ណាមរីនភ្ញាក់ឡើងឃើញថាខ្លួនឯងនៅក្នុងបន្ទប់មួយដែលមិនស្គាល់នាងប្រញាប់ងើបរត់ចេញតែក៏ជួបជាមួយនឹងកូនចៅរបស់រាងក្រាស់
«អ្នកនាង ភ្ញាក់ហើយឬ»
«លោកជាអ្នកណា? កុំចូលមក នេះពួកលោកចាប់ខ្ញុំមកឬ» ណាមរីននាងភ័យស្លន់ស្លោរជាខ្លាំង រហូតហូស៊ុកបង្ហាញខ្លួនទើបនាងស្ងប់អារម្មណ៍
«បងស៊ុក... ទីនេះ»
«ជាផ្ទះបងទេកុំខ្លាចហើយគេកូនចៅបងដែរ» រាងក្រាស់ដើរទៅចាប់ដៃនាងតូច
«មិចក៏ខ្ញុំនៅទីនេះ»
«អូនអត់ចាំថាយប់មិញមានរឿងអីទេហ៎!»
«មិនចាំទេ នេះមានរឿងអី?» ណាមរីនសួររាងក្រាស់បញ្ជាក់
«អត់អីទេ អូនប្រហែលជាឃ្លានហើយ បងធ្វើអាហារពេលព្រឹកជិតរួចហើយ អូនទៅងូតទឹកផ្លាស់សំលៀកបំពាក់ហើយចាំមកញាំអី ពេលញាំរួចបងជូនអូនទៅផ្ទះវិញ»
«ចាស» ណាមរីនងក់ក្បាលហើយឡើងទៅបន្ទប់វិញ
«ចៅហ្វាយពិតជាឲ្យអ្នកនាងណាមរីនទៅវិញឬ ចុះបើខាងគ្រួសារនាងដេញដោលសួរនាំនោះ»
«យើងដឹងថាធ្វើយ៉ាងមិចហើយ»ពេលរសៀលហូស៊ុកបើកឡានជូននាងតូចត្រលប់មកភូមិគ្រឹះត្រកូលផាកវិញ ណាមរីនឃាត់មិនឲ្យហូស៊ុកជូននាងចូលក្នុងឡើយ រាងក្រាស់ក៏មិនជំទាស់ នាងដើរចូលផ្ទះតែឯង មិនបានប៉ុន្មានផងក៏ត្រូវលោកស្រីផាកស្ទុះមកចាប់បោចសក់នាងជាខ្លាំង
«អួយ! អ៊ុំស្រីឈឺណាស់លេងណាមទៅ»
«ស្រីចង្រៃ! នាងឯងធ្វើស្អីដាក់កូនយើងហាស៎»
«ខ្ញុំ... ខ្ញុំធ្វើអីអ៊ុំស្រីលែងសក់ណាមទៅឈឺណាស់ហុឹក... ហុឹក!»
ផ្លាច់!
លោកស្រីផាកទះណាមរីនមួយកំផ្លៀងដែលធ្វើឲ្យលោកស្រីសេរ៉ានិងអេននីពេញចិត្តជាខ្លាំង
«នាងឯងមិនខុសពីពាក្យចចាមរាមមែនដើរឲ្យដៃប្រុសគ្រប់គ្នា នាងមែនទេឲ្យប្រុសនាងមកវាយកូនយើងរហូតពិការភេទនោះ បើមីនហ្យុកកើតអីយើងមិនលើកលែងឲ្យនាងឡើយ»
«អត់ទេ អ៊ុំស្រី... ណាមមិនបានឲ្យដៃអ្នកណាទេ បងមីនហ្យុកទេដែលព្យាយាមបំពានណាមនោះ»
«កូនយើងនឹងអីទៅបំពាននាង បើនាងមិនឲ្យដៃនោះ»
«អ៊ុំស្រីកុំធ្វើបាបណាមអីណា លេងណាមទៅ» នាងតូចលើកដៃសំពះអង្វរអ្នកជាអ៊ុំ តែលោកស្រីផាកមិនខ្វល់ឡើងគាត់បន្ដវាយនាងតូចតាមកំហឹងដែលមាន

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????