抖阴社区

                                    

    «ណាមញាំឲ្យច្រើនៗទៅ» គ្រីនឡាចាប់ម្ហូបឲ្យណាមរីន
    «អរគុណបងគ្រីនឡា» ណាមរីមនាងទទួលដោយទឹកមុខសើចញញឹមនិងសប្បាយចិត្ត
    «ញាំឲ្យច្រើនទៅណា» ជុងហ្គុកចាប់ម្ហូបដាក់ចានឡេម៉ន ធ្វើឲ្យស្នាមញញឹមរបស់នាងរលុបបាត់
    «ឈប់ញាំហើយ ទាំងអស់គ្នាតាមសប្បាយ ខ្ញុំទៅមើលថាសំភារៈបោះតង់រៀបចំដល់ណាហើយ» មិនចាំឲ្យគ្រប់គ្នាតបទាន់ឡេម៉នក៏ចាកចេញទៅបាត់ ជុងហ្គុកក៏ទៅតាម
    «ពីរនាក់នេះមិនចេះត្រូវគ្នាមិចទេ» ជីមីនដែលស្ងាត់មាត់មកជាយូរនិយាយឡើង
    «គ្រីនឡា មានដឹងរឿងអីពីឡេម៉នឬអត់» ហូស៊ុក
    «ពីដើមមកឡេម៉នមិនងាយនិយាយរឿងក្នុងចិត្តប្រាប់អ្នកណាទេ»
    «តាមតែពួកគេទៅតិចទៀតត្រូវគ្នាវិញហើយ» ជីមីន
    «ត្រូវហើយ តោះឆាប់ញាំទៅនឹងបានទៅដើរលេង» គ្រីនឡា

   បន្ទាប់ពីញាំអីរួច ហូស៊ុកក៏នាំណាមរីនមកដើរលេងតែពីរនាក់ ពួកគេដើរញាំអីផង មើលនេះមើលនោះផង ដើរៗក៏មកដល់កន្លែងមួយ វាធ្វើឲ្យណាមរីនរំញ៉ោចការចងចាំ

   (កូនណាមកុំរត់លឿនពេកកូនចាំប៉ាម៉ាក់ផង) សំលេងមនុស្សស្រីម្នាក់និយាយឡើងហើយរត់មកចាប់កូនស្រីដែលរពឹស
    (អូនកុំថាឲ្យកូនអី ណាមឆ្លាតណាស់ មែនទេកូន) បុរសម្នាក់ក៏បន្លឺឡើងពេលដើរមកដល់អ្នកទាំងពីរ
    (ប៉ាម៉ាក់កូនចង់ញាំការ៉េម)
    (អត់ទេកូនទុកតែដកធ្មេញហើយទេ)
    (វាលែងឈឺហើយ ម៉ាក់ ប៉ា...) ក្មេងតូចធ្វើមុខខ្យូតៗគួរឲ្យស្រលាញ់
    (បានហើយអូនឲ្យកូនញាំបន្ដិចទៅមិនអីទេ)
    (បានៗ សុំចាញ់អ្នកទាំងពីរហើយ) និយាយចប់ទាំងបីអ្នកក៏ដើរទៅហាងការ៉េមមួយនៅក្បែរនោះ

    «បងស៊ុកហ្គី! យើងទៅញាំការ៉េមនៅទីនោះទៅ» ណាមរីនទប់ស្មារតីត្រលប់មកបច្ចុប្បន្នវិញ ហើយបបួលរាងក្រាស់ទៅកន្លែងហាងការ៉េម
    «អត់ទោសអញ្ចើញញាំអីដែរ»
    «ការ៉េមរសជាល្ងរខ្មៅមួយ» ណាមរីន
    «សុំទោសអ្នកនាងហាងយើងអត់មានលក់ការ៉េរសជាតិមួយនេះទេ»
    «មិចចឹងកាលខ្ញុំអាយុ ៦ ឆ្នាំទីនេះនៅមានតើ» លឺណាមរីននិយាយរឿងនាងអាយុ ៦ ឆ្នាំហូស៊ុករៀងភ្ញាក់បន្ដិច
    «ហ៎! កាលពីមុនមានតែក្រោយពីរឿងរ៉ាវសម្លាប់រំគៀលរបស់គ្រួសារ សាគូរ៉ាមកទីនេះក៏ផ្លាស់ប្ដូរម្ចាស់ហាងបាត់ទៅហើយ ការ៉េមរសជាតិល្ងរខ្មៅនោះលេងធ្វើហើយ»
    «គ្រួសារសាគូរ៉ា ត្រូវគេសម្លាប់រំគៀលចឹងឬ?» និយាយដល់ត្រឹមនេះណាមរីនស្រាប់តែឈឺក្បាលហើយការចងចាំដ៏ឈឺចាប់មួយក៏បានលេចឡើងម្ដងទៀត

???????????????????? Where stories live. Discover now