抖阴社区

EP8 / ???????????

Start from the beginning
                                    

« រីណាអូនមកវិញតាំងពីពេលណាហេតុអីក៏មិនចូលទៅក្នុងទៅ?? » ចេញពីប្រជុំភ្លាមគេក៏ប្រញ៉ាប់រៀបចំឥវ៉ាន់ដើម្បីមកគ្រុមហ៊ុនវិញដើម្បីមកមើលមុខប្រពន្ធតូចរបស់គេតែក៏ត្រូវកាត់ផ្ដាច់ដោយសារសំឡេងមនុស្សស្រីម្នាក់នេះ

« មកយូរហើយពេលមកក៏បានប្រាប់អង្គរក្សរបស់បងដែរតែគេប្រាប់ថាចាំបងចេញពីប្រជុំសិន ហើយចាំយូរពេកក៏ដើរទៅបន្ទប់បងក៏ត្រូវគេអោយមកអង្គុយចាំបងនៅទីនេះ » រីណាក៏ប្រលែងចេញពីការឱបរបស់គេហើយក៏ចាប់ផ្ដើមនិយាយពីដើមថាហេតុអ្វីបានជានាងមិនចាំគេនៅក្នុងបន្ទប់ធ្វើការរបស់គេ។

« អាប៊េនមិនអោយចូលមែនទេ?? » ជេមនិយាយទៅនាងដោយសំឡេងស្រទន់ហើយថែមទាំងដាក់ដៃអង្អែលក្បាលនាងយ៉ាងថ្នមៗថែមទៀត

« មិនស្គាល់ដូចគ្នាព្រោះមានពីរនាក់ដែរនៅក្នុងនោះហើយមួយអោយចូលតែមួយទៀតអោយមកចាំបងនៅទីនេះ!! អឹម..តែថាឥឡូវនេះរីណាឃ្លានហើយបងជូនរីណាទៅញ៉ាំអីបន្ដិចបានទេ?? » នាងក៏និយាយអង្វរទៅកាន់នាយដោយសំឡេងស្រទន់

« តោះទៅញ៉ាំអីទៅចឹងបងក៏ឃ្លានដែរហើយ » និយាយរួចគេក៏បានបណ្ដើររីណាចាកចេញទៅដែរធ្វើអោយហ្វូតដែរដើរចេញពីបន្ទប់ទឹកឃើញរាល់សកម្មភាពរបស់ពួកគេទាំងអស់។

ភ្នែកគេក៏ចាប់ផ្ដើមក្រហម ចំណែកឯទ្រូងខាងឆ្វេងវិញក៏ឈឺរកអ្វីមកប្រៀបមិនចង់បានដូចគ្នា
" ហេតុអីបានជាឯងឈឺចាប់ចឹងហ្វូត?? ឃើញឯងមិនបានស្រឡាញ់គេណាហី?? ឃើញឯងគ្រាន់តែរៀបការជំនួសបងឯងហី?? ឯងឆ្កួតហើយមែនទេហ្វូត?? " និយាយក្នុងចិត្តម្នាក់ឯងតើអោយអ្នកណាមកឆ្លើយនិងសំណួរគេបានទៅតើគេគួរតែធ្វើអីល្អទៅ?? តើស្រីម្នាក់នោះគឺជាអ្នកណាអោយប្រាកដទៅ?? មើលទៅជេមខ្វល់ខ្វាយនិងនាងណាស់!!

គិតឬថាគេឃើញបែបនេះហើយឈឺដល់ថ្នាក់និងហើយគេមិនចង់ដឹងនោះខុសហើយគេគឺជាមនុស្សដែរចង់ដឹងចង់លឺយ៉ាងនេះអោយនៅស្ងៀមមិចនិងកើតទៅ?? បន្ទាប់ពីឈរសម្រួលអារម្មណ៍បានបន្ដិចហើយហ្វូតក៏ប្រញ៉ាប់តាមទៅពីក្រោយជេម គេក៏បានឃើញជេមនិងរីណាបណ្ដើរគ្នាចូលទៅក្នុងហាងអាហារមួយកន្លែង ដែរមានជញ្ជាំងជាកញ្ចក់ដែរអាចអោយអ្នកខាងក្រៅមើលឃើញគ្រុបយ៉ាងនៅខាងក្នុងទាំងអស់ ( លើកលែងតែបន្ទប់ទឹក🥲 ) ហ្វូតក៏ឈរមើលសកម្មភាពរបស់ពួកគេ គេឃើញជេមអង្អែលក្បាលស្រីម្នាក់នោះ គេពិតជាច្រណែនណាស់!! បើតាមមើលទៅខ្សែរភ្នែករបស់ស្វាមីគេវិញមើលទៅនារីម្នាក់នោះគឺប្រៀបដូចជាកែវភ្នែករបស់គេយ៉ាងចឹង!! ដែរខុសពីខ្លួនគេវិញមិនដែរឃើញជេមធ្វើអញ្ជឹងដាក់គេសោះ។ បន្ទាប់ពីមើលអស់ចិត្តអស់ចុងហើយហ្វូតក៏ដើរចេញមកវិញទាំងមានទឹកភ្នែកកំពុងតែហូរ គេមិនយល់ពីខ្លួនឯងទេហេតុអីក៏យំមកចឹងឬមកពីគេលង់ស្រឡាញ់ជេមហើយ???

-----

« អើរីណាតើអូនបានកក់បន្ទប់សម្រាប់នៅហើយឬនៅបើនៅអូនអាចទៅនៅជាមួយបងសិនក៏បានដែរ » បន្ទាប់ពីជូនរីណាទៅញ៉ាំអីហើយជូននាងដើរទៅទិញឥវ៉ាន់ហើយអស់ហើយគេក៏ជូននាងត្រឡប់មកគ្រុមហ៊ុនគេវិញ។

« អរមិនអីទេបងរីណាបានកក់សណ្ឋាគារសម្រាប់រស់នៅរួចហើយ បងកុំបារម្ភអី »

« អឹម!! » គេមិនបាននិយាយអីទៀតដែរក៏ងួកក្បាលតិចៗ

« អញ្ជឹងខ្ញុំទៅវិញហើយណាបងជេម »

« បាទអូន! » ជេមនិយាយហើយនាងក៏ញញឹមដាក់គេរួចក៏ដើរចេញបាត់ទៅ។

---

« ចៅហ្វាយ!! » ប៊េន

« មានការអីហេស?? »

« អឺ- ទៅដើរលេងជាមួយស្រីស្អាតបែបនេះសប្បាយឬក៏អត់បាទ?? » ប៊េន

« ហែងយាយដូចឡប់ចឹងធម្មតាតាដើរជាមួយស្រីស្អាតប្រាកដជាសប្បាយហើយ » រីកូ

« ហ៊ឺយ..!! អត់ប្រយោជន៍មែន!! និយាយអញ្ជឹងហ្វីតនៅឯណា?? » គេទើបតែចាប់អារម្មណ៍ថាមិនឃើញប្រពន្ធតូចគេចេញមកសោះ!! គេនេះពិតជាអាក្រក់ពេកហើយចេះតែភ្លេចប្រពន្ធដ៏គួរអោយស្រឡាញ់របស់គេទៅកើតចំមែន!!

« អរអ្នកប្រុសតូចប្រាប់ថាមិនសូវស្រួលខ្លួនទើបសុំទៅមុនហើយគាត់ក៏មិនបានអោយខ្ញុំជូនគាត់ទៅវិញដែរ » ប៊េន

« តោះចឹងនៅធ្វើអីជូនយើងទៅផ្ទះវិញ » ជេមនិយាយហើយក៏ដើរចេញទៅឯប៊េននិងរីកូវិញឃើញហើយក៏ដើរពីក្រោយទៅតាមគេដូចគ្នា។

_មកដល់ផ្ទះ

« ហ្វីត..!!!! អូននៅឯណាបងមកវិញហើយ!! ចេះតែមកផ្ទះចោលគ្នាទៅកើតដែរអ្នកនៅណានិងអត់មកទទួលប្ដីទេហី?? » មកដល់ភ្លាមជេមក៏ស្រែកហៅឈ្មោះប្រពន្ធឡើងពេញផ្ទះឯអ្នកបម្រើស្រីៗវិញលឺពាក្យបងអូនហើយពួកនាងឡើងក្រញ៉ែងខ្លួនឡើងពេញនិងអស់ហើយ

*ស្ងាត់គ្មានការឆ្លើយតប

« ហ្វីត???!!ម៉ែដោះតើប្រពន្ធខ្ញុំគេទៅណាហើយ?? » ដោយសារតែរត់រកសឹងគ្រប់បន្ទប់ហើយនៅតែមិនឃើញគេក៏ចុះមកវិញក៏ឃើញម៉ែដោះនៅក្រោមទើបប្រញ៉ាប់រត់ទៅសួរ

« ឃើញអ្នកប្រុសតូចទៅក្រុមហ៊ុនជាមួយអ្នកប្រុសហី?? អ៊ំមិនឃើញអ្នកប្រុសតូចត្រឡប់មកវិញនោះទេ!! »

( ភ្លាវតិចហី😭🤍 )

< តិចគិតថាក'ហ្វូតរត់ចោលប្ដី គ្នាស្រឡាញ់ប្ដីសឹងអីរត់ចោលអត់កើតទេ >


By : Viya_Nattawat ✨🤍
To be continue 🙏✨💖
Thanks for reading 🙏✨🤍

 ?????????????????????????Where stories live. Discover now