ការចាប់ផ្ដើមមេរៀនក៏បន្ដទៅមុខជារើយៗរហូតអស់រយៈពេលមួយម៉ោងដោយមួយម៉ោងមកនេះជីមីនក្រាបក្បាលនឹងតុដេករហូតមិនបានខ្វល់និងការបង្រៀនពីសំណាក់លោកគ្រូឡើយសូម្បីតែបន្ដិច។
នៅចុងម៉ោងក្រោយនេះដែលលោកគ្រូផ្នែករូបវិទ្យាបានដាក់លំហាត់អោយសិស្សៗទាំងអស់ឡើងមកធ្វើនៅលើក្ដាខៀនព្រោះគាត់ចង់សាកល្បងទេស្ទមើលសមត្ថភាពសិស្សគាត់ល៎មើលថារយៈពេលចូលរៀនបានជិតកន្លះឆ្នាំមកនេះសិស្សៗគាត់ឥឡូវបានរីកចម្រើនអ្វីខ្លះឬក៏ដល់ណាខ្លះហើយ។
ប៉ុន្តែអ្នកណាទៅដឹងថាកំពូលកូនសិស្សគាត់ឡើងមកធ្វើលំហាត់គ្មានសូម្បីម្នាក់ដោះស្រាយលំហាត់ដែលគាត់ដាក់អោយនិងចេញឮលោកគ្រូផ្នែកគណិតវិទ្យាសរសើរថារយៈពេលពីរបីថ្ងៃមកនេះពួកគេដូចខំរៀនជាងមុន។ ខំតែគិតស្មានតែអាចគ្រាន់បើជាងមុនឆ្ងាយហើយតើ តែនេះមានអីនៅអាដែលហើយសំខាន់លំហាត់ដែលគាត់ដាក់អោយនឹងទើបតែរៀនមួយម៉ោងមុនទេ តែហេតុម្ដេចក៏គ្មានសិស្សណាម្នាក់ចាប់បានសោះចឹង។ ពិសេសជាងនេះនៅមានអ្នកដេកនៅក្នុងថ្នាក់ទៀត គិតហើយគាត់ចង់ខ្យល់គរដសន្លប់ម្ដងៗ បើតែម៉ាកៗនឹងជាតិនេះ តើគាត់គួរសុំលាឈប់ធ្វើជាគ្រូដែលឬអត់?
ដោយឃើញថាគ្មានអ្នកដោះស្រាយលំហាត់នេះចេញគាត់ក៏សម្រេចថានិងហៅអោយនរណាម្នាក់ឡើងមកកែលំហាត់តែម្ដង បើមិនធ្វើចឹងទេលំហាត់និងប្រហែលមិនដឹងស្មើរណាដោះស្រាយចេញហើយរៀនមេរៀនបន្ដនោះទេ ប្រហែលនៅតែមួយលំហាត់នឹងឯង។
ស្រប់នោះពេលគាត់ក៏ក្រឡេកទៅមើលសិស្សទាំងអស់ហើយពេលនឹងទើបគាត់ដឹងថាសិស្សគ្រប់គ្មាឡើងមកអស់ហើយនឹង នៅតែម្នាក់នឹងចប់ហើយម្នាក់នឹងល្មោមដេកទៀត។ ប៉ុន្តែក៏ល្អឃើញតែដឹកចឹងសាកអោយឡើងមកដេកលើក្ដាខៀនសាកល៎មើលសិន ចាំមើលនៅប៉ិនដេកទៀតអត់បើចឹង។
“ប្អូនជីមីន!”
ឮលោកគ្រូហៅឈ្មោះជីមីនភ្លេមអ្នកគ្រប់គ្នានៅក្នុងថ្នាក់នាំគ្នាងាកទៅមើលអ្នកដែលកំពុងដេកក្រាបក្បាលនឹងតុលង់លក់ស្រួលនោះយ៉ាងលឿន។
“ជីមីន! ជីមីន! លោកគ្រូហៅឯងឆាប់ភ្ញាក់លឿនឡើង” សិស្សប្រុសម្នាក់ដែលអង្គុយតុមុខជីមីនគេយកដៃមកវាយកែងដៃជីមីនតិចៗដើម្បីដាស់គេអោយភ្ញាក់បើហៅតែមាត់គេច្បាស់មិនភ្ញាក់មកទេ។

YOU ARE READING
??? ?!!??????????????????????????!!?
Random??? ?!!??????????????????????????!!? ????????????????????????????????????????????????????????????????? ?????????????????????????????????????????? ============================= [??????????????? ??????????????????????????????????? ??????????????????...
?????? ; ????????????????????!
Start from the beginning