" ហឹុក...ពួកលោកចង់លុយមែនទេ?ដោះលែងខ្ងុំទៅខ្ងុំនឹងអោយ..."
" លុយ? លុយដែលបានមកពីការធើ្វរឿងថោកទាបនឹងមែនទេ មិនបាច់យើងមិនត្រូវការវា " សម្លេងកាចបន្លឺឡើងពីអ្នកអង្គុយគងជើងនៅលើសាឡុតក្នុងបន្ទប់គេងធំទូលាយ បន្ទប់ដែលងងឹតមុននេះប្រើជាភ្លឺបង្ហាញឲឃើញរាងកាយសង្ហាដូចទេវតាដែលអង្អុយចំពោះមុខរាងស្តើង ខណ:នោះគេក៏រហ័សងក់ក្បាលអោយកូនចៅចេញទៅវិញ
" gem... Gemini " Fourthដែលញ័រខ្លួនទទ្រឹតមុននេះក៏ត្រូវឈប់ឆ្កឹង ភ្នែកក៏បើកធំៗងើយមើលអ្នកដែលអង្គុយទាំងភ្ញាក់ផ្អើលមិនគួរឲជឿថាអ្នកចំពោះមុនគេពេលនេះគឺជាមនុស្ស មនុស្សដែលគេនឹកនាគ្រប់ដង្ហើមចេញចូល ប៉ុន្តែអ្វីដែលមិនគួរឲជឿថែមទៀតគឺប្រុសម្នាក់នេះសម្លឹងមើលមកគេទាំងកាច កាចរហូតដល់គេត្រូវឪនមុខចុះមិនហ៊ានសម្លឹងត ទាំងបេះដូងលោតញាប់
" បែកគ្នា7ឆ្នាំហើយឯងនៅតែចាំយើង ខួរក្បាលគ្រាន់បើក្មេងតូច " មាត់ពោលពាក្យសម្តីសសើរបង្កប់ន័យបង្អាប់ ស្របពេលដែលគេយកដៃមាំមានសសៃរវាមចាប់ងើយចង្ការាងស្តើងឲមើលចំមុខរបស់គេ
" លោកចាប់ខ្ងុំមកមានគោលបំណងអី " Fourthទម្រាំហៅសម្លេងខ្លួនឯងចេញមកបាន ក៏រហ័សសួរអ្នកចាប់ចង្កាគេជាប់សឹងតែបែក តក់! ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ព្រោះឈឺស្ពឹកត្រង់ចង្កា ខណ:ពេលដៃបានត្រឹមខ្ញាំខ្លួនឯងទប់ភាពឈឺចាប់ តែមិនដឹងថាសំណួររបស់គេធើ្វឲអ្នកម្ខាងទៀតសើចដើមកទាំងហួសចិត្ត
" គោលបំណងស្អី?សួរម៉ែឪឯងទៅថាបានធើ្វរឿងស្អីខ្លះដាក់គ្រួសាររបស់យើង ពួករមិលគុណ នេះល្ងង់ឬធើ្វជាល្ងង់ Fourth Atthaphan " ចុងប្រយោគgemស្រែកគំហកឡើងចេញសរសៃក ដោយការខឹងក្រោធផ្សែងសឹងតែចេញតាមត្រចៀកទាំងសងខាង គេសម្លឹងមើលកែវភ្នែកមិនដឹងខ្យល់អីរបស់រាងស្តើងនាំឲកំហឹងរបស់គេកាន់តែពុះឡើង....
គេខឹងនឹងរាងស្តើងដែលធើ្វជាមិនដឹងខ្យល់អីគេខឹងនឹងរាងស្តើងដែលសម្តែងជាតួរកំសត់បានយ៉ាងល្អ
( នេះពិតជាពូកែសម្តែងខ្លាំងណាស់)" ហុឹក...លោកកំពុងនិយាយពីអីខ្ងុំមិនយល់ លោកលែងដៃខ្ងុំទៅ អូយ! " សម្លេងអង្វរក ពោលឡើងមិនទាន់ផុតពីមាត់ផង gemក៏រហ័សកញ្ជក់ដៃរាងស្តើងមួយទំហឹងឲអង្អុយលើភ្លៅរបស់គេក្រសោបរាងកាយតូចនោះយ៉ាងណែនមិនឲបម្រះខ្លួនរួច
" ម៉ែឪរបស់ឯងបំផ្លាញគ្រួសាររបស់យើង " Gemini គេនិយាយទាំងច្រឡោត ភ្នែករបស់ឡើងក្រហមអស់ហើយ គេខឹងដែលរាងស្តើងនៅតែបន្តធើ្វពើជាមិនដឹងខ្យល់អី
ក្រឹប...!!!
ភ្លើងក្នុងបន្ទប់ក៏ងងឹតសារជាថ្មីដោយសារម្ចាស់របស់វាចុចតេឡេបញ្ជា នាំឲវីឌីដូត្រូវបានបញ្ចាំងទៅលើផ្ទាំងក្រដាសពណ៍សមួយផ្ទាំងធំដែលមាននៅលើជញ្ចាំងបន្ទប់រួចជាស្រេច បន្ទប់សភាពងងឹតមានត្រឹមតែពន្លឺភ្លើងដែលចាំងពីស្លាយតែប៉ុណ្ណោះ វីឌីដូបានមកពីកាំមេរ៉ាសុវត្ថិភាពបង្ហាញឲឃើញសកម្មភាពឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក*រវាងប៉ារបស់នាយកម្លោះនឹងបុរសវ័យស្របាលនឹងគាត់ ពេលដែលនិយាយមិនត្រូវគ្នាប៉ារបស់នាយក្រាស់ក៏រើសដើរចេញ ប៉ុន្តែភ្លាមនោះមនុស្សម្នាក់នោះក៏ទាញកាំភ្លើងបាញ់គាត់ត្រង់ជើងទាំងសងធើ្វឲគាត់ដួលភ្លាមៗទៅនឹងការ៉ូ" ហុឹក...ហឹុក " វីឌីដូនៅតែចាក់បន្តបង្ហាញឲឃើញកាន់តែច្បាស់ថាមនុស្សម្នាក់ឈរមើលសកម្មភាពដែលលោកTawan ព្យាយាមវាចេញទៅក្រៅបន្ទប់ មួយសន្ទុះគេលើកកាំភ្លើងបាញ់3 4គ្រាប់ផ្ទុនៗចំកណ្តាលក្បាលរបស់លោកTawan បណ្តាលអោយគាត់ស្លាប់ក្នុងភ្នក់ឈាមភ្លាមៗ គេបន្តឈរពេលរាងកាយស្តូកស្តឹងនោះទាំងនឹងធឹងហាក់គ្មានអារម្មណ៍សោកស្តាយចំពោះទង្វើរបស់ខ្លួន
" ហុឹក...អត់ទេ...មិនមែនប៉ាខ្ងុំទេ" Fourthស្រែកបដិសេដទាំងព្យាយាមបិទភ្នែកគេចចេញមិនចង់ឃើញពីទង្វើដ៏ព្រៃផ្សៃនោះបន្ត តែក៏ត្រូវgemក្រសោបចង្កេះជាប់ហើយប្រើដៃម្ខាងដែលទំនេរទៅបើកភ្នែករាងស្តើងឲមើលទង្វើដ៏សាហាវរបស់ប៉ារាងស្តើងនៅក្នុងវីឌីដូម្តងហើយម្តងទៀត
" បុរសចំណាស់ម្នាក់ដែលជួយគ្រួសាររបស់ឯងពេលក្រុមហ៊ុនរបស់ឪឯងធ្លាក់ចុះ ប៉ុន្តែឪរបស់ឯងវារមិលគុណ លើកដៃសម្លាប់គាត់យ៉ាងឈាមត្រជាក់ " Gemini ស្រែកដាក់ត្រចៀករាងស្តើងយ៉ាងខ្លាំង នាំឲFourthប្រឹងរើបម្រះចេញពីការក្រសោបដ៏ឃោរឃៅរបស់គេទាំងភ័យខ្លាច

YOU ARE READING
??????????????????????????
RandomGemini: ?????????????????????????????????? ??????????? ???????????????????????????????? ?????????Fourth Atthaphan
Part 1: ???????????????????????
Start from the beginning