« ខ្ញុំចង់ថា មួយណាស្រួលវ៉ៃក្បាលប្ដីជាង?? » គិតថាខ្ទះនេះសមនិងក្បាលប្ដីជៀសជាងសាកសមនិងការធ្វើម្ហូប
« អូ! នុស៎! វណ្ណនីមកហើយ » បន្ទាប់ពីឈរនិយាយគ្នាបានបន្តិចជេមក៏ឃើញថាមិត្តរបស់ខ្លួនក៏បានមកដល់
« ម្ដេចក៏បងទិញយូរម្ល៉េះ? អូនឈរឡើងចុកជើងអស់ហើយ » គ្រាន់តែឃើញថាសង្សារសំណព្វចិត្តរបស់ខ្លួនមកដល់ភ្លាមឌីណាក៏ធ្វើជាត្អូញត្អែរទាំងដែរការពិតមុននេះឈរនិយាយជាមួយជេមសើចសប្បាយធម្មតាសោះ
« បងសុំទោសមនុស្សច្រើនពេកទម្រាំដល់វេនបង ធ្វើអោយព្រះនាងបងឈឺហើយនៀក »
« អ្ហឹមៗ អោយល្មមៗបានហើយមើលយើងនៅទីនេះផង » មកផ្អែមល្ហែមស្អីមិនមើលមនុស្សកំពុងតែឈរនៅទីនេះដែរទេឬយ៉ាងមិច? គេមិនមែនខ្យល់!
« ហាសហា.. អៃជេមឯណាប្រពន្ធឯង? » វណ្ណនីនាងក៏សើចឡើងហើយក៏និយាយសួរទៅកាន់ជេមដូចដែរសង្សាររបស់ខ្លួនបានសួរទៅកាន់គេ« កំពុងតែចូលទៅទិញសម្ភារៈផ្ទះបាយតែចូលទៅយូរដែរហើយមិនទាន់ឃើញមកវិញសោះ // ផុស!!
« អួយ៎ ហ្វីតហេតុអីបានជាមកវ៉ៃបងអញ្ចឹង? » កំពុងតែឈរនិយាយជាមួយនិងមិត្តភក្ដិសុខៗហ្វូតមិនដឹងជាចេញមកតាំងពីពេលណាក៏យកខ្ទះវាយក្បាលគេលឺសូរតែផុស មើលៗពកក្បាលបាត់ហើយទេដឹង?
« តេស្ដខ្ទះថ្មី! ចង់ដឹងថាគុណភាពល្អឬក៏អត់? » និយាយរួចគេក៏ដើរចេញទៅបាត់ទុកអោយជេមនៅឈរឡេឡឺមិនដឹងថាប្រពន្ធកើតអី
« អូនកើតអីហ្វីត? » សំណួរគ្មានចម្លើយព្រោះប្រពន្ធគេដើរទៅបាត់ហើយ
« ខ្ញុំថាលោកជេមគួរតែទៅតាមហ្វីតហើយណាមើលទៅដូចជាខឹងខ្លាំងណាស់ ប្រហែលជាយល់ច្រឡំថាពួកខ្ញុំកំពុងតែញ៉ែលោកហើយមើលទៅ ហិហិ » ឌីណានិយាយទាំងសើចតិចៗនាងជាស្រីនាងក៏យល់ណាមួយនាងក៏ឧស្សាហ៍ងរងក់ជាមួយនិងវណ្ណនីនិងរឿងបែបនេះច្រើនដែរ
« ពិតមែនហេស? // ផុស* »
« និយាយច្រើននៅនិងហើយឆាប់ទៅលួងគេទៅអាឆ្កួតនេះ យកប្រពន្ធធ្វើអីបើមិនដឹងថាប្រពន្ធខឹងអញ្ចឹង » វណ្ណនីក៏វាយក្បាលជេមមួយដៃដើម្បីតឿនអោយជេមឆាប់ទៅលួងហ្វូតព្រោះទាន់គេដើរទៅមិនទាន់ឆ្ងាយពីកន្លែងនេះ
« ទៅហើយៗ » និយាយរួចជេមក៏រត់ទៅបាត់ដោយទុកអោយស្រីៗពីរនាក់នោះនៅឈរសើចជាមួយនិងជីវិតគូររបស់គេ គិតទៅប្ដីប្រពន្ធគេនេះកំប្លែងដល់ហើយ។

YOU ARE READING
?????????????????????????
Romance? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ? ?????????????????????? ???????????????????????????? ??????????????????????????????????????????...