រីង....!
ទូរស័ព្ទរោទ៍ឡើង ហូស៊ុកដឹងថាជាបងប្រុសក៏លើក ព្រោះបើមិនលើកទេបងប្រុសគេអាចនឹងបំផ្លាញផែនការរបស់គេ
«អាឡូ! បងស៊ូ!»
(ចង្រៃយ៎... ដាច់ចិត្តលើកទូរស័ព្ទយើងហើយឬ?)
«សុំទោស»
(សុំទោសចប់ហើយឬ? នៅសុខៗរត់ពីជប៉ុន នេះឯងធ្វើចឹងឲ្យពួកសត្រូវយល់ថាឯងកំសាកហើយ)
«ពួកវាគិតចឹងល្អណាស់ បែបនេះអន្ទាក់ខ្ញុំមិនអន់ទេ»
(អន្ទាក់... ឯងណាចូលចិត្តធ្វើអីមិនប្រាប់យើង ផែនការស្អីឯងទើបមិនឲ្យយើងដឹងហាស៎... កុំប្រាប់វើយថាឯងគិតចង់សងសឹកឲ្យគ្រួសារសាគូរ៉ា)
«បងដឹងច្បាស់ហើយតើ»
(ឯងឈប់ល្ងង់នោះ នាងស្លាប់ហើយ... គ្រួសារសាគូរ៉ាជាង 300 នាក់ស្លាប់អស់ហើយ)
«បងប្រាកដហើយឬ»
(ចឹងច្បាស់ណាស់)
«ហុឹស! ចុះបើខ្ញុំប្រាប់ថានាងនៅរស់បងជឿទេ»
(ឯងថាណាមនៅរស់ចឹងហេ?)
«ត្រូវហើយគេនៅរស់ ថែមទាំងនាងកំពុងនៅជាមួយខ្ញុំដែរ»
(ថាមិច... មានរឿងចឹងផង?)
«លើកលោកនេះមានរឿងចម្លែកច្រើនណាស់ តែស្ដាយនាងមិនចាំអ្វីឡើយ»
(បងថាឯងបោះបង់ទៅ នាងមិនចាំល្អហើយ នេះឯងចង់ឃើញនាងទៅសងសឹកពួកនោះតែម្នាក់ឯងឬ?)
«ខ្ញុំមិនដឹងទេ តែបងនិយាយត្រូវបើនាងមិនចាំល្អជាង បែបនេះនាងនៅតែអាចញញឹមបាន»
(ឆាប់មកវិញមក អាខេនតា វាតាមឯងកាន់តែកៀកហើយបើឲ្យវាដឹងថាណាមរីននៅរស់នាងនឹងមានគ្រោះថ្នាក់)
«ដឹងហើយរឿងនេះខ្ញុំចេះចាត់ចែងហើយបងមិនបាច់បារម្ភទេ ខ្ញុំនឹងបញ្ចប់វាឲ្យលឿនបំផុត»
(ល្អបង ចាំឯងមកវិញ) ខ្សែទូរស័ព្ទទាំងពីបានកាត់ផ្ដាច់ ខណៈនោះក៏ឃើញមានស្រីស្រស់រាងខ្ពស់ស្រឡូនដើរមកអង្គុយពីមុខស៊ូហ្កាក្នុងដៃកាន់កែវស្រាក្រហមនៅក្នុងដៃក្រវីបន្ដិចមុននឹងលើកផឹក«ពេលណាបងស៊ុកមកវិញ! ណាមពិតជានៅរស់?»
«យ៉ានីម៉ា! ឯងនេះទម្លាប់អាក្រក់ដល់ហើយ ចូលចិត្តលួចស្ដាប់បងនិយាយគ្នា» ស៊ូហ្កាងាកមកសម្លឹងមុខប្អូនស្រីពៅ«ក៏អ្នកណាប្រើឲ្យបងនិយាយលឺៗធ្វើអី មើលទៅបងស៊ុកមិនងាយមកវិញទេ បងប្រុសឲ្យកិច្ចការបងស៊ុកឲ្យអូនធ្វើមកណា» នាងតូចដើរមកអង្វរបងប្រុស
«មិនបាន... ការងាររបស់ហូស៊ុកគ្រោះថ្នាក់ណាស់បើឯងមានរឿងអីបងដោះស្រាយជាមួយប៉ាម៉ាក់ដែលស្លាប់ទៅយ៉ាងមិច នៅឲ្យស្ងៀមៗបើមិនចង់ឲ្យបងបង្ខំឯងរៀបការ» និយាយរួចស៊ូហ្កាក៏ចាកចេញបាត់ទុកឲ្យនាងតូចអង្គុយងរងក់តែឯង
«ឲ្យខ្ញុំរៀបការជាមួយអាស្វាថេហ្យុងនោះហេ! គ្មានផ្លូវទេ» យ៉ានីម៉ាជាកូនពៅម៉ាហ្វៀវត្រកូលថាកាសុីរ៉ា នាងឆ្នាស់ឆ្នើម មិនចាញ់អ្នកណាឡើយ

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????
????? ??
Start from the beginning