«មិននេះ...បុត្រនិយាយថាព្រះមាតា»ហូស៊ុកពេលឮមហេសីស្ទួនពាក្យបែបនេះក៏ប្រញាប់ប្ដូរវិញលឿនភ្លាមៗ
«ចាស៎ចឹងបុត្រឆាប់ផ្ទុំទៅណាមាតាចេញទៅខាងក្រៅហើយ»មានសុវណ្ណនីរួចហើយទ្រង់ក៏យាងចាកចេញទៅដោយទុកឲ្យហូស៊ុកគេគេងម្នាក់ឯងនៅក្នុងក្រឡាបន្ទុំ(បន្ទាប់)។
ក្រោយពេលព្រះមហេសីយាងចេញទៅបាត់ហូស៊ុកក៏ក្រោយឡើងអង្គុយគិតរកផ្លូវត្រឡប់ទៅវិញ។
«ហ្ហើយ!!!ឈឺក្បាលណាស់!ឬយើងទៅវិញមិនបានទេ?»ហូស៊ុកសួរសំណួរគ្មានចម្លើយមកកាន់ខ្លួនឯង។
.....នៅក្នុងព្រៃជ្រៅមួយកន្លែងនៅទឹកដីនៃអាណាចក្រឆាមីងនាមបង្ហាញឲ្យឃើញពីកុលសម្ព័ន្ធមួយកន្លែងដែលបានរស់នៅទីនេះយ៉ាងសុខសាន្តតាំងពីជំនាន់តាយាយមក។កុលសម្ពន្ធ័នេះគឺជាជនជាតិភាគតិចដែលបានរត់ភៀសខ្លួនពីប្រទេសផ្សេងមករស់នៅទីនេះ។
«ជីមីនគេយ៉ាងមិចហើយ?»សម្លេងគ្រលងមួយបន្លឺឡើងសួរទៅកាន់រាងតូចដែលកំពុងតែបិទរបួសទៅឲ្យមនុស្សម្នាក់។
«សំណាងហើយដែលរបួសមិនចំកន្លែងសំខាន់ពេលនេះគេលែងអីហើយលោកតា»ជីមីន នាយកម្លោះតូចដែលជាចៅបង្កើតរបស់ម្ចាស់កុលសម្ពន្ធ័។ជីមីនមានជំនាញខាងព្យាបាលរបួសតូចរបួសធំជម្ងឺគឺសឹងតែគ្រប់ប្រភេទទៅហើយ។
«យើងមិនដឹងថានៅទីនោះមានរឿងអ្វីកើតឡើងនោះទេបានជាវិរសេនីចនត្រូវគេតាមសម្លាប់បែបនេះ»មេកុលសម្ពន្ធ័ មើលទៅគាត់ដូចជាដឹងរឿងច្រើនណាស់ទាក់ទង់ជាមួយនឹងរាជវង្សនេះ។
«ខ្ញុំថាលោកតាមិនបាច់គិតពីរឿងពួកគេនាំតែឈឺក្បាលទេយើងជួយគេហើយគេជាពេលណាឲ្យគេទៅតាមផ្លូវរបស់គេវិញទៅ»ជីមីន គេមិនចង់ទៅពាក់ព័ន្ធស្អីជាមួយនឹងពួករាជវង្សអស់ទាំងនោះទេរស់នៅបែបនេះគឺមានក្ដីសុខបំផុតហើយ។
«ចៅចង់ឲ្យគេទៅណាទៀតជីមីន ជុងហ្គុក ចនស្ទីន ត្រូវពួននោះតាមសម្លាប់ចុះបើគេទៅហើយចួបជាមួយនឹងពួកទាហ៊ានអស់នោះគិតយ៉ាងមិចទៅ»គាត់លោកដៃអង្អែលក្បាលចៅប្រុសបន្តិចគាត់ចង់ឲ្យជីមីនបើចិត្តឲ្យទូលាយជាងនេះបន្តិច។
«ចឹងចៅមិនហ៊ាននិយាយអ្វីទៀតទេស្រេចតែលោកតាទៅចុះ»និយាយរួចហើយជីមីនក៏ងើបដើរចេញទៅខាងក្រៅបាត់។
.....
ក្រឡេកមកមើលហូស៊ុកដែលនៅក្នុងខ្លួនហូប៊ីឯណេះវិញក៏ព្យាយាមសម្ងំគេងតែគេងមិនលក់នោះទេកំពុងតែគេមិនលក់ស្រាប់ផងស្រាប់តែពេលនោះក៏ឮសម្លេងទ្វារបន្ទប់បើកឡើងហើយហូស៊ុកក៏ងើបមើល។«អ៊ាវ!ហូប៊ីបុត្រនៅមិនទាន់ផ្ទុំទេហេស៎?»មហរសី សាហ្វី បើទ្វារចូលមកឃើញបុត្រមិនទាន់ផ្ទុំក៏ប្រញាប់សួរនាំក្រែងលោកមានត្រង់ណាដែលមិនស្រួល។
«នៅទេមាតាប្រហែលជាប្លែកកន្លែងហើយបានជាងផ្ទុំមិនលក់»ហូស៊ុកឆ្លើយតបទៅកាន់គាត់ទាំងញញឹម។(ញញឹមបាំមុខទេតែក្នុងចិត្តចង់តែស្រែកយំទេ)
«បើបុត្រមិនទាន់ផ្ទុំចឹងមាតាមានរឿងចង់ប្រាប់ដល់បុត្រ»មហេសី សាហ្វី ដើរចូលមកអង្គុយនៅលើគ្រែក្បែខ្លួនរបស់ហូប៊ី។
«មានរឿងអ្វីទៅមាតាបុត្រចាំស្ដាប់»ហូស៊ុក ប្រុងព្រាបខ្លួនចាំស្ដាប់មហេសីសាហ្វីមានសុវណ្ណនី។
«ថ្ងៃស្អែកបុត្រត្រូវរៀបអភិសេធជាមួយនឹងអ្នកអង្គម្ចាស់ថេយ៉ុង»មហេសី សាហ្វី ចាប់ដៃបុត្រដាក់តិចៗទាំងនៅក្នុងចិត្តគិតថាខ្លួននឹងបែកពីបុត្រឆាប់ៗនេះហើយ។
«ហា៎!ខ្ញុំត្រូវរៀបការជាមួយគេនឹងហេស៎?»ហូស៊ុកគ្រាន់តែឮថាថ្ងៃស្អែកត្រូវចូលរោការក៏ភ្ញាក់ផ្អើលមិនគិតថាវាលឿនដល់ថ្នាក់នេះទេ។
«បុត្រកុំភ្ញាក់ផ្អើលអីនេះជាប្រពៃណីទោះបុត្រប្រកែកក៏មិនឈ្នះយ៉ាងណាក៏កាត់ចិត្តពីជុងហ្គុកទៅហើយត្រៀមខ្លួនរៀបអភិសេធទៅណា»មហេសីសាហ្វី។
«បាទ...»ហូស៊ុក ឆ្លើយតបទាំងនៅក្នុងចិត្តកំពុងតែឆ្ងល់ថាមហេសីសាហ្វីកំពុងសម្ដៅទៅវិរសនីចនស្ទីនមែនទេនេះហូប៊ី ដឺរេឡាមានទំនាក់ទំនងស្នេហាជាមួយនឹង វិរសនីចនស្ទីន?

YOU ARE READING
??? ???????????????
Random?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
?????????????????
Start from the beginning