抖阴社区

EP12 : ???????????

Start from the beginning
                                    

« ហ្វីតមិចក៏អូនមកនៅទីនេះទៅវិញ? » ជេមសួរទៅកាន់ហ្វីតទាំងកំហឹងហើយថែមទាំងកញ្ឆក់ដៃគេមួយទំហឹងអោយក្រោកឈរទៀតផង ចំណែកឯហ្វីតត្រូវជាបងប្រុសរបស់ហ្វូតហើយក៏ត្រូវជាប្រពន្ធពិតប្រាកដរបស់គេនេះធ្វើមុខឡេឡឺព្រោះតែមិនស្គាល់ថាជេមជាអ្នកណាទេ

« អ្នកណាគេនិងអូន? » មនុស្សដែរអង្គុយនៅទល់មុខគេក៏សួរឡើងទាំងឆ្ងល់ចំណែកឯហ្វីតវិញក៏ក្រវុីក្បាល-តតាត់ចង់បង្ហាញថាគេមិនស្គាល់ជេមនោះទេ ចំណែកជេមឃើញចឹងគឺរឹតតែខឹងថែមមួយតង់ទៀត

« លោកជាអ្នកណាហើយមិចបានជាមកចាប់ដៃខ្ញុំចឹង? ថែមទាំងស្គាល់ឈ្មោះរបស់ខ្ញុំទៀត? » ហ្វីតក៏ចាប់ផ្ដើមសួរទៅកាន់ជេមទាំងឆ្ងល់អ្នកណាមិនឆ្ងល់អង្គុយជាមួយសង្សារសុខៗគេមកកញ្ឆក់ដៃខ្លួនចឹង
« ចៅហ្វាយខ្ញុំថាសំឡេងនេះខុសពីអ្នកប្រុសតូចយើងឆ្ងាយណាស់! » រីកូដែរនៅឈរជិតនេះក៏ចាប់ផ្ដើមខ្សឹបទៅកាន់ជេមព្រោះតាមគេស្ដាប់សំឡេងហ្វូតមិនមែនបែបនិងទេ
« អើមែនតើ! អោយខ្ញុំសំទោសខ្ញុំប្រហែលជាច្រឡំឯងជាមួយនិងភរិយារបស់ខ្ញុំហើយ! ភរិយាខ្ញុំឈ្មោះហ្វីតបែបនេះហើយទើបខ្ញុំហៅតែមិននឹកស្មានថាឯងមានឈ្មោះដូចជាគេដែរសោះ » ជេមក៏ចាប់ផ្ដើមព្រលែងដៃហ្វីតនិងឱនសំទោសគេឯហ្វីតក៏គ្រាន់តែងួកក្បាលតិចៗនិងគិតឡើងវិញនូវសម្ដីគេ គេថាខ្លួនមុខដូចភរិយាគេហើយថែមទាំងថាឈ្មោះភរិយាគេក៏ឈ្មោះហ្វីតទៀត គេគិតថាត្រឹមនេះក៏ភ្ញាក់ដូចគេជះទឹកទាំងធុញអញ្ជឹងហើយក៏និយាយតិចៗអោយស្ដាប់លឺតែឯង

* ចុះបើគេជាប្ដីរបស់ហ្វូតវិញ? ស្លាប់មិនខានទេខ្ញុំ * គិតបានតែបុិននិងគេក៏និយាយទាំងញញឹតិចៗទៅកាន់ជេមមុននិងនិយាយទៅកាន់គេវិញ

« មិននឹកស្មានសោះថាជួនគ្នាដល់ម្លឹងមិនអីទេខ្ញុំមិនយកទោសអីឡើយ » គេនិយាយទាំងញញឹមងួកក្បាលតិចៗទាំងទឹកមុខភ័យតិចតួចដែរ

« តែថាមិចឯងមុខដូចប្រពន្ធខ្ញុំម្ល៉េះ? ឯងជាអ្នកណា? » ជេម
« ខ្ញុំ- ខ្ញុំ? » ហ្វីតមិនដឹងឆ្លើយយ៉ាងណាក៏ងាគទៅមើលមុខសង្សាររបស់ខ្លួនចំណែកឯសង្សាររបស់គេដែរដឹងរឿងក៏និយាយកាត់ជេមមិនអោយសួរត ទៀត។
« លោកដូចជាសួរនាំភរិយាខ្ញុំច្រើនដល់ហើយ »
« សុំទោសផងចឹងខ្ញុំលាហើយ » ចំណែកជេមលឺចឹងក៏រាងរអៀសខ្លួនតិចៗដែរព្រោះតែគេសួរនាំហ្វីតច្រើនពេកដែរហើយក៏ចាកចេញទៅចំណែកឯហ្វីតវិញគ្រាន់តែជេមចេញទៅបាត់ក៏អង្គុយចុះទាំងយកដៃរឹតទ្រូងរបស់ខ្លួន
« សំណាងហើយដែរគេមិនសូវចាប់អារម្មណ៍កុំអីចប់មិនខាន » ចំណែកសង្សារគេវិញបានត្រឹមតែសើចហួសចិត្ត ហើយគិតថាជេមមិនខ្វល់មែនឬ?

« ទៅស៊ើបរកជីវប្រវត្តិគេមកអោយយើង! យើងមិនជឿថាមានមនុស្សដែរដូចគ្នាយ៉ាងនិងទេ »
« បាទចៅហ្វាយ »

By : Viya_Nattawat ✨🤍
To be continue 🙏✨💖
Thanks for reading 🙏✨🤍
Luv u Reader all 🙆🏻🤍

 ?????????????????????????Where stories live. Discover now