抖阴社区

??? ??????????????

Start from the beginning
                                    

«អូនមកពីឆ្ងាយខំមកដល់ទីនេះគឺដើម្បីបងដូច្នេះបងត្រូវតែការពារអូនដោយជីវិតរបស់បង»អ្នកអង្គម្ចាស់ចាប់ផ្ទៃមុខទន់ៗរបស់ភរិយាឲ្យសម្លឹងមកចំមុខរបស់ខ្លួនហើយក៏ពោលពាក្យបង្កប់ន័យទៅកាន់រាងតូច។
«មិចក៏បងដឹងថាអូនមកពីឆ្ងាយ?»អត់នឹងសង្ស័យមិនបានជាមួយនឹងប្រយោគរបស់ស្វាមីហូប៊ីក៏សួរតែម្ដង។

«គឺដឺរេឡាមិនមែនជិតទេត្រូវឬអត់?»ថេយ៉ុងតបទៅវិញបែបជាសំណួរ។

«អរ...គឺពិតមែនហើយអូនភ្លេច...តែពេលនេះគឺយប់ហើយពួកយើងឆាប់គេងទៅ»ហូប៊ីរាងរអៀសខ្លួនបន្តិចស្មានតែថេយ៉ុងដឹងថាខ្លួនជាអ្នកណាមកពីណាទើបប្រញាប់និយាយបង្វែសាច់រឿងថាចូលគេង។
រាងក្រាស់ក៏មិនបាននិយាយអ្វីគ្រាន់តែញញឹមបន្តិចហើយក៏ឡើងគេងជិតភរិយាថ្មីថ្មោងរបស់ខ្លួនរហូតទល់ភ្លឺ

ថ្ងៃថ្មី
ព្រឹកនៃថ្ងៃថ្មីបានឈាន់ចូលមកដល់ហូប៊ីនឹងថេយ៉ុងក៏បានរៀបចំខ្លួនរួចជាស្រេចដើម្បីទៅចួបនឹងមាតា។

«ថ្វាយបង្គំមាតា»ថេយ៉ុងនឹងហូប៊ីឱនគំនាបបន្តិច។
«ថ្ងៃនេះបុត្រទាំងពីរមករកមាតាមានការអ្វីមែនទេ»អគ្គមហេសីហ្វេពោលឡើងទាំងស្នាមញញឹមទៅកាន់បុត្រទាំងពីរ។

«គឺបុត្រចង់យកមហេសីរបស់បុត្រមកផ្ញើរនឹងមាតាមួយថ្ងៃព្រោះបុត្រត្រូចូលទៅក្នុងព្រៃដើម្បីហាត់សមបាញ់ព្រួញខ្លាចថាហូប៊ីនៅតំណាក់ម្នាក់ឯងអផ្សុកក៏យកមកផ្ញើរនឹងមាតា»ថេយ៉ុងពោលឡើងទាំងអឹមអៀនបន្តិច។

«មិនអីទេបុត្រសប្បាយចិត្តចុះមាតាណានឹងមើកថែមហេសីបុត្រឲ្យបានល្អណា»គាត់និយាយទាំងសើចនឹងចរិករបស់បុត្រខ្លួនតែមិនប៉ុន្មានថ្ងៃផងក្មេងម្នាក់នេះអាចឲ្យបុត្ររបស់ទ្រង់កែប្រែបានដល់ថ្នាក់នេះឬ?

«អរព្រះគុណណាស់មាតា...ពេលបងមិននៅស្ដាប់បង្គាប់មាតាឮទេ»ថេយ៉ុង និយាយជាមួយនឹងមាតាចប់ក៏ងាកមកនិយាយជាមួយនឹងហូប៊ី។

«បាទអូនដឹងហើយ»ហូប៊ីតបទៅវិញទាំងស្នាមញញឹមស្រស់ពេលឃើអ្នកជាស្វាមីបារម្ភពីខ្លួនបែបនេះ។

បន្ទាប់ពីសន្ទនាចប់ហើយថេយ៉ុងក៏ចេញដំណើរទៅក្នុងព្រៃជាមួយនឹងទាហ៊ានបួនដប់នាក់ចំណែកឯងហូប៊ីក៏ទៅជាមួយនឹងមាតាក្មេង។

ចូលមកដល់ក្នុងព្រៃអ្នកអង្គម្ចាស់ក៏ឲ្យទាហ៊ានទៅប្រមាញ់សត្វឲ្យរាងឆ្ងាយពីទ្រង់ព្រោះអីទ្រង់ត្រូវការតាំងសមាធិតែអ្វីដែលនឹកស្មានមិនដល់នោះគឺទ្រង់ក៏បានចួបដោយផ្ទាល់ជាមួយនឹងមនុស្សម្នាក់។

«អ្នកម្ចាស់ចេះបាញ់ធ្នូដែលមែនទេ?»នាយកំម្លោះជុងហ្គុកដែលដើរចេញមកពីណាក៏មិនដឹងនោះទេស្រាប់តែសួរទៅកាន់អ្នកអង្គម្ចាស់ដូចជាសំណួរបែបចម្អក់។

«គឺលោកទេហេស៎!!ហ្ហឹក!បាញ់ធ្នូជាជំនាញរបស់យើងព្រោះយើងហាត់រៀនវាតាំងពីតូច»អ្នកអង្គម្ចាស់តបទៅវិញទាំងញោចស្នាមញញឹមបន្តិច។

«ចឹងក៏ប្រហែលជាទ្រង់មានជំនាញឆក់យករបស់គេដែលហើយ»ជុងហ្គុក នាយនេះពិតជាមាត់រអិលពិតមែនហើយហ៊ានណាស់និយាយជាមួយនឹងអ្នកអង្គម្ចាស់បែបនេះ។

«យើងថាលោកគួរតែកាត់ចិត្តពីហូប៊ីទៅ»អ្នកអង្គម្ចាស់ថេយ៉ុងពោលឡើងទាំងកំពុងលើធ្នូបម្រុងនឹងបាញ់សត្វប្រើសដែលកំពុងនឹងរត់គេចពីការប្រមាញ់របស់ទ្រង់នឹងនាយម្នាក់ទៀត។

«ហេតុអីខ្ញុំម្ចាស់ត្រូវកាត់ចិត្តពីមនុស្សដែលខ្ញុំស្រឡាញ់នោះ?»វិរៈសេនិយ៍ ជុងហ្គុក ក៏តបទៅកាន់ទ្រង់វិញទាំងដែលកំពុងលើធ្នូបម្រុងនឹងបាញ់ប្រើសតែមួយដូចគ្នា។

«ព្រោះហូប៊ីដែលលោកបានស្គាល់នឹងហូប៊ីបច្ចុប្បន្នគឺជាមនុស្សផ្សេងគ្នាហូប៊ីដែលជាគូរស្នេហ៍របស់លោកគេបានស្លាប់បាត់យូរហើយហូប៊ីនៅពេលនេះគេមកដើម្បីធ្វើជារបស់យើង»ពោលចប់ហើយអ្នកអង្គម្ចាស់ក៏ប្រលែគ្រាប់ព្រួយស្របពេលដែលជុងហ្គុកក៏ប្រលែងទៅដូចគ្នា។

ពួកគេទាំងពីរពិតជាមានសមត្ថភាពក្នុងការបាញ់ព្រួញណាស់ទោះបីជាប្រើសមួយក្បាលនោះរត់លឿនប៉ុណ្ណាក៏ពួកគេទាំងពីរបាញ់ត្រូវដែលជាពិសេសនោះគឺចំណុចដែលបាញ់ចំគឺរវីសគ្នាតែបន្តិចប៉ុណ្ណោះ។

«ខ្ញុំមិនយល់ពីអ្វីដែលទ្រង់កំពុងនិយាយទេហេតុអីបានត្រូវមានហូប៊ីដល់ទៅពីរនាក់ដែរនោះ?ហូប៊ីគឺជាហូប៊ីគ្មានអ្នកណាអាចមកជំនួសហូប៊ីបានទេរាជ្ជទាទោសផងព្រោះអង្គខ្ញុំម្ចាស់ប្រហែលកាត់ចិត្តមិនបានទេ»ជុងហ្គុក ឱនគំនាបហើយក៏ដើរចូលទៅខាងក្នុងព្រៃជ្រៅបាត់ទុកឲ្យអ្នកអង្គម្ចាស់ឈរសម្លឹងមើលទៅកាន់ផែនខ្នងមនុស្សដែលរឹងជជែស។

You've reached the end of published parts.

? Last updated: Sep 11, 2023 ?

Add this story to your Library to get notified about new parts!

??? ???????????????Where stories live. Discover now