抖阴社区

EP2 / ??????????!!

Start from the beginning
                                    

« អឺ..លោកប្រុសចុះអាហារទាំងអស់នេះ?? » អ៊ំម៉ែដោះក៏សួរឡើងពេលដែរជេមដើរចេញ

« អ៊ំរៀបវាវិញចុះខ្ញុំលែងឃ្លានហើយ!! តោះហ្វីត » ជេមនិយាយរួចក៏ងាគទៅនិយាយជាមួយហ្វូត
« អោយលឿនឡើងទៅសល់តែ15នាទីទៀតទេចង់អោយខ្ញុំត្រូវពិន័យមែនទេ លឿនឡើងៗ » ហ្វូតនិយាយរួចក៏រត់ចូលឡានបាត់
« ក្មេងឆ្កួតនេះចុះអ្នកណាប្រើអោយគេងយូរធ្វើអី » ជេមនិយាយហើយក៏ដើរតម្រង់ទៅរកឡានហ្វូតក៏ស្រែកមកអោយគេវិញទាំងកំពុងអង្គុយចាំគេនៅក្នុងឡាន
« មកពីលោកនិងក្រោកហើយមិនដាស់ខ្ញុំទេ!! »
« ខ្ជិលប្រកែកជាមួយក្មេងឆ្កួតៗចឹងណាស់អោយឈ្នះចុះ » ជេមនិយាយហើយក៏ចាប់ផ្ដើមអោយជំនិតខ្លួនចេញដំណើរទៅសាលាដែរហ្វូតត្រូវរៀនឯហ្វូតនេះអង្គុយសម្លក់គេឡើងចង់ជ្រុះភ្នែកទៅហើយពេលមកដល់សាលាហ្វូតក៏ចុះពីលើឡាននេះសំណាងហើយដែរគ្រូមិនទាន់បិទរបងកុំអីចប់មិនខាន ( គេមកដល់ម៉ោង8:17នាទីបើ admin ម៉ាកៗនិងអីរត់ដាច់ជើងចោល🥲 )
« ចៅហ្វាយថ្ងៃនេះយើងមានប្រជុំធំជាមួយនិងលោកលី » ប៊េន
« យើងដឹងហើយឆាប់ទៅ » ជេម
« បាទទាន!! » ប៊េន

______________

« យើងគិតថានិងមិនមកទេថ្ងៃនេះ » សាតាំង
« អាហ្វូតឯងកើតអីមកយឺតម្ល៉េះ?? » ហ្វត
« យ៉ាងមិចដែរប្ដីឯងគេសង្ហារទេ?? គេមានធ្វើបាបឯងអត់?? ហីជាអ្នកកម្រិតណាដែរភឿន?? » វីននី
« ស្អីបាត់ម៉ាព្រឹកដល់ល្ងាចម្សិលមិញនិងហែងទៅរៀបការទេមែនទេ?? » ព៉្រម
« មិចបានអត់មានអាណាប្រាប់អញ៌ចឹង?? » ខេបធេន
« ហីប្ដីហែងឈ្មោះអី?? ឃើញអ្នករៀបការគឺជាបងហ្វីតហីមិចបានជាហែងវិញ?? » អាន់
« ហី.... »
« ឈប់!!ពួកហែងសួរអញ៌ច្រើនយ៉ាងនិងអញ៌ឆ្លើយមិចនិងទាន់ស្ទះខ្យល់អញ៌ងាប់ឥឡូវហើយ » ម៉ាករៀបនិងនិយាយសួរទៀតហើយហ្វូតក៏ស្រែកឃាត់ពួកគេ កំពុងតែរត់ចូលថ្នាក់ហត់ផងនៅពួកគេមកនាំគ្នាដាក់វេនសួរទៀតគេនេះស្ដាប់ឡើងចង់ពុល
« អើ!!ឥឡូវឆ្លើយនិងសំណួរពួកអញ៌មកចឹង » ម៉ាក
« ហែងអោយវាដកដង្ហើមតិចសិនទៅបើវាមិចម៉ាប្ដីវាមកសម្លាប់ពួកយើងឥលូវហើយ » វីននី
« ចាំយើងប្រាប់តែឥឡូវនេះគ្រូចូលមកហើយទៅអង្គុយតាមកន្លែងពួកឯងសិនទៅចាំដល់ម៉ោងបាយចាំយើងនិយាយប្រាប់Okទេ » ហ្វូត
« ទោះមិនOk ក៏ហែងនៅតែអោយចូលតុវិញដែរ » ព៉្រមនិយាយហើយពួកគេក៏បំបែកតុគ្នាដោយហ្វតអង្គុយជាមួយនិងម៉ាក សាតាំងអង្គុយជាមួយវីននី ព៉្រមអង្គុយជាមួយអាន់ ឯខេបធេនអង្គុយជាមួយហ្វូតពួកគេក៏នាំគ្នាអង្គុយរៀនដោយភាពស្ងៀមស្ងាត់រហូតទាល់តែដល់ម៉ោងបាយថ្ងៃត្រង់ទើបនាំគ្នាមកជំរឿនសួរហ្វូត-តទៀត

នៅនិងតុអាហារកន្លែងកង់ទីនដែរមានសិស្សកំពុងអង្គុយញ៉ាំបាយហើយក៏មានកំពូលមនុស្សទាំង8នៅទីនោះដូចគ្នា
« ឥលូវហែងយាយបាននៅ?? » សាតាំង
« អឺចាំយើងប្រាប់រឿងនិងគឺវាបែបនេះ........។ ហើយយើងមកយឺតមកពីយើងក្រោកយឺតគេមិនបានធ្វើស្អីនោះទេ ហីគេក៏មិនធ្វើបាបយើងដែរ បើគេធ្វើបាបយើងណាយើងនិងហក់ពុះកែងនាគវត្តកន្ទុញដែរពួកឯងបង្រៀនជាមិនខានទេកុំភ័យអី » ហ្វូតនិយាយទាំងធ្វើកាយវិការច្រង៉េងច្រង៉ាងឡើងពេញនិងតែម្ដងដែរនាំអោយពួកគេសើចឡើង
« បើឯងមិនអីគឺល្អហើយតែបើគេធ្វើបាបឯងប្រាប់ពួកយើងមកយើងនិងទៅកាច់បំបាក់ឆ្អឹងទេជាមិនខានទេ » វីននីនិយាយទាំងទាញយកក្បាលខេបធេនដែរអង្គុយជិតនោះយកមកធ្វើកាយវិការអោយគ្រប់គ្នាសើចឯខេបធេនក៏ងើបមកវិញទាំងយកដៃទប់កគេធ្វើដូចជាបាក់មែន( ដល់កហើយមិត្តភក្ដិគេនេះ–_– )ចឹងហើយពួកគេក៏នាំគ្នាសើចទាំងសប្បាយរីករាយបន្ទាប់ពីញ៉ាំហើយក៏នាំគ្នាអង្គុយលេងក្នុងថ្នាក់រហូតដល់ម៉ោងចូលរៀនថ្ងៃត្រង់វិញចេញពីរៀនពួកគេក៏បាននាំគ្នាទៅលេងបាល់

&________
« ពួកនិងកាលមកណាត់ឯងថាម៉ោង3:00 ហីឥឡូវម៉ោង3:20 ហើយមិនទាន់ឃើញក្បាលពួកវាសូម្បីតែមួយ » ភូវីន
« ក្រែងឡ៌ពួកគេនៅរៀបចំរបស់របរអូនកុំរអ៊ូពេកទៅមើល » ប៉ុន
« ហ៊ឺយ.... » ភីវីន
« នោះពួកគេមកហើយ!! អេ៌..អោយឆាប់ឡើង » ប៉ុន
« ភីភូហើយភីប៉ុនមកចាំយូរដែរទេ?? ពួកខ្ញុំរវល់នៅបង្ហើយកិច្ចការមុននេះបន្ដិចសំទោសផងណាភី » ហ្វូត
« មកតាំងពីម៉ោង2:55ឯណោះ » ភូវីន
« មិនអីទេតោះឥឡូវចាប់ផ្ដើមលេងបានហើយនៅ?? » ប៉ុន
« តោះៗ » All ក៏បាននិយាយឡើងហើយក៏នាំគ្នាចាប់ផ្ដើមលេងដោយខាងប៉ុនភូវីនមានប្រៀបជាងដោយសារតែពួកគេគឺជាអ្នកហ្វឹកហាត់ផ្នែកកីឡាលេងបានបន្ដិចហ្វូតក៏ត្រូវបានសិស្សច្បងម្នាក់រត់បុកនាំអោយគ្រិចក៏ជើងដួលទៅនិងកន្លែងលេង ( Mii k'minនេះមិនដឹងថាអានិងស្អីគេទេរាល់ដងយាយតែស្មៅ..:)!! បើសរសេរឈ្មោះពួកគាត់ជាខ្មែរខុសកុំប្រកាន់មីនអីណា៌..🤍 )

BY : Viya_Nattawat ✨💖
To Be continue 🙏✨💖
Thanks for reading ✨🤍

 ?????????????????????????Where stories live. Discover now