抖阴社区

?????? ; ????????????????????!

Start from the beginning
                                    

ក្រោយដើរអ៊ូម្នាក់ឯងទាំងទឹកមុខស្អុយដៃមិនអោយទំនេរជីមីនបានដើររហូតមកដល់ក្នុងថ្នាក់ មកដល់កន្លែងអង្គុយភ្លេមគេក៏បោះកាបូបទៅម្ខាងដាក់ក្បាលក្រាបនឹងតុដេកភ្លែតព្រោះតែគេម៉ួម៉ៅរឿងដើរបុកសសរនិងមិនទាន់បាត់នៅឡើយនិងណា។

ចំណែកឯអ្នកក្នុងថ្នាក់ឯណេះវិញនាំគ្នាភ័យលឹងស្លេកមុខស្លេកមាត់អស់ហើយ ព្រោះឃើញជីមីនដើរចូលក្នុងថ្នាក់ភ្លេមទឹកមុខមិនល្អហើយនៅមកដល់កន្លែងអ្គុយគ្មានទុកកាបូបស្រួលបួលឯណាគឺបោះកាបូបអោយដូចចាប់បោកចឹង ពួកគេភ្ញាក់លឹងក្រញ៉ាងខ្លួនបើចឹងៗអីអ្នកណាមិនភ័យតែពួកគេក៏បានធូរទ្រូងមកវិញពេលឃើញជីមីនមិនជះកំហឹងដាក់អ្នកណានៅក្នុងថ្នាក់នេះហើយដេកធ្វើរំភើយទៅវិញនោះ។

តែចង់ប្រាប់ថាពួកគេក៏ឆ្ងល់ដែលម៉េចថ្ងាស់ជីមីនពកលឹងក្រហមងាំងចឹងអត់ឈឺទេឬ? បានមកដេកមិនទៅស្អំថ្ងាស់អោយបាត់ពកអញ្ចឹង? ចង់ចូលទៅសួរដែលតែមិនហ៊ានខ្លាចបានបែកមុខបែកមាត់មកវិញអីបានទៅចូលពេទ្យដែលមិនមែនជាជីមីនតែជាពួកគេអីវិញនិងចប់ស្រួលមិនស្រួលបាកតែខ្លួនឯង។

មួយសន្ទុះលោកគ្រូដែលត្រូវបង្រៀននៅម៉ោងនេះក៏មកដល់ សិស្សៗគ្រប់គ្នាក៏នាំគ្នាក្រោកឈរឱនគោរពលោកគ្រូនិងនិយាយសួស្ដីទៅកាន់គាត់។

លោកគ្រូគាត់ងក់ក្បាលជាការបញ្ជាក់ថាគាត់បានឮបានដឹងហើយទើបប្រាប់អោយពួកគេអាចអង្គុយវិញបានដោយគាត់មិនភ្លេចក្រឡេកភ្នែកមើលទៅសិស្សដែលក្រាបក្បាលនឹងតុដេកនោះឡើយ ម្យ៉ាងអោយតែគ្រូៗដែលបានចូលមកបង្រៀននៅក្នុងថ្នាក់នេះហើយគ្មានឡើយថាពួកគាត់មិនបានក្រឡេកភ្នែកមើលទៅសិស្សដែលក្រាបក្បាលដេកនិងតុនោះ ព្រោះគ្មានអ្វីចម្លែកទេបើម៉ាថ្នាក់មានតែមួយនិងដែលដេកខុសគេ ទើបក្រឡេកភ្នែកម៉ាខ្វាច់ឃើញតែគេម្នាក់។

ដល់ឃើញចឹងទៅគាត់បានត្រឹមតែក្រវីក្បាលហួសចិត្តនិងខ្លួនឯង មិនដឹងថាគួរប្រដៅកំពូលសិស្សល្មោមដេកម្នាក់និងយ៉ាងម៉េចទៀតទេ បើប្រដៅថាស្ដីប្រាប់គ្រប់បែបគ្រប់យ៉ាងណាមិនយកទុកក្នុងចិត្តផងនឹង។ ទើបគាត់ងាកមកមើលសិស្សៗវិញម្ដងហើយប្រាប់អោយពួកគេចាប់បើកសៀវភៅរូបវិទ្យាឡើងមកដើម្បីចាប់ផ្ដើមមេរៀនបន្ដ។

??? ?!!??????????????????????????!!?Where stories live. Discover now