិនវាយរឹកនឹងក្រអឺតក្រទមនោះឡើយ។ដោយសារតែបែបនេះហើយទើបប្រជាជនទាំងអស់គោរពនឹងស្រឡាញ់មកកាន់ខ្សែរាជវង្សមួយនេះជាខ្លាំង។

YOU ARE READING
??? ???????????????
Random?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
??? ??????????????
Start from the beginning