«បើសិនជាខ្ញុំមិនព្រមរៀបការតើមានអ្វីកើតឡើងទៅ?»ហូស៊ុកសួរដោយប្រាកដប្រជា។
«ទ្រង់ដឹងក្នុងព្រះទ័យហើយតើ..បើទ្រង់មិនព្រមរៀបអភិសេធទេអាណាចក្រឆាមនឹងអាណាចក្រដឺរ៉េឡានឹងមានចម្បាំធំជាមួយគ្នាហើយ»ស្រីបម្រើ នាងរៀបរាប់ឲ្យអស់សេចក្ដីនៃសំណួររបស់ហូស៊ុក។
«ខ្ញុំម្ចាស់ថាទ្រង់គួរតែដល់ពេលរៀបចំព្រះកាយហើយព្រោះពេលវេលាក៏ជិតដល់ដែលហើយ»ស្រីបម្រើម្នាក់ទៀតក៏ដើរចូលមកកាន់សម្ដីរបស់ពួកគេទាំងពីរ។
«បាទ!»ហូស៊ុកងើបចុះពីលើគ្រែហើយក៏ដើរទៅកន្លែងងូតទឹកដែលអ្នកបម្រើបានរៀបចំទុកឲ្យ។
ក្រោយពីងូតទឹករួចរាល់ហើយហូស៊ិកក៏រៀបចំខ្លួនដោយស្លៀកសម្លៀកបំពាក់ពេញយសសក្តិក្នុងឋានៈជាអគ្គមហេសីនៃអាណាចក្រឆាមីង។«នេះតើរួចរាល់អស់ហើយឬនៅ?»អគ្គមហេសីសាហ្វីក្រោយពីរៀបចំនៅខាងក្រោយហើយក៏ចូលមកមើលហូប៊ីថារៀបចំខ្លួនរួចហើយឬនៅព្រោះថាអ្នកអង្គម្ចាស់ថេយ៉ុងក៏កំពុងតែរងចាំដែល។
«បុត្ររបស់មាតាស្រស់ស្អាតខ្លាំងណាស់»អគ្គមហេសីសាហ្វីឡាន់មាត់ឡើងក្រោយពេលឃើញសម្រស់របស់ក្រោយពេលតែងព្រះកាយរួច។
«មាតា..ដោះចេញខ្លះបានទេនេះបុត្រទ្រមិនរួចទេស្ទើរតែបាក់ស្មារទាំងសងខាងទៅហើយ»ហូស៊ុក និយាយទៅកាន់មាតាទាំងទឹកមុខស្អុយប៉ែ។
«មិនបានទេបុត្រដោះមិនបានទេហូប៊ីត្រូវពាក់បែបនេះហើយទើបសាកសមជាមួយនឹងអ្នកអង្គម្ចាស់ណាបុត្រ»មហេសីសាហ្វី ព្យាយាមពន្យល់ទៅកាន់បុត្រារបស់ខ្លួនទោះធ្ងន់យ៉ាងណាក៏ត្រូវតែទ្រាំដែរ។
ទូង!!!ទូង!!សម្លេងទូងស្គរបានបន្លឺឡើងនេះក៏បានន័យថាដល់ពេលវេលាហើយប្រជាជនទាំងអស់ក៏នាំគ្នាមកប្រមូលផ្ដុំគ្នាមុខរាជវាំងមន្រ្តីតូចធំស្ដេចនៃអាណាចក្រផ្សេងៗក៏មកចូលរួមយ៉ាងច្រើនកោះករ។
«ដល់ពេលហើយតោះយើងឆាប់ចេញទៅណា»មហេសីសាហ្វី ដឹងដៃបុត្របណ្ដូលចិត្តរបស់ខ្លួនចូលទៅក្នុងពិធីទាំងរំភើប។
សម្រស់ដ៏ស្រស់ស្អាតរបស់ហូប៊ីធ្វើឲ្យគ្រប់គ្នានៅក្នុងពិធីភ្លឹកស្មារតីសម្លឹងមើលមកកាន់គេគ្រប់គ្នារួមទាំងអ្នកអង្គម្ចាស់ថេយ៉ុងផងដែល។ក្រោយពីហូប៊ីបានមកដល់ពិធីក៏ចាប់ផ្ដើមគឺមានការជូនពរពីព្រះមាតាបិតាទាំងសងខាងហើយគ្រប់យ៉ាងគឺប្រព្រឹត្តទៅតាមប្រពៃណីគ្រប់យ៉ាង។មកដល់ពេលនេះអ្នកអង្គម្ចាស់ថេយ៉ុងក៏ក្លាយទៅជាស្ដេចពេញសិទ្ធិឯរាជបុត្រហូប៊ីក៏ក្លាយទៅជាព្រះអង្គមហេសីរបស់អ្នកអង្គម្ចាស់ពេញសិទ្ធិដូចគ្នា។
ពេលពិធីបានចប់ហើយពួកទ្រង់ទាំងពីរក៏បានមកបង្ហាញខ្លួនឲ្យប្រជាជនទាំងអស់បានឃើញព្រមទាំងចែទានខ្លះៗដល់ប្រជាជនទៀតផង។«យើងមើលទៅព្រះភ័ក្រ្តរបស់ទ្រង់ដូចជាមិនស្រស់ស្រាយសោះ»អ្នកអង្គម្ចាស់ថេយ៍ តាំងពីពិធីចាប់ផ្ដើមរហូតដល់ជិតចប់ពិធីថេយ៉ុងទើបតែនិយាយរកហូប៊ីនៅពេលនេះទេតែនិយាយមកក៏ជាសាច់ការតែម្ដង។
ហូប៊ីក៏មិនបាននិយាយអ្វីឬក៏ឆ្លើយអ្វីក្រៅពីសម្លឹងមើលមុខរបស់ថេយ៉ុងហើយញញឹមដាក់ទាំងមិនសូវសម។
«យើងភ្លេចគិតទៅថាទ្រង់មិនបានពេញចិត្តជាមួយនឹងការរៀបអភិសេធមួយនេះទេបើសិនជាអ្នកដែលឈរនៅជិតទ្រង់នៅពេលនេះមិនមែនជាយើងតែជាគូរស្នេហ៍ជុងហ្គុករបស់ទ្រង់វិញនោះទ្រង់ប្រហែលជាញញឹមបិតមាត់មិនជិតនោះទេ»អ្នកអង្គ ម្ចាស់ថេយ៉ុង និយាយស្របពេលសម្លឹងទៅមើលមុខរបស់ហូប៊ីទាំងញញឹមបែបត្រជាក់ស្រេបចំណែកឯហូប៊ីក៏ញញឹមតបវិញទាំងមិនសូវសម។
«ប្រុងចង្រៃនិយាយស្អីអឺអើរតែម្នាក់ឯងយើងមិនបាននិយាយស្អីផងហ្នឹង!»ហូប៊ី ប្រទិចអ្នកដែលឈរនៅជិតខ្លួនស្អីបន្តិចក៏អឺអើរតែម្នាក់ឯងដែល។

YOU ARE READING
??? ???????????????
Random?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
??? ??????????????
Start from the beginning