« ថ្ងៃនិងបងបានជូនអូនទៅទេណា៌.. » គ្រាន់តែហ្វូតចុះមកភ្លាមគេក៏និយាយទៅកាន់ហ្វូតភ្លាមៗ ចំណែកអ្នកដែរស្ដាប់លឺហើយក៏បង្ហាញទឹកមុខមិនពេញចិត្តមកភ្លាមៗដូចគ្នាគ្រាន់តែគេមិនមាត់បានត្រឹមតែងួកក្បាល
" បើមិនជូនទៅផងអីក៏ល្ហន់អោយឯងរៀបចំខ្លួនលឿនៗម្ល៉េះ?? " គេថាអោយត្រូវហើយស្រែកហៅគេសឹងតែបែកផ្ទះអោយគេរៀបចំខ្លួនអោយលឿនៗតែដល់ពេលគេរៀបចំខ្លួនហើយបែជាថាមិនបានជូនទៅ ទៅវិញគួរអោយស្អប់មែន!![ គេមិនមាត់នៅក្រៅក៏មិនប្រាកដថានៅក្នុងចិត្តគេក៏មិនមាត់ឯណា ಥ‿ಥ ]
« ខ្ញុំទៅសាលាហើយ » និយាយរួចគេក៏បានដើរចាកចេញទៅដោយមិនអោយអ្នកណាជូនគេទៅឡើយគឺគេចង់ជិះឡានក្រុងទៅវិញ បើបែបនិងទៅហើយជេមក៏មិនឃាត់អីទៀតដែរក៏បណ្ដោយទៅតាមនិងទៅ។ ( ខានសរសេរយូរមកវិញសរសេរឡើងភ្លាវ😭 )
-----------
_សាលា
« យើងស្មានតែហែងមិនមកទេ » ព្រ៉ម
« បាត់ប៉ុន្មានថ្ងៃមកវិញដូចទ្រង់ម៉ួម៉ៅម្ល៉េះ? » ម៉ាក
« កឯងកើតអីនិងហាស៌អាហ្វូត? » វីននីក៏ស្រែកឡើងបង្កជាភាពភ្ញាក់ផ្អើលដល់មិត្តគេទើបម្នាក់ចាប់អារម្មណ៍មើលករបស់ហ្វូត
« ផាច់* ឯងក៏ស្រែកលឺៗម្ល៉េះ » ហ្វូតក៏លើកដៃវ៉ៃស្មាវីននីមួយដៃ
« កឯងកើតអី? » ហ្វត
« យី..!!នេះហ្វតមិនដឹងមែនហេស? » ម៉ាក
« បើដឹងយើងសួរធ្វើស្អី? » ហ្វត
« ក៏-/ បានហើយៗឈប់និយាយស្អីទៀតទៅកយើងនិងមូសវាខាំទេ » ម៉ាករៀបនិងនិយាយទៅហើយហ្វូតក៏ស្រែកកាត់
« មូសប្រភេទស្អីឯងខាំទាំងដំៗចឹង? » ខេបធេន
« ក៏.. ក៏ជាមូសស្ដង់ដានិងហាស៌ » ហ្វូត [ okeមូសស្ដង់ដាចា៌.. ]
« អោយតែមានមូសម៉ាកៗនេះតិចទៀតនិងដឹងតែអស់ព្រហ្មចារាទាំងអស់គ្នាហើយ » សាតាំង
« យើងក៏គិតដូចឯងដែរ » អាន់និយាយដោយគោះស្មាសាតាំងតិចៗហើយក៏បំបែកគ្នាចូលអង្គុយតាមតុរៀងៗខ្លួនព្រោះតែពេលនេះគឺគ្រូមកហើយ។----
_ក្រុមហ៊ុន
« សម្រេចចិត្តច្បាស់ហើយឬនៅថានិងទៅណា? » ជេមបានសួរទៅកាន់មនុស្សស្រីម្នាក់ដែរដើរចុះដើរឡើងធ្វើអោយគេអ្នកដែរអង្គុយមើលនេះវិលមុខឡើងចង់ក្អួតទៅហើយ
« មិនទាន់ដឹងទេ.. អើបងជេមយើងទៅញ៉ាំអីនៅជិតសកលវិទ្យាល័យតើយ៉ាងមិចដែរ? » ក្រោយពីដើរគិត អង្គុយគិតហើយរីណាក៏គិតចេញពីកន្លែងដែរចង់ទៅហើយក៏បបួលជេមទៅភ្លាមៗផងដែរ
« ល្អអញ្ជឹងយើងទៅ » ពួកគេក៏បាននាំគ្នាចេញទៅ ជេមទៅនេះគេក៏មានគោលបំណងដែរគឺយកហ្វូតចេញពីរៀនព្រោះតែព្រឹកមិញហ្វូតគឺគេជិះឡានក្រុងមកចឹងហើយពេលទៅញ៉ាំនៅទីនោះគេក៏អាចចាំប្រពន្ធគេចេញមកវិញដូចគ្នា--
« អ្អា៌~!! លោកគ្រូមកបង្រៀនមិនព្រមបង្រៀនទេសបើជាយកពេលមកស្ដីអោយសិស្សទៅវិញ » ម៉ាកនិយាយទាំងលើកដៃលើកជើងដើម្បីពត់ខ្លួនរបស់គេ
« បើចរិកល្អគ្រូមិនថាអោយទេមក » ហ្វូត
« ហេ៌! ទៅណា? » វីននី
« ឃើញបបួលគ្នាទៅសុីអីនៅជិតសកលវិទ្យាល័យហី? » ហ្វូត
« អើមែនយើងភ្លេច! គ្រូជេរឡើងជ្រុះការចងចាំយើងអស់រលីង » វីននី បន្ទាប់ពីនិយាយគ្នារួចពួកគេក៏បាននាំគ្នាដើរចាកចេញទៅ_ហាងអាហារ
« នែ៌! អាតាំងឯងគិតថាម្នាក់នោះជាប្ដីរបស់អាហ្វូតដែរទេ? » ខេបធេន
« អើមើលទៅស្រដៀងៗ » សាតាំង
« តែយើងថាប្ដីវាយកម៉ង » ខេបធេននិងសាតាំងកំពុងតែនិយាយខ្សឹបគ្នាសុខៗម៉ាកក៏អើតក្បាលចូលប្រលោះកណ្ដាលនិងនិយាយឡើងដែរធ្វើអោយ2នាក់គេនោះភ័យឡើងព្រលឹងរត់ចោលប្រាណ
« ហែងនេះលេងអីឆ្កួតៗចឹង? » សាតាំងក៏បានងាគទៅស្ដីអោយម៉ាក
« អា៌ៗ~! ទៅយើងសំទោស » ម៉ាក« អេ៌! ហ្វូតជាប្ដីរបស់ឯងមែនទេ? » វីននី គេចំណាំមុខជេមច្បាស់ណាស់ព្រោះទុកពេលដែរជេមក្បត់មិត្តគេគឺគេស្រួលរកមុខមិនភ្លេចមុខភ្លេចក្រោយ
« ណា? » ហ្វូតងើបមុខពីតុអាហារក៏ងាគរកមើលហើយហ្វតក៏ចង្អុរប្រាប់គេក៏មើលទៅចំពេលដែរជេមកំពុងតែជូតមាត់អោយរីណាហើយថែមទាំងនិយាយគ្នាភ្ជាប់ជាមួយនិងស្នាមញញឹមទៀតផង គេផ្ទាល់គឺច្រណែនខ្លាំងណាស់ព្រោះមិនដែរឃើញជេមញញឹមបែបនិងទេពេលនៅជាមួយគេ ទោះគេនិយាយសម្ដីទន់ភ្លន់តែទឹកមុខគេគឺមិនទន់ភ្លន់ឡើយ..។«*នេះឬជាហេតុផលរវល់របស់លោក??*» ហ្វូត
( ឆ្នាំនិងគឺជាឆ្នាំដែរខ្ញុំត្រូវប្រឡងចឹងហើយគឺខ្វល់ច្រើនពិបាកដាក់អារម្មណ៍ក្នុងការសរសេរណាស់ ហើយរឿងក៏ប្រហែលជាអត់អាចចេញលឿនដូចពេលកាលឆ្នាំមុនអីបានដែរចឹងហើយសូមអ្នកអានទាំងអស់គ្នាយោគយល់ផងណាចាស៌! សង្ឃឹមថានិងនៅតែមានអ្នកអានរឿងមួយនេះដូចមុនៗទៀតណា៌..💞 ) ទំនេរស្មានិងក៏ឈ្លៀតទៅព្រោះតែទើបនិងដាក់អារម្មណ៍បានរាងល្អជាងមុន..:)
By : Viya_Nattawat ✨🤍
To be continue 🙏✨💖
Thanks for reading 🙏✨🤍
Luv u Reader all 🙆🏻🤍

YOU ARE READING
?????????????????????????
Romance? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ? ?????????????????????? ???????????????????????????? ??????????????????????????????????????????...
EP10 / ???????!!
Start from the beginning