抖阴社区

Part15: ????????????? ???????!

474 64 3
                                    

#គំនាបស្នេហ៍ទារុណកម្មបេះដូង
&ភាគបន្ត

ជេម៍! លើកដៃជូតទឹកភ្នែកដែលហូរកាត់ផែនថ្ពាល់របស់ហ្វតចេញថើៗ គេញេចមាត់ញញឹម មិនស្រស់ មិនចេញពីចិត្ត ដែលជាស្នាមញញឹមចំអក មុននិងបោះប្រយោគចាក់ទម្លុះបេះដូងតូចឲឈឺទ្វេដងថែមទៀត
" ឈប់សម្តែងបានហើយ! យើងអាចមានមនោសញ្ចេតនាចំពោះសត្វឆ្កែ ឆ្មា ចំពោះមនុស្សដូចឯង ជាកូនឃាតករ? គ្មានទេ " ហ្វត! សម្លឹងមើលអ្នកចំពោះមុខដែលធ្លាប់ជាមនុស្សតែម្នាក់យកចិត្តទុកដាក់ចំពោះទឹកភ្នែករបស់គេ ការឈឺចាប់របស់គេឬសូម្បីតែអារម្មណ៍តូចតាចរបស់គេហើយក៏ស្រឡាញ់គេខ្លាំង ពេលនេះគេគ្មានសូម្បីក្តីអាណិតសម្រាប់ខ្លួន មួយភាគរយក៏គ្មាន អ្វីដែលមានពេលនេះគឺភាពស្អប់ ហេតុអ្វីក៏ចិត្តដាច់ជាមួយគេយ៉ាងនេះ? មិនគិតថាធើ្វនេះវាឈាមត្រជាក់សម្រាប់គេពេកទេ? ជាតិមុនគេបានសាងអ្វី ធើ្វអាក្រក់ថ្នាក់ណា ទើបជាតិនេះទេវតាដាក់ទោសគេគ្មានក្តីមេត្តាបែបនេះ?
" ឈប់មើលយើង ដោយក្រសែភ្នែកបែបនេះ យើងសែនស្អប់ " ជេម៍ ស្រែកគំហកមួយវាស៎ រួចក៏ចាកចេញពីបន្ទប់បាត់ មិនខ្វល់ពីអារម្មណ៍អ្នកស្តាប់អីបន្តិច។ ទំនាក់ទំនង កាន់តែជ្រៅ ដំបៅកាន់តែឈឺ ពីព្រោះក្តីស្រឡាញ់ ទំនុកចិត្តដែលយើងបង់ចូលក្នុងទំនាក់ទំនងនោះ បើវារលាយអស់ទៅ វាក៏នឹងធើ្វឲយើងឈឺខ្លាំង។
" បងស្អប់ខ្ងុំ? មិនអីទេ! ពេលនេះខ្ងុំក៏ស្អប់ខ្លួនឯងដែលមិនអាចស្អប់បងបាន មិនដែលសូម្បីតែគិតថា ស្អប់បង ទាំងដែលបងជាដើមហេតុធើ្វឲខ្ងុំយំ បងបំផ្លាញជីវិតខ្ងុំ ហើយក៏ជាបងដែលប្រើសម្តីសម្លាប់ចិត្តរបស់ខ្ងុំដូចគ្នា តែខ្ងុំបែរជារកហេតុផលដើម្បីស្អប់បងមិនបានទៅវិញ វាគួរឲអស់សំណើចណាស់មែនទេ? " ហ្វត! និយាយទាំងញញឹម  ប៉ុន្តែគេគ្រាន់តែញញឹមដើម្បីទប់ទឹកភ្នែកកុំឲស្រក់ ផ្ទៃមុខគេញញឹម តែចិត្តរបស់គេកំពុងតែស្រែកយំយ៉ាងខ្លាំង នៅពេលដែលគេប្រាប់ខ្លួនឯងថាគ្រប់យ៉ាងមិនអីទេ ។
______
    ..................
ជេម៍! បន្ទាប់ពីប្រើសម្តីធើ្វនាយល្អិតឈឺចាប់រួច គេក៏ចុះមកខាងក្រោម ទៅរកឡានទំនើប ទាំងអារម្មណ៍មួរម៉ៅ សូម្បីតែប្អូនប្រុសអង្អុយសម្លក់គេក៏គេមិនខ្វល់ មិនចាប់អារម្មណ៍។
" ឈប់សិនអ្នកប្រុស! " ជេម៍ បម្រុងចូលទៅក្នុងឡាន សំឡេងស្រីបម្រើឃាត់ គេងាកទៅរក ឃើញថាជា ភីម កំពុងដើរមករក
" ...." ជេម៍ ជ្រួញចិញ្ចើមមើលនាងដោយការមិនពេញចិត្ត
" អឺ! គឺអ្នកប្រុសតូច! គាត់ចង់សុំអនុញ្ញាតអ្នកប្រុសចេញទៅខាងក្រៅ " ភីម ឪនមុខចុះ និយាយប្រាប់ទាំងញ័រមាត់ ព្រោះដឹងច្បាស់ថាអ្នកប្រុសខ្លួនអារម្មណ៍មិនល្អប៉ុណ្ណាទេ មើលតែកែវភ្នែកក៏ដឹងបើនាងមិនមែនកូនម៉ែដោះ មិនមែនមនុស្សដែលស្និតនិងវីននី ច្បាស់ណាស់ស្លាប់ទាំងវ័យក្មេង ។
វីននី! អង្គុយសម្លឹងមើលមកខាងក្រៅ គេមិនទៅសុំខ្លួនឯង ព្រោះមិនទាន់បាត់ខឹងនិងបងប្រុសខ្លួន មិនចង់និយាយរក មិនចង់ច្រលក់មាត់ជាមួយក៏មិនចង់ជួបមុខផ្ទាល់ ទើបប្រើឲភីមទៅសុំអនុញ្ញតជំនួស ។
" ហើុយ! អាប្អូនក្បាលខូច " ជេម៍! ដកដង្ហើមធំ ក្រវីក្បាលតិចៗហួសចិត្តនិងចរិតមហាសែនទំនើងរបស់ប្អូនខ្លួន ខឹងគេថ្នាក់ដល់មិននិយាយរកគេផង សុខចិត្តប្រើអ្នកបម្រើអោយមក
" ប្រាប់ប្អូនយើងថា បើគេចង់ទៅក្រៅត្រូវមានអង្គរក្សទៅជាមួយ តែបើមិនព្រមក៏មិនចាំបាច់ទៅដែល "
" តែ..."
" គ្មានតែ គ្មានស្ករ និយាយតាមអ្វីដែលយើងប្រាប់ "  ចប់សម្តី ជេម៍ក៏ចូលក្នុងឡាន វីនាទីបន្ទាប់ឡានទំនើបពណ៍ខ្មៅដែលមានកម្លោះសង្ហារក៏បរចេញទៅ។ អ្នកបម្រើដែលឈរជូនដំណើរក៏បំបែកគ្នាទៅធើ្វការងាររៀងខ្លួន នៅសល់តែភីម ឈរខាំអណ្តាតខ្លួនឯងចង់ដាច់ស្លាប់ហើយ ដោយសារចរិតអ្នកប្រុសទាំងពីររបស់នាងវាដូចគ្នាពេក និយាយអ្វី គិតអ្វី ធើ្វអ្វី តាមចិត្ត ម្នាក់ត្រូវតែបានគ្រប់យ៉ាងដែលចង់ ឯម្នាក់ទៀតព្រមត្រូវមានលក្ខខណ្ឌ នាងនៅកណ្តាលរវាងបងប្អូនទាំងពីរខឹងគ្នាឈ្លោះគ្នាម្តងៗដូចយកខ្លួនបៀកនឹងភ្លើងដែលឆេះសន្ធោកសន្ធៅចឹង។
" បងភីម! យ៉ាងម៉េចហើយ បងប្រុសខ្ងុំនិយាយថាមិចខ្លះ ព្រមឬអត់? ឬក៏អត់ព្រមទើបបងធើ្វមុខបែបនេះ? បងឆាប់ប្រាប់ខ្ងុំមើល៎" ចាំភីមយូរពេក ទ្រាំមិនបានវីននីក៏រត់មករកតែម្តង មកដល់ក៏ជីកសួរមិនដកមាត់រកតែនាងក្រមុំស្តាប់មិនទាន់ ឆ្លើយមិនបាន
" ឈប់! ឈប់សិនអ្នកប្រុស សួរមួយៗ "
" អៅ! ក៏ខ្ងុំចង់ដឹងនោះអី "
" គឺអ្នកប្រុសជេម៍ ថាបើអ្នកប្រុសតូចចង់ទៅក្រៅត្រូវមានអង្គរក្សទៅជាមួយ បើមិនព្រមក៏មិនបាច់ទៅដែល " ភីម ឆ្លើយប្រាប់តាមអ្វីដែលជេម៍និយាយ
" យើងនិងចេញទៅក្រៅដោយគ្មានអង្គរក្ស " វីននី ស្តីទាំងមុខមាំ គេខឹងរឿងមុនមិនទាំងបាត់ខឹងផង លូវមកថែមមួយទៀត គេនឹងធើ្វឲមើល កាន់តែហាមគេកាន់តែធើ្វវា មិនមែនផ្គើនតែគេធំហើយ គេអាចការពារខ្លួនឯងបាន មិនចាំបាច់ត្រូវមានអ្នកចាំមើលថែដូចក្មេងបីខួបទៀតឡើយ
" អ្នកប្រុសតូច! ធើ្វបែបមិនល្អទេ បើអ្នកប្រុសជេម៍ដឹងមានរឿងធំមិនខាត " ភីម រហ័សហាមឃាត់ភ្លាមៗ លើកមុនដាក់ទោសមួយផ្ទះរឿងដែលវីននីចេញក្រៅគ្មានអ្នកដឹង ទៅតែម្នាក់ឯង ចុះលើកនេះទៅជាយ៉ាងណា
" បងកុំភ័យ! ចាំខ្ងុំជាអ្នកដោះស្រាយ "
" គឺខ្ងុំអត់ភ័យទេ តែខ្លាចអ្នកប្រុសេជេម៍ដាក់ទោសអ្នកប្រុសតូចច្រើនជាង កុំអីណា យកអង្គរក្សតែម្នាក់ក៏បានណាអ្នកប្រុស "
" មិន! អ្វីដែលខ្ងុំនិយាយចេញហើយមិនលេបវិញទេ " ចប់ប្រយោគភ្លាម គេយកសោរពីអ្នកបម្រើ ចូលក្នុងឡាន បើកចេញទៅយ៉ាងលឿន មិនព្រមស្តាប់នាងក្រមុំសោះ ឃើញទេ! ថាបងប្អូនគេគ្មានខុសគ្នាអីបន្តិច
" អ្នកប្រុស! ខ្ងុំអង្វរចុះកុំ...ហើុយ! " ភីម! ព្យាយាមនិយាយបញ្ចុះបញ្ចូលផង សុំអង្វរក៏មិនព្រម វីននីនៅតែចាកចេញទៅក្រៅដោយគ្មានអង្គរក្សអ្វីដែលកាន់តែយ៉ាប់នោះគឺគេបើកឡានដោយខ្លួនឯង នាងក្រពុំរកនឹកអ្វីមិនចេញក្រៅពីបន់ស្រន់ឲគ្រប់យ៉ាងល្អប្រសើរ កុំឲដូចអ្វីដែលនាងកំពុងខ្លាច។
" ហ្វត! នេះក្មួយយ៉ាងម៉េចហើយ មុខស្លេកស្លាំងណាស់បើមិនទាន់ស្រួល សម្រាកសិនទៅ " ម៉ែដោះ គ្រាន់តែឃើញនាយល្អិតភ្លាម គាត់ក៏រហ័សសួរនាំដោយក្តីបារម្ភ
" ខ្ងុំអត់អីទេ យប់មិញគេងមិនលក់ ឈឺមុខរបួសពេក តែលូវលែងអីហើយ  " ហ្វត! ញញឹមសើៗដាក់គាត់ កុំឲគាត់បារម្ភពីគេ ប៉ុណ្ណឹងគេទ្រាំបាន ឈឺរបួសក៏មិនស្មើចិត្តដែលកំពុងគ្រាំគ្រាពេលនេះដែរ
" មិនអីល្អហើយ "
" បាទ! អរគុណម៉ែដោះ "
" ហៅម៉ែក៏បានណា ហ្វត " ហ្វតស្ទាក់ស្ទើមិនហ៊ានហៅម៉ែដោះថាម៉ែ តែឃើញទឹកមុខគាត់មិនស្រស់ ក៏ហៅតាមការសុំរបស់គាត់តែម្តង
" បាទម៉ែ មានអ្វីឲខ្ងុំជួយទេ ព្រោះខ្ងុំសម្អាតបន្ទប់រួចហើយ មិនដឹងថាត្រូវធើ្វអ្វីបន្តទៀត "
" ចាំ! ទៅផ្សារជាមួយភីមចុះ ទីនេះក៏មាននាងៗធើ្វហើយ ភីមកូនមកនេះនាំហ្វតទៅផ្សារទៅមួយ ជួយកាន់របស់ផង " គាត់ប្រាប់ហ្វតរួច ក៏ងាកមកស្រែកហៅកូនស្រីមកក្បែរ ប្រាប់ឲយកហ្វតទៅជាមួយបានគ្នា បានជួយកាន់របស់ ព្រោះទិញច្រើនគួរសម
" ចាសម៉ែ! មកហ្វតទៅជាមួយបង "
" បាទបង "
បញ្ចប់ការសន្ទនាហើយ ភីមនិងហ្វតក៏ចាកចេញទៅខាងក្រៅជាមួយគ្នាដោយប្រើម៉ូតូជាយានជិះ ក្រៅក្រសែភ្នែកម៉ែដោះតាមសម្លឹងមើលដំណើរអ្នកទាំងពីរ។

??????????????????????????Where stories live. Discover now