«រាជបុត្រយាងទៅជាមួយនឹងទូលបង្គំណា»ជុងហ្គុក ចាប់កាន់ដៃតូចស្រឡូនដូចបន្លាក្រូចនោះនៅក្នុងរង្វងដៃក្រាស់របស់ខ្លួនគេចាប់ណែនហាក់ដូចជាអង្វករទៅកាន់ហូប៊ីអញ្ចឹង។
«អូនយល់ព្រមណា»បន្ទាប់ពីបានចម្លើយហើយ ជុងហ្គុកនឹងហូប៊ីក៏ប្រញាប់ធ្វើដំណើរចេញទៅភ្លាមតែគ្រប់យ៉ាងហាក់ដូចជាមិនទាន់ពេលឡើយ។
«ពួកឯងវិរៈសេនីយ៍ចនស្ទីននាំរាជបុត្ររត់ហើយឆាប់តាម»កូនទាហានម្នាក់ដើរមកល្បាតរកជុងហ្គុកនៅទីនេះហើយក៏ឃើញរួចក៏ប្រញាប់ស្រែកប្រាប់ទៅកាន់អ្នកដ៏ទៃទៀត។
.....
ដំណើរដែរហូប៊ីរត់ទៅតាមជុងហ្គុកពេលនេះក៏បានឮមកដល់ត្រចៀករបស់ស្ដេចដឺរេឡាហើយ។ក្រោយពីដឹងដំណឹកនេះទ្រង់ពិតជាមានសេចក្ដីក្រោធជាខ្លាំងហើយក៏ប្រញាប់បញ្ជាឲ្យទាំងមេទ័ពនឹងកូនទាហានជាច្រើននាក់ទៀតដឹញតាម។«វានេះពិតជាប្រហើនណាស់»ទ្រង់មានបន្ទូលជាមួយនឹងខ្លួនឯងរួចក៏ដើរសម្ដៅទៅបញ្ជារកូនទាហានបន្ថែមទៀត។
ចំណែកឯងនៅក្នុងកម្មវិធីសោយរាជរបស់អ្នកអង្គម្ចាស់ដេយ៉ិងវិញពេលក៏ប្រព្រឹត្តទៅបានយ៉ាងរលូនហើយកម្មវិធីបន្ទាប់គឺជាកម្មវិធីរៀបអភិសេករបស់ទ្រង់ជាមួយនឹងរាជបុត្រហូប៊ី។
មិនយូរប៉ុន្មានដំណឹកដែរហូប៊ីរត់ទៅជាមួយនឹងគូរស្នេហ៍ក៏បានឮមកដល់ស្ដេចឆាមនឹងអ្នកអង្គម្ចាស់ថេយ៍ទ្រង់ក៏បានដាក់រាជបញ្ជាឲ្យហំព័ន្ធព្រៃទាំងមូលតែម្ដង។ចំណែកឯងអ្នកអង្គម្ចាស់ក្រោយពីបានទទួលតំណេងហើយក៏បានមកអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់ទោះជាបានដឹងរឿងដែរអនាគត់ព្រះជាយារបស់ខ្លួនរត់ទៅតាមគូរស្នេហ៍ក៏ទ្រង់មិនខ្ចីនឹងខ្វល់ខ្វាយជាមួយដែរ។(ស្ងៀមស្ងាត់តែមិនប្រាកដថាស្លូតបូតទេណា🥲)
....ចំណែកឯងហូប៊ីនឹងជុងហ្គុកវិញក៏ត្រូវបានគេតាមទាន់ដែរព្រោះថាទាហានច្រើនណាស់ដេញតាមហំព័ន្ធពួកគេ។ភ្លាមនោះរាជបុត្រក៏ត្រូវបានគេចាប់បំបែកពីគូរស្នេហ៍របស់ទ្រង់។
«អត់ទេលែងយើងទៅ...រ៉ាសុីនយើងសុំអង្វរណា»រាជបុត្រប្រឹងរើផងស្រែកឲ្យគេដោះលែងខ្លួនផងតែគ្មានបានផល។

YOU ARE READING
??? ???????????????
Random?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
??? ??????????????
Start from the beginning