សួស្ដី!! ខ្ញុំមកលេងអ្នកអាន ខ្លាចគេលែងស្គាល់យើង☺️! អា៎ តើសុខទុក្ខយ៉ាងណាដែលមិត្តៗអ្នកអាន? សរសេរទាំងភាវៗ ខុសឆ្គងត្រង់ណាជួយណែនាំផង!!
_____________________________៚សាច់រឿង!!
គ្រប់យ៉ាងត្រូវបានដោះស្រាយនិងបញ្ចប់ មនុស្សអាក្រក់ត្រូវបានដាក់ទោសទៅតាមផ្លូវច្បាប់/ អ្វីៗក៏ប្រែជាល្អប្រសើរមកវិញ។ នៅឡើយតែម្យ៉ាងគឺក្មេងប្រុសម្នាក់៣ថ្ងៃបានកន្លងផុតទៅហើយ នេះចូលដល់ថ្ងៃទី៤(គឺគិតចាប់ពីថ្ងៃជីមីនសន្លប់) គេនៅមិនទាន់ដឹងខ្លួនទៀត។
តើដឹងទេថាអ្នកអង្គុយរងចាំពិបាកប៉ុណ្ណា? ទទឹងទាំងយប់ ទាំងថ្ងៃកំដរមិនលុះពេល ពីព្រោះខ្លាចថាគេដឹងខ្លួនមក គ្មានអ្នកនៅក្បែរ នាយខ្លាចគេភ័យ គេតក់ស្លុត អារម្មណ៍មិនល្អ។
“ពេលណាឯងក្រោកមក? យើងមិនចង់ឃើញឯងដេកស្ងៀមៗបែបនេះទេកូនកញ្ជ្រោងតូច!” ស្របនឹងសម្ដីដៃកាន់ក្ដោបដៃអាល្អិតណែន គេសន្លប់មកបីថ្ងៃហើយ តើពេលណាទើបគេព្រមដឹងខ្លួន? នាយមិនចង់ឱ្យគេនៅគេងស្ងៀមចឹងទេ/ នាយនឹកសំឡេង នឹកចរិតមិនខ្លាចនរណា នឹកគ្រប់យ៉ាងនៃក្មេងម្នាក់នេះ។
“មានដឹងទេ!? យើងមានរឿងក្នុងចិត្តចង់ប្រាប់ណា! វាជាអារម្មណ៍ហើយក៏ជា...បញ្ជាដេះដូង ហ៉ឹស! ឯងលឺប្រហែលជាសើចមិនខាន!”
“ខ្សឺត! កុំគេងយូរបែបនេះអីវាមិនល្អឡើយ ក្មេងកម្ជិលវាច្រើនថ្ងៃហើយណាដែលឯងនៅតែមួយកន្លែង មិនគិតថានឹងចង់ក្រោកទេហែស?” ឆ្មក់ថើបថ្ងាស់កូនគេមួយខ្សឺត ព្រមទាំងលើកដៃទៅអង្អែលក្បាលអាល្អិតថ្នមៗឧទានសួរនាំអ្នកគេងលើគ្រែនោះទាំងស្នាមញញឹម។
គឺបីថ្ងៃមកនេះយ៉ូនហ្គីជាអ្នកគេងកំដរជីមីនរហូត ហើយថ្ងៃនេះ បន្ទាប់ពីចេញមកពីភោជនីយដ្ឋានជួបនឹងមិត្តៗរួច នាយក៏ប្រញាប់មកកំដរអាល្អិតភ្លាម មិនហ៊ានបាត់ទៅយូរទេ ខ្លាចកូនកញ្រ្ជោងភ្ញាក់មករកមិនឃើញ។
ក្រឡែកទៅមើលជ្រុងនៅឯម្ខាងក្នុងបន្ទប់នៃគ្រែអ្នកជំងឺ យើងនឹងបានឃើញនៅបុរសឈុតសពីរនាក់ឈរក្បែរនោះទាំងសម្លឹងមើលទៅអ្នកគេងលើគ្រែជាមួយរឹកពាស្ងប់ស្ងាត់ជាយូរ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...