/ប្រទេសជប៉ុន/
«អ្នកប្រុសទីពីរ» គ្រប់គ្នាឱនគោរពហូស៊ុកខណៈដែលគេដើរចូលមកក្នុងភូមិគ្រឹះ
«ហេ! បងហូបបងមកវិញហើយ?» យ៉ានីម៉ាចុះពីលើផ្ទះក៏ឃើញបងប្រុសទីពីរដើរចូលមក
«អ្នកប្រុសធំ» អ្នកបម្រើឱនគោរពស៊ូហ្កាពេលគេដើរចូលមកតាមក្រោយហូស៊ុក
«ដាច់ចិត្តមកវិញហើយហេ»
«ខ្ញុំមកវិញលើកនេះមិនត្រលប់ទៅវិញទេ»
«មិចចឹងក្រែងបងរកឃើញណាមរីនហើយ បើបងចាកចេញចុះនាងគិតយ៉ាងមិច» នីម៉ាងើយឆ្ងល់ពេលលឺចឹង
«ណាមចងចាំវិញហើយ បងគ្មានហេតុផលនៅក្បែរនាងទៀតទេ ឈប់រំលឹកទៅបងហត់ណាស់បងចង់ទៅសម្រាក» និយាយត្រឹមនេះហូស៊ុកក៏ដើរឡើងទៅបន្ទប់បាត់ទៅ
«កើតអីនឹង? បងហ្កា បងដឹងឬអត់?»
«គេមកវិញល្អហើយ បងមានការទៅអុីតាលីមួយរយៈធំ ទីនេះទុកឲ្យឯងនឹងជេហូបចាត់ការចុះ» ស៊ូហ្គាមិនចាំឲ្យប្អូនតបទាន់ក៏ឡើងទៅលើយកឥវ៉ាន់ចាកចេញបាត់ទៅ យ៉ានីម៉ាហួសចិត្តនឹងបងប្រុសទាំងពីរជាខ្លាំងម្នាក់មកម្នាក់ទៅ«ទុកខ្ញុំចោលទៀតហើយធុញហាស! បើស៊ូជីនៅល្អហើយ មិនដឹងថាពេលនេះស៊ូជីយ៉ាងមិចហើយទេ» យ៉ានីម៉ានិយាយយ៉ាងកំសត់
«ហេ! មិញនេះបងហ្កានិយាយថាទៅប្រទេសអុីតាលី? ក្រែងស៊ូជីនៅអុីតាលី ហុឹស! បងមិនឲ្យខ្ញុំទៅ បានខ្ញុំរកវិធីទៅខ្លួមឯង» និយាយចប់នាងក៏ប្រញាប់ទៅរៀបឥវ៉ាន់ហើយកក់ជើងហោះហើរទៅប្រទេសអុីតាលីដែរនៅសាលាដែលណាមរីនរៀនពេលនេះគ្មានអ្នកណានិយាយមើលងាយ ឬបង្ខូចណាមទៀតឡើយ បើហ៊ាននិយាយឲ្យនាងលឺ ពួកនោះប្រាកដជាត្រូវណាមចាត់ការក្រៅសាលាហើយ មិនយូរប៉ុន្មានវិស្សមកាលរដូវត្រជាក់ក៏មកដល់ សាលាត្រូវឈប់សម្រាករយៈពេលបីខែឯណោះ ជាឱកាសល្អនាងក៏ត្រលប់មកប្រទេសជប៉ុនខណៈដែលផ្ទះចាស់នាងពេលនេះបានសាងសងរួចទៅហើយ
«សូមគោរពម្ចាស់ស្រី» កូនចៅចាស់ដែលសេះសល់និងកូនចៅថ្មីបានមកប្រជុំគ្នានៅសាលដូនតានៃត្រកូលសាគូរ៉ា ណាមរីនក្នុងឈុតកូនប្រពៃណីជប៉ុនពណ៌ខ្មៅដែលមានប៉ាក់ផ្កាសាគូរ៉ាពណ៌សរតានជាយដៃអាវនិងចុងរ៉ូបខាងក្រោម
«លោកប៉ា អ្នកម៉ាក់ ទុកចិត្តចុះកូននឹងចាប់ឃាតកដៃសម្លាប់អ្នកទាំងពីរមកដាក់ទោសឲ្យទាល់តែបាន» ណាមរីនយកធូកទៅដោតរួចនាងក៏ចាកចេញទីសាលប្រជុំវិញ ហើយវត្តមានរបស់ជីមីននិងឡេម៉នក៏នៅទៅនោះដែរ
«បន្ដទៀតអូនគិតយ៉ាងមិច» ជីមីន
«ខ្ញុំមិនដឹងទេ ពេលនេះខ្ញុំត្រូវដឹងថាអ្នកណាជាឃាតកពិត»
«ប៉ុន្មានថ្ងៃទៀតមានពិធីជប់លៀងជួបជុំម៉ាហ្វៀទូទាំងពិភពលោក បងថាឯងគួរតែចូលរួមប្រហែលជាអាចជួបឃាតកនោះក៏ថាបាន»
«តែត្រកូលសាគូរ៉ា បាត់បង់យូរហើយខ្ញុំមិនអាចចូលរួមបានទេ»
«បើមិនប្រកាន់ បងអាចនាំអូនទៅទីនោះក្នុងនាមជាមនុស្សស្រីកំដររបស់បង កម្មវីធីនោះតម្រូវឲ្យពាក់របាំមុខបងថាមិនអីឡើយ» ជីមីន
«ក៏បាន ប្រសើរណាស់ ខ្ញុំមិនប្រកាន់ទេ»
«ចឹងអូនទៅរៀបឥវ៉ាន់ទៅ បងក៏ទៅរៀបចំដែរ ចាំជួបគ្នានៅអុីតាលី» ឡេម៉ននិយាយរួចក៏ចាកចេញទៅបាត់ទៅ

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????