«ថ្ងៃនេះមិនបាច់សុីបាយទេ ហើយចាំទុកក្នុងខួរក្បាលនាងផងទៅហាមប្រាប់លោកប៉ាមិនចឹងយើងនឹងវាយនាងឲ្យធ្ងន់ជាងនេះ»
«ណាមមិនប្រាប់លោកតាទេ អ៊ុំស្រីឈប់ធ្វើបាបណាមទៀតទៅណាមឈឺណាស់ហុឹក... ហុឹក!» ណាមរីនយំយ៉ាងខ្លាំង ក្រោយមកលោកស្រីផាកប្រលែងសក់នាងតូចហើយចាកចេញទៅបាត់ទៅ អេននីដើរទៅជិតណាមរីនហើយនិយាយឌឺដង
«យ៉ាងមិចហើយនៅរស់តើអី.... ហាស៎ហាស៎! មើលរូបរាងឯងពេលនេះចុះដូចឆ្កែរធ្លាក់ទឹកចឹង គួរឲ្យអាណិតដល់ហើយសំណាងដែលជាអ៊ុំស្រីតែបើជាយើងវិញណា យើងនឹងវាយនាងឲ្យចូលពេទ្យហើយ តែបែបនេះវាងាយពេកយើងចូលចិត្តឃើញឯងឈឺចាប់ម្ដងបន្ដិចៗជាង ចាំទុកវាជាកាប្រមានលើកទីមួយដែលឯងព្យាយាមដណ្ដើមអ្វីដែលជារបស់យើង វាមិនទាន់ចប់ទេ តែថ្ងៃនេះប៉ុណ្ណឹងចុះ តោះម៉ាក់យើងទៅវិញ» ក្រោយពីឌឺដងចំអកឲ្យណាមរីនហើយអេននីក៏ចាកចេញជាមួយម្ដាយបាត់ទៅ«តើខ្ញុំធ្វើអីខុសទៅ? ហេតុអីគ្រប់គ្នាស្អប់ខ្ញុំម្ល៉េះ? លោកប៉ាអ្នកម៉ាក់អ្នកទាំងពីរនៅឯណា? មកយកកូនចេញពីនរកឋានកណ្ដាលនេះផង កូនទ្រាំទ្រលែងបានហើយ ហុឹក... ហុឹក!» ណាមរីនសម្រក់ទឹកភ្នែកយំយ៉ាងខ្លាំងតែឯងនាងខ្សឹបខ្សួលក្នុងចិត្តដោយភាពឈឺចាប់ ...
===
ពេលវេលាមួយថ្ងៃសម្រាប់ណាមរីនប្រៀបដូចដប់ឆ្នាំចឹង នាងបន់ឲ្យខ្លួនឯងរៀនឆាប់ចប់នឹងបានទៅឆ្ងាយ
«ហេ! ណាមមួយញាំអាហារពេលព្រឹកសិនមក» លោកតាហៅចៅស្រីមកញាំអារហារពេលព្រឹក ពេលឃើញនាងដើរកាត់
«អត់ទេថ្ងៃនេះខ្ញុំប្រញាប់ទៅសាលា អ្នកទាំងអស់គ្នាញាំចុះ» ណាមរីនតបទាំងឱនមុខចុះហើយប្រញាប់ចាកចេញ
«ថ្ងៃនេះមេឃក្ដៅណាស់ណាមរីនមិចស្លៀកពាក់ជិតម្ល៉េះ» លោកតារៀងសង្ស័យតែអេននីនិយាយបង្វែររឿង
«ប្រហែលខ្លាចក្ដៅហើយធម្មតាទេលោកតាកុំគិតច្រើនអី»
«មែនហើយប៉ា ក្មេងសម័យឡូវចូលចិត្តតែងខ្លួនប្លែកៗដើម្បីទាញចំណាប់អារម្មណ៌» លោកស្រីសេរ៉ា
«កុំវាយតម្លៃណាមរីនធ្វើដូចនាងជាក្មេងមិនល្អ លើកក្រោយកុំនិយាយពាក្យនេះឲ្យយើងលឺ» លោកតានិយាយមុខស្មើររួចក៏ចាកចេញទៅបាត់ទៅ«មិនដឹងថានាងណាមវាធ្វើស្អីទេបានលោកតាស្រលាញ់វាដល់ថ្នាក់នេះ ម៉ាក់កូនមិនសុខចិត្តទេ ម៉ាក់ត្រូវរកវិធីកំចាត់នាងនឹងចេញទៅ បើបណ្ដោយទៀតកូននឹងម៉ាក់នឹងមិនបានអ្វីឡើយ» អេននីនិយាយរំអុកម្ដាយ
«កូនអង្គុយខឹងក៏មិនល្អដែល បើមិនកែរចរឹកឆេវឆាវចេញទេកូនគ្មានថ្ងៃឈ្នះនាងនឹងឡើយ»
«ម៉ាក់... នេះម៉ាក់សរសើរនាង»
«មិនបានសរសើរតែរឿងខ្លួនកូនត្រូវចេះអត់ធ្មត់ ធ្វើចិត្តត្រជាក់ៗ បើចង់ឲ្យលោកតាងាកមកមើលកូន ចាប់ពីពេលនេះទៅកូនត្រូវធ្វើខ្លួនទន់ភ្លន់ បើកចិត្តឲ្យទូលាយ បើអាចធ្វើល្អដាក់ណាមរីនបន្ដិចទៅ»
«គ្មានផ្លូវទេ»
«អេននី! វាគ្រាន់តែសំដែង បើកូននៅធ្វើចរឹកដូចរាល់ថ្ងៃណាកូននឹងលែងមានតម្លៃសម្រាប់លោកតាកូនទៀតហើយ» លោកស្រីសេរ៉ានិយាយហើយចាប់ស្មារកូនស្រីដោយក្ដីលួងលោម====
ណាមរីនមកដល់សាលានាងមិនហ៊ានដោះអាវក្រៅនឹងម៉ាស់ទេព្រោះខ្លាចគេឃើញស្នាមរបួស បូរ៉ានិងមីណាឃើញសភាពណាមរីនពួកនាងទើសចិត្តខ្លាំង ពេលម៉ោងអាហារថ្ងៃត្រង់ឈ្លៀតពេលណាមរីនទៅបន្ទប់ទឹកពួកនាងក៏តាមទៅពីក្រោយដែលមានអេននីទៅដល់តាមក្រោយ«បង... បងអេននី!» ណាមរីនចេញពីបន្ទប់ទឹកវិញឃើញអេននី បូរ៉ានិងមីណាឈរចាំមុខទ្វារនាងរៀបនឹងរត់ចេញតែត្រូវបូរ៉ានិងមីណាចាប់ជាប់
«បងអេននីចង់ធ្វើអី លែងណាមទៅ»
«លែងឯងចឹងឬ? ហុឹស... ម្សិលមិញយើងមិនបានវាយឯងព្រោះនៅក្នុងផ្ទះ តែថ្ងៃនេះយើងសុំហើយណា... តែឈប់... អ៊ុំស្រីវាយឯងឡើងរបួសទៅហើយ យើងមិនគួរវាយឯងទេគួរប្រើវិធីផ្សេងវិញ បូរ៉ា មីណា មានរបស់លែងថ្មីទេ»
«ជះទឹកអំបិលល្អទេ បែបនេះរបួសដែលនឹងទាន់ជាវានឹងឈឺផ្សារ» មីណា
«ទេ...ទេកុំបងអេននីណាមសុំអង្វរកុំធ្វើបាបណាមអី»
«ល្អតើទៅលាយមក» អេននីញញឹមពេញចិត្តជាខ្លាំង មួយសន្ទុះបូរ៉ាក៏កាន់ទឹកមួយធុងមក ហើយលើកស្រោចពីលើខ្លួនរបស់ណាមរីន
«ហ្អាយ! ឈឺ...ឈឺណាស់» ណាមរីនស្រែកដោយក្ដីឈឺចាប់ទឹកអំបិលធ្វើឲ្យរបួសនាងតូចឈឺផ្សារជាខ្លាំង តែនាងធ្វើអ្វីមិនបានទេព្រោះត្រូវបូរ៉ានិងមីណាចាប់ជាប់ហើយ
«ហាស៎ហាសៗ! សប្បាយម្យ៉ាងតើ... តែឈប់សិនវានឹងរឹតតែសប្បាយបើយើងថតរូបស្រាតរបស់នាង មែនអត់» អេននីមិននិយាយតែមាត់តែក៏ចាប់ហែកអាវរបស់ណាមីនរួចទាញទូរស័ព្ទមកថត
«ទេ...ៗ កុំ... កុំធ្វើចឹងអី... ជួយផង ហុឹម!» ណាមរីនប្រឹងរើសបំរាស់តែមិនបានសម្រេច មាត់ចង់ស្រែករកជំនួយតែត្រូវមីណាយកកន្សែងញុកមាត់នាងជាប់ អេននីសប្បាយថតរូបរបស់អាក្រាតរបស់ណាមរីន ទាំងដែលសមីខ្លួនមិនអាចតតាំងបាន
«ថ្ងៃនេះប៉ុណ្ណឹងបានហើយ តោះយើង» បូរ៉ានិងមីណាលេងណាមរីន ហើយពួកគេក៏ចាកចេញទៅបាត់ទៅណាមរីនប្រឹងវាទៅយកកំទេចអាវមកបិតបាំងរាងកាយ នាងខំវាចូលទៅក្នុងបន្ទប់ទឹកបិទទ្វារជិតពេលនេះនាងមិនអាចចាកចេញទៅក្រៅបានទេព្រោះអាវរបស់នាងត្រូវអេននីចាប់ហែកខ្ទេចទៅហើយ
«អ្នកណាក៏បានដែរជួយខ្ញុំផង បងស៊ុក! បងនៅឯណា? មកជួយណាមផង» នាងតូចពួននៅក្នុងបន្ទប់ទឹកពេញមួយថ្ងៃ ស្របពេលដែលអស់សង្ឃឹម នាងឃើញស្រមោលមនុស្សម្នាក់ចូលមកនាយដោះអាវក្រៅរបស់គេមករុំខ្លួនរបស់ណាមរីនហើយបីចេញទៅ«បងស៊ុកហ្គី!» នាងនិយាយបានត្រឹមនេះក៏សន្លប់បាត់ទៅ

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????
????? ??
Start from the beginning