抖阴社区

                                    

    ផាំង! ផាំង!
    ណាមរីននិងប៉ាម៉ាក់អង្គុយញាំការ៉េមសុខៗ ស្រាប់តែមានការបាញ់វាយប្រហារពួកគេ
   (ហ្អាយ! លោកប៉ា អ្នកម៉ាក់)
   (ណាមកុំខ្លាចកូនមានប៉ាម៉ាក់នៅទីនេះហើយ) អ្នកជាម្ដាយឱបកូនយ៉ាងណែនជាប់
   (អូននាំកូនទៅឡានមុនទៅបងបាញ់ការពារ)
   (បាន! បងប្រយ័ត្នផង) លោកស្រីនាំកូនស្រីរត់ចេញទៅកន្លែងឡាន អ្នកជាប្ដីបាញ់ការពារជាមួយកូនចៅហើយព្យាយាមរត់ទៅឡានបើកចេញទៅបាត់ទៅ
   (បងពួកគេជាអ្នកណា?)
   (បងក៏មិនដឹងដែរ)
   (លោកប៉ាដៃលោកប៉ាហូរឈាមច្រើនណាស់)
   (បងនេះ បងយ៉ាងមិចហើយ)
   (បងមិនអីទេ)

   ផាំង! ផាំង! ផាំង!
   (លោកម្ចាស់ ពួកនោះខាំយើងមិនលេងទេ) អ្នកជាជំនិតព្យាយាមបើកគេពីគ្រប់គាំងភ្លើងរបស់សត្រូវ
   (អូនថាពួកយើងទៅផ្ទះទៅ កញ្ចក់ឡានការពារគ្រប់មិនឲ្យបាញ់ធ្លុះមែនតែវាក៏ទប់ទល់មិនបានយូរដូចគ្នា)
   (អូននិយាយត្រូវ)

   ឡានកូនចៅរបស់លោកប៉ាណាមរីន ត្រូវបានពួកនោះបុកឲ្យក្រឡាប តែសំណាងល្អឡានដែលគ្រួសារសាគូរ៉ាជិះពេលនេះមកដល់ភូមិគ្រឹះហើយ តែពេលមកដល់ក៏ឃើញថាផ្ទះទាំងមូលមានមនុស្សស្លាប់យ៉ាងច្រើន
   (អូននាំណាមទៅលាក់ទៅ)
   (លោកប្ដី)
   (ឆាប់ទៅ)
   (លោកប៉ា... ហុឹក! ហុឹកៗ)

   «លោកប៉ា! កុំអី... ប៉ា...» ណាមរីនរវើរវាយ ខណៈដែលសន្លប់ នាងស្រែកមួយវ៉ាសរហូតដឹងខ្លួនឡើង
   «ណាមអូនដឹងខ្លួនហើយ» ហូស៊ុក បារម្ភពីនាងតូចណាស់
   «បងស៊ុកហ្គី! ណាមខ្លាចណាស់ អូនយល់សប់អាក្រក់ អូនឃើញប៉ាម៉ាក់អូនត្រូវគេតាមសម្លាប់» ណាមរីស្ទុះឱបហូស៊ុកហើយយំនិយាយរៀបរាប់ពីការសុបិន្ដរបស់នាង តែទឹកមុខហូស៊ុកវិញគេដឹងថាវាមិនមែនជាការយល់សប់ទេតែជាការចង់ចាំដែលនាងតូចកប់ទុកមកជាយូរមកហើយ
   «វាគ្រាន់តែជាសុបិន្ដអាក្រក់ទេ»
   «អូន! អូនចង់ទៅជួបលោកប៉ាអ្នកម៉ាក់ ពួកយើងមកដល់ជប៉ុនហើយអូនចង់ទៅជួបពួកគាត់»
    «ពួកគាត់...»
    «លោកតាថាគាត់យកអូនចេញពីប៉ាម៉ាក់ដោយសារតែសន្យារបស់ម៉ាក់និងលោកតា បងស៊ុកហ្គី! អូននឹកពួកគាត់ណាស់ បង... បងនាំអូនទៅរកពួកគាត់ទៅណា អូនសុំអង្វរ» រាងក្រាស់មិនដឹងនិយាយថាមិចទេគេ ពិបាកចិត្តហើយក៏អាណិតនាងតូចដូចគ្នា
   «អូនហត់ហើយសម្រាកទៅណា យប់ហើយចាំស្អែកបងសាកនាំអូនទៅរកប៉ាម៉ាក់អូនល្អទេ»
    «បាន! បងកុំកុហកអូនណា» ណាមរីនសម្រួលអារម្មណ៍ ហូស៊ុកលួងនាងឲ្យគេងរួចគេក៏ចាកចេញទៅបាត់ទៅ គ្រាន់តែហូស៊ុកទៅបាត់ អេននីដែលឈរលួចស្ដាប់ពេលដឹងថាណាមរីនចង់ទៅរកប៉ាម៉ាក់នាងរួចនាងក៏ឈ្លានឱកាស់នេះដើម្បីកំចាត់នាងតូច

   តុកៗ តុកៗ
   «ណាមរីន គឺបងអេននីណា?» ណាមរីនដែលគេងក៏ភ្ញាក់ឡើងពេលលឺសំលេងគោះទ្វារនិងសំលេងស្រែកហៅឈ្មោះនាង
   ក្រាក!
   «បងអេននី? មិចក៏បងមកទីនេះ»
   «បងលឺថាឯងសន្លប់ ពេលនេះយ៉ាងមិចហើយ?» អេននីនិយាយធ្វើខ្លួនដូចបារម្ភពីប្អូនចឹង
   «ខ្ញុំមិនអីទេអរគុណដែលបងបារម្ភ»
   «បងលឺថាឯងចង់ទៅរកប៉ាម៉ាក់ឯង បងដឹងថាពួកគាត់នៅឯណា»
   «ពិតមែនឬ?» ណាមរីនចាប់ដៃអេននីយ៉ាងសប្បាយចិត្ត
   «មែន! គ្រួសារផាក អ្នកណាក៏ដឹង អូនចង់ទៅពេលនេះទេ»
   «ទៅៗ ខ្ញុំចង់ជួបពួកគាត់»
   «ចឹងមកតាមបងមក»
   «ចឹងតោះ» ណាមរីនយល់ព្រមដោយមិនបានគិតថាតាមពិតនេះជាល្បិចរបស់អេននីទេ ទាំងពីរនាក់ដើរចូលទៅក្នុងព្រៃមួយ អេននីដើរពីក្រោយណាមរីននាងរើសឈើជ្រុងមួយមកកាន់

   «ហេ! បងអេននីនេះ ពេលណាទៅដល់ ហ្អាយ! ឌឹប» ពេលណាមរីនងាកមកក៏ត្រូវអេននីវាយមួយជ្រុងឈើហូរឈាមយ៉ាងច្រើន បណ្ដាលឲ្យណាមរីនសន្លាប់បាត់ទៅ
   «ចាំមើលនាងឯងសំណាងទៀតឬអត់ របស់នាងការពិតជារបស់យើង យើងមិនឲ្យនាងឯងល្អជាងយើងទេ» អេននីបោះកំណាត់ឈើជ្រុងចោលរួចរត់បាត់ទៅទុកឲ្យណាមរីនសន្លប់នៅកណ្ដាលព្រៃស្ងាត់ច្រងំតែឯង

   

???????????????????? Where stories live. Discover now