抖阴社区

Part12:?????????????????!??????????????

659 64 12
                                    

#គំនាបស្នេហ៍ទារុណកម្មបេះដូង
&ភាគបន្ត

" ហ្វត! ឯងយ៉ាងម៉េចហើយ?មិនស្រួលត្រង់ណាទេ ត្រួវការទៅពេទ្យឬអត់? " វីននីក្រោយពីស្តីថាឲជេម៍រួចគេរហ័សមកមើលហ្វតយ៉ាងលឿន មកដល់មិនទាន់ដាក់ខ្លួនអង្អុយផងក៏សួរសំណួរជាច្រើនដោយការបារម្ភចំពោះរាងតូចជាខ្លាំង មើលសភាពក៏ដឹងថាឈឺខ្លាំងដែល អាបងឆ្កួត! វាយមនុស្សមិនគិត ឆ្គួតបំផុតហើយ។
" ខ្ងុំអត់អីទេអ្នកប្រុសសម្រាកបន្តិចក៏លែងអីហើយ! អរគុណណាស់ដែលបារម្ភ " ហ្វតតបដោយសម្លេងស្រទន់ព្យាយាមញញឹមបង្ហាញឲឃើញថាខ្លួនមិនបានកើតអ្វីធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅមន្ទីរពេទ្យដែល!
" មិនអីបានយ៉ាងម៉េច! របួសធ្ងន់ថ្នាក់នេះ អត់បានទេ! ត្រូវតែទៅពេទ្យឲពេទ្យនិពិត្យទើបបាន" វីននីមកជិតហ្វត គេប្រកែកចង់នាំរាងតូចទៅមន្ទីរពេទ្យពិនិត្យឲបានច្បាស់ថារបួសគ្មានមេរោគ លាងសម្អាតបានត្រឹមត្រូវតែអ្នកម្ខាងទៀតចេះតែប្រកែកបដិសេដ
" មិនរំខានអ្នកប្រុសទេ! របួសប៉ុណ្ណឹងតែបន្តិចជាហើយ ណាមួយបងភីមក៏លាងសម្អាតរួចរាល់ដែល " វីននីសម្លឹងមុខហ្វតដោយមិននិយាយអ្វី។សម្លឹងមួយសន្ទុះគេក៏និយាយព្រមចាប់ដៃរបស់ហ្វតមកកាន់
" យើងសុំទោសជំនួសភីជេម៍ផង គាត់មិនដែលបែបនេះពីមុនទេ គាត់ល្អដាក់គ្រប់គ្នាណាស់ តែមិនដឹងហេតុអីទើបវាយធើ្វបាបហ្វត" សំឡេងស្រទន់អមទាំងទឹកមុខស្រពោនពោលពាក្យសុំទោសជំនួសអ្នកជាបងខ្លួនដែលវាយធើ្វបាបទៅលើរាងតូច គេប្រាកដក្នុងចិត្តណាស់ថារាងតូចមិនមែនជាអ្នកធើ្វវា រឹតតែមិនដឹងពីច្បាប់ក្នុងភូមិគ្រឹះព្រោះហ្វតទើបមករស់នៅមិនទាន់បានមួយសបា្តហ៍ផងឲដឹងច្បាប់ទម្លាប់ក្នុងភូមិគ្រឹះនេះបានយ៉ាងម៉េចបើមិនទាន់មានអ្នកប្រាប់។
" កុំសុំទោសខ្ងុំអីអ្នកប្រុស! ខ្ងុំធើ្វខុសត្រូវទទួលទោសជារឿងត្រឹមត្រូវណាស់ អ្នកប្រុសជេម៍មិនបានខុស "
" តែគាត់....."
" អ្នកប្រុសអាហារមកដល់ហើយ " វីននីរកក្រកែកតវ៉ាថាពិតជាកំហុសបងប្រុសខ្លួនដោយសារគាត់មិនសួរនាំដេញដោលពីរឿងហេតុឲច្បាស់លាស់ ធើ្វអីតាមតែកំហឹងប្រើអារម្មណ៍ហួសហេតុធើ្វបាបមនុស្សគ្មានកំហុសប៉ុណ្ណឹងវាក៏ខុសបាត់ទៅហើយ តែក៏ត្រូវលេបពាក្យទាំងនោះក្នុងពោះវិញព្រោះនាងក្រមុំភីមយកអាហារសម្រាប់ហ្វតមកដល់។
" ញាំអាហារសិនទៅ! នេះក៏ថ្ងៃត្រង់ហើយ ហ្វតប្រហែលជាឃ្លានហើយ " វីននីទទួលថាសអាហារពីនាងក្រមុំមកដាក់ចំពោះមុខរបស់ហ្វតទាំងញញឹុម។
" ឆាប់ញាុំទៅ! កុំក្រែងចិត្តអីយើងពេញចិត្តធើ្វវាចំពោះហ្វត "
" អរគុណអ្នកប្រុសណាស់ តែខ្ងុំមិនទាន់ឃ្លានទេ ទើបញាុំបបរមុននេះហើយ " ហ្វតពិតជាអរគុណចំពោះទឹកចិត្តដ៏ល្អរបស់វីននីដែលមានចំពោះគេទោះបីទើបជួបគ្នាបានពីរដងក៏ដោយ ប៉ុន្តែវីននីពិតជាមេត្តាដល់ខ្លួនខ្លាំងមិនប្រកាន់រើសអើងដែលគេត្រឹមជាទេសករ ប៉ុន្តែខ្លួនគេមិនទាន់ឃ្លាននៅឡើយទើបត្រូវបដិសេដ
" មិនឃ្លានក៏ត្រូវញាុំដែលបើមិនញាុំមិចរបួសឆាប់ជានោះ "
" អ្នកប្រុសតូចនិយាយត្រូវ! ហ្វតឆាប់ញាុំទៅនឹងមានកម្លាំង របួសក៏ឆាប់ជាតាមនឹងដូចគ្នា ឯងមិនចង់ជាទេហ៎ " ភីមចូលខ្លួនមកបញ្ចុះបញ្ចូលម្នាក់ទៀតឲរាងតូចញាុំអាហារ ទោះបីឃ្លានក៏ត្រូវញាុំអាហារ។ហ្វតស្ងាត់មាត់មិននិយាយអ្វីទៀតគិតតែសម្លឹងមើលអាហារក្នុងថាសវាទំនងណាស់មានទាំងស៊ុប ឆាបន្លែ សាច់មាន់និងទឹក ទឹកដោះគោ!!
" ញាុំបន្តិចក៏បានមិនអីទេ " ឃើញរាងតូចគិតតែសម្លឹងអាហារមិនព្រមញាុំវាវីននីក៏និយាយក្នុងន័យថាញាុំតិចតួចក៏ដោយវាក៏ប្រសើរជាងមិនញាុំដែល អាហារសម្រាប់បំពេញថាមពលបើមិនញាុំមានកម្លាំងឯងណាស៊ូនឹងរបួសដែលពោរពេញខ្នងគេនោះ។
" បាទ! " ឮសម្តីរបស់វីននីហើយ ហ្វតក៏យល់ព្រមញាុំអាហារទាំងនោះ ដៃចាប់កាន់ស្លាបព្រាដួសហុចទឹកស៊ុប រសជាតិឆ្ងាញ់ហួសពីការស្មាន ធើ្វឲគេញាុំហើយក៏ចង់ញាុំទៀតហាមមិនបាន! ឃើញបែបនេះនាងក្រមុំអត់មិនបាននេះញោះទើបស្រដីឡើង
" មាត់ថាមិនឃ្លាន! តែក្រពះក៏ដាក់ចូលៗ ហ្វតអើយហ្វត " សម្តីនាងក្រមុំធើ្វឲវីននីសើចតិចៗគ្រវីក្បាលចេះយកការពិតមកនិយាយលេងទៅកើត
" ក៏របស់ឆ្ងាញ់! ខ្ងុំហាមឃាត់មិនបាន " ហ្វតងើបមុខពីចានម្ហូបមកតបការពិិតហើយក៏អោនញាុំអាហារបន្ត
" បើឆ្ងាញ់ញាុំឲច្រើនៗទៅ នៅផ្ទះធំមានច្រើនទៀត " ចៅហ្វាយកូនចៅទាំងពីរលែងមាត់បន្តសម្លឹងមើលហ្វតញាុំអាហារទាំងញញឹមឃើញហ្វតបែបនេះក៏សប្បាយចិត្ត មនុស្សល្អដូចគេគួរឲបានទទួលអ្វីដែលល្អត្រឡប់វិញ។

??????????????????????????Where stories live. Discover now