+នៅវេលាព្រឹកមួយយើងគឺបានឃើញនៅក្នុងគ្រួសារមួយកំពុងតែជ្រួលច្របល់ព្រោះបាត់កូនក្រមុំមិនដឹងជាទៅណាហើយទេ
« ហ្វីតអើយហ្វីត!! » លោកវុន
« សម្រួលអារម្មណ៍សិនទៅបង » អ្នកស្រីជីបានយកដៃទៅអង្រួនដៃរបស់លោកវុនតិចៗដើម្បីកុំអោយគាត់ខឹងខ្លាំងជាងនេះ
« ហ៊ឺយ..បើគេដឹងថាកូនក្រមុំរត់ចោលរោងការតែអោយបងនេះយកមុខទៅទុកឯណាទៅ? » លោកវុន
« បងចុះហ្វូត? បងCallហៅកូនហ្វូតមកប្រាកដជាគេអាចជួយយើងបានណា » អ្នកស្រីជី
« មែនហើយមិចក៏ភ្លេចហ្វូតបែបនេះចឹង ចាំបងCallហៅគេមក » លោកវុនIn call
« ហាឡូលោកប៉ា! ប៉ាcallមកកូនមានការអីមែនទេ? កូនកំពុងតែរៀន » ហ្វូត
« អាឡូហ្វូតមកជួយប៉ាផងកូនប៉ាមិនដឹងថាត្រូវធ្វើបែបណាទេពេលនេះ » លោកវុន
« មានរឿងអីមែនទេប៉ា? » ហ្វូត
« កូនមកផ្ទះសិនមក » លោកវុន
« បាទប៉ា! » និយាយរួចគេក៏បានប្រញ៉ាប់ប្រញ៉ាលចេញពីសាលាបាត់ទៅពេលមកដល់ផ្ទះគេក៏បានចុះពីលើឡានរួចរត់មកសួរប៉ាគេ« ប៉ាមានរឿងអីមែនទេ » ហ្វូត
« គឺថា..បងប្រុសឯងរត់ចេញពីផ្ទះបាត់ហើយហ្វូត » លោកវុន
« ហាស៌? ប៉ាថាមិច? បងប្រុសរត់ចេញពីផ្ទះចឹងហេស ហើយគួរធ្វើយ៉ាងមិចទៅឥឡូវនេះ?? » ហ្វូត
« កូនហ្វូត..កូន..កូនអាចរៀបការជាមួយគេសិនបានទេ?? » អ្នកស្រីជីបាននិយាយទាំងចាំដៃហ្វូតតិចៗ
« ម៉ាក់តែ..តែកូនមិនស្គាល់គេនោះទេ កូនខ្លាចគេធ្វើបាបកូនណាស់ » ហ្វូត
« មិនអីទេណាហ្វូតបើគេធ្វើបាបកូន កូនអាចប្រាប់ម៉ាក់បានណា ណាមួយម៉ាក់គិតថាគេជាមនុស្សល្អទេកូន » អ្នកស្រីជី
« តែ... » ហ្វូត
« ប៉ាម៉ាក់ពិតជាត្រូវការកូនពិតមែនណា » លោកវុន
« ក៏បានដែរប៉ាម៉ាក់កូនព្រម » ហ្វូតគេមិនចង់ប៉ុន្មានទេតែស្ថានការវាបង្ខំទៅហើយ
« ម៉ាក់អរគុណណាស់កូន » អ្នកស្រីជីក៏បានឱបហ្វូតគាត់ក៏មិនចង់ដែរតែស្ថានការគឺត្រូវតែអោយគេរៀបការជួសបងប្រុសគេទៅហើយ ហើយពិធីមង្គលការរបស់ហ្វូតក៏បានប្រព្រឹត្តិទៅយ៉ាងរលូនដោយគ្មានអ្នកណាដឹងឡើយថាម្នាក់នេះឈរត្រង់នេះកំពុងតែរៀបការនេះគឺជា Fourth Nattawat Jirochtikul គឺជាកូនពៅនៃគ្រួសារមិនមែនជា Fit Nimtiwat Jirochtikul ដែរត្រូវជាកូនច្បងហើយក៏ជាកូនក្រមុំពិតប្រាកដនោះដែរ ក្រោយពីអ្វីៗបានចប់សប់គ្រប់អស់ហើយហ្វូតក៏បានរើឥវ៉ាន់ទៅនៅផ្ទះមួយដាច់ដោយលែកពីគ្រួសារជាមួយនិងប្ដីរបស់គេ អូមែនហើយប្ដីរបស់គេជាអ្នកណា? ត្រូវហើយម្នាក់នោះគឺជា Gemini Noravit គឺជាម្ចាស់ភាគហ៊ុនដ៌ធំមួយគេមិនមែនតែជាម្ចាស់ភាគហ៊ុននោះទេគេក៏ថែមទាំងកាន់កាប់កាសុីណូ&ក្លឹបជាច្រើនផងដែរ ជំនួញវិញមានទាំងក្នុងប្រទេសនិងក្រៅប្រទេស មិនត្រឹមតែមាននោះទេគេនេះថែមទាំងមានរូបរាងដ៏សែនស្រស់សង្ហារគួរជាទីចាប់អារម្មណ៍របស់មនុស្សស្រីជាច្រើនមិនថាតែជាមនុស្សស្រីនោះទេសូម្បីតែមនុស្សប្រុសក៏តោងទាមគេដែរ តែគួរអោយស្ដាយណាស់គេបានលះបង់ភាពនៅលីវរួចហើយក៏រៀបការជាមួយក្មេងប្រុសម្នាក់ទៅវិញ នេះក៏មកពីម៉ាក់គេនិងម៉ាក់ហ្វូតបាននិយាយជាប់ពាក្យជាប់សម្ដីគ្នាតាំងពីគេនៅក្នុងពោះមកម្ល៉េះថានិងផ្សំផ្គុំកូនដំបូងអោយរៀបការជាមួយគ្នា ហើយពួកគាត់មិនចង់ខុសសន្យាទើបនាំគ្នារៀបចំពិធីមង្គលការអោយជេមនិងហ្វីតតែ...អ្នកណាទៅដឹងទៅថា Fit Nimtiwat ដាច់ចិត្តចាកចោលមង្គលការមួយនេះទៅវិញដោយទុកអោយប្អូនខ្លួនជាអ្នកមកជំនួសកន្លែងដែរខ្លួនត្រូវរៀបការបែបនេះទៅវិញ បន្ទាប់ពីបានមកដល់ផ្ទះហើយគេទាំងពីរក៏នាំគ្នារៀបចំទុកដាក់ក្នុងផ្ទះហើយនិងរៀបចំបន្ទប់គេងព្រោះថាអ្នកបម្រើទាល់តែស្អែកទើបមកព្រោះពេលនេះយប់ហើយ បន្ទាប់ពីរៀបចំរួចរាល់អស់ហើយទើបងូតទឹកនិងញ៉ាំអាហារហើយជេមធ្វើការខ្លួនហ្វូតវិញក៏ដេកមើលទូរស័ព្ទធម្មតាប្រហែលជាដល់ម៉ោង12កណ្ដាលអធ្រាតទើបជេមចេញពីបន្ទប់ធ្វើការរបស់ខ្លួនគេក៏ភ្ញាក់ដែលឃើញហ្វូតអង្គុយមើលទូរស័ព្ទនៅលើសាឡុងដល់ម៉ោង12ជាងទៅហើយ គេក៏បានដើរទៅអង្គុយជិតហ្វូតមុននិងសួរទៅកាន់គេ
« ហ្វីតមិនចូលគេងទេហេស?? » ជេម
« មិនទាន់ងងុយទេ » ហ្វូតតបទៅវិញតែភ្នែកនៅតែមើលទូរស័ព្ទដដែរ
« ឆាប់ចូលគេងទៅកុំនៅដល់យប់ជ្រៅពេក » ជេមនិយាយរួចក៏យកទូរស័ព្ទចេញពីដៃហ្វូតរួចក៏ដាក់ខ្លួនគេងក្បែរគេទោះហ្វូតចង់យកទូរស័ព្ទមកវិញក៏គេមិនអោយដែរ។ ប្រតាយប្រតប់គ្នាបានបន្តិចជីងចក់(ជេម)ក៏បានដួលទៅទ្រោបលើហ្វូតដោយអចេតនា ដោយកែវភ្នែកប៉ះកែវភ្នែកដោយភាពស្ងប់ស្ងាត់ជេមក៏បានអោនមុខរកថើបហ្វូតតែ... ( K'Gem so ខ្លាហែក )« អឺ..យប់ហើយខ្ញុំឡើងទៅគេងហើយ » ហ្វូតងើបចេញតបទៅទាំងធ្វើខ្លួនមិនត្រូវ និងបានឡើងទៅបន្ទប់ដើម្បីគេង
« ទូរស័ព្ទ... » ជេមនិយាយព្រមទាំងដៃកាន់ទូរស័ព្ទជាប់និងងាកមើលហ្វូត
ហ្វូតរត់មកយកទូរសព្ទហើយក៏ឡើងទៅបន្ទប់បាត់ ឯបងជេមយើងវិញនៅឈរញញឹមនៅនិងដូចមនុស្សមិនសូវៗ ហើយអាមនុស្សមិនសូវៗនិងមនុស្សម៉េច? មនុស្សឆ្គួតនិងហើយ!!!បន្ទាប់ពីញញឹមចប់ក៏ឡើងទៅលើបន្ទប់ដែរ ទៅដល់ឃើញ ហ្វូតគេងយកភួយគ្របតាំងពីក្បាលដល់ចុងជើង ឃើញបែបនេះជេមក៏ទៅទាញភួយចុះឲ្យមកនៅត្រឹមកវិញ ព្រោះខ្លាចហប់។ ទាញចុះក៏ឃើញហ្វូតបែកញើសជោក គេយកដៃវែកស់ឲ្យហ្វូតរួចអោនទៅថើបថ្ពាល់ហ្វូតបន្តិច។ ហើយក៏សារេភួយដើម្បីគេង គេគេងផ្ងារ* គេងមិនទាន់ទាំងលក់ផងក៏មានដៃមួយមកមកអោបគេនិងឈ្មុលក្បាលទៅរក កញ្ជឹង ក ធ្វើឲ្យជេមក្តៅកញ្ជឹងកភាយៗដោយសារតែដង្ហើមនាយតូច ជេមដឹងចឹងក៏មិនបានថាថ្វីក៏សម្ងំគេង
( អ្នកទាំងអស់គ្នាញុមបញ្ជាក់បន្ដិចកុំអោយវង្វេងគឺថាជេមគឺគេហៅហ្វូតថាហ្វីតតែញុមសរសេរហ្វីតជាហ្វូតព្រោះម្នាក់និងគឺជាហ្វូតមិនមែនជាហ្វីត!! ចាំពេលហ្វីតពិតប្រាកដមកញុមនិងសរសេរឈ្មោះពួកគាត់អោយត្រូវវិញ )BY : Viya_Nattawat ✨💖
To Be continue 🙏✨💖

YOU ARE READING
?????????????????????????
Romance? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ? ?????????????????????? ???????????????????????????? ??????????????????????????????????????????...