抖阴社区

                                    

  ====
  /ប្រទេសកូរ៉េ ខាងត្បូង ភូមិគ្រឹះត្រកូលផាក/
  ណាមរីនដើរចូលមកក្នុងផ្ទះខណៈដែលគ្រប់គ្នាកំពុងតែចាំផ្លូវនាង អេននីឃើញវត្តមានរបស់ណាមរីននាងរៀងភ័យបន្ដិច
   «ណាម! ចៅមកវិញហើយ នេះចៅមិនអីទេ?» លោកតាផាកបារម្ភពៅចៅ
   «ចៅមិនអីទេ គ្រាន់តែនៅសុខៗត្រូវឆ្កែដេញខាំ មិនប្រយ័ត្នដួលបែកក្បាល សន្លប់នៅមន្ទីពេទ្យមែនទេបងអេននី» ណាមរីនដើរទៅជិតអេននីហើយនិយាយដោយសម្លឹងមុខរបស់អ្នកដែលធ្វើឲ្យនាងរបួស
   «អឺ!...»
   «អេននី! មិចមិនប្រាប់តា...»
   «គឺ...គឺ....» អេននីគាំងមិនដឹងនិយាយមិចភ្លាមៗណាមរីនស្រាប់តែនិយាយបែបនេះ
    «លោកតាកុំថាឲ្យបងអេននីអី គាត់ប្រហែលភ័យខ្លាំងទើបរត់ចោលណាម» ណាមរីននិយាយធ្វើទឹកមុខយ៉ាងកំសត់
    «អេននីមិចចៅធ្វើចឹង»
    «សុំទោសលោកតាចៅដឹងខុសហើយ ណាមបងសុំទោស» អេននីដោយត្រូវលោកតាសម្លត់នាងក៏លុតជង្គង់សុំទោស បើមិនចឹងនាងនឹងត្រូវលោកតាដាក់វិន័យគ្រួសារ
   «លោកតាពេលនេះចៅមិនអីទេ បងអេននីក្រោកឡើងមក» ណាមរីនដើរទៅជួយគ្រាអេននីឲ្យក្រោកឡើង
   «ឯងឃើញទេ ប្អូនគេល្អប៉ុណ្ណាថ្ងៃក្រោយរៀនមើលផង» លោកតាផាក
   «ចាសលោកតា» អេននីឆ្លើយទាំងបង្ខំក្នុងចិត្តខឹងនឹងណាមរីនជាខ្លាំង
    «ការសងសឹកទុកតែចាប់ផ្ដើមទេ» ណាមរីនឱនទៅខ្សឹបដាក់ត្រចៀករបស់អេននី រួចងាកមកធ្វើទឹកមុខគួរឲ្យអាណិតម្ដងទៀត
    «លោកតា ចៅហត់ណាស់សុំទៅសំរាកសិនហើយ»
    «បានៗ ទៅចុះ គ្រប់គ្នាបំបែកគ្នាដែលទៅ»

   ក្រោយពីបំបែបគ្នារួច អេននីត្រលប់មកផ្ទះវិញនាងខឹងជាខ្លាំង បោកប្រាស់របស់របរពេញបន្ទប់
    «ហ្អាយ! នាងណាមរីន នាងស្រីពិសពុល ម៉ាក់ឃើញទឹកមុខវាទេ ថាវាពិសពុល ល្បិចកល់ប៉ុណ្ណា»
    «ម៉ាក់ថាកូនឆេវឆៅវពេកហើយ ធ្វើអីមិនគិតវែងឆ្ងាយឃើញទេ ឲ្យនាងណាមវាចាក់កូនបាន» លោកស្រីសេរ៉ា
   «គឺកូនស្អប់មុខនាងនឹងណាស់ម៉ាក់ ម៉ាក់ពេលណាកំចាត់វាចេញនោះ កូន..  កូនមិនចង់ឃើញមុខវាទេ» អេននីស្រែកច្រលោតពេញផ្ទះ
    «បើឯងនៅតែប្រើអារម្មណ៍បែបនេះ វានឹងធ្វើឲ្យឯងអន្ដរាយ» ហាន់ប៊ីដើរចូលមកមើលប្អូន ព្រោះតែលឺសំលេងឡូឡាខ្លាំងពេក
    «ចុះបងប៊ីនឲ្យខ្ញុំធ្វើមិច អង្គុយស្ងៀមៗឲ្យវាយកគ្រប់យ៉ាងពីខ្ញុំឬ?»
    «ឯងណារៀនប្រើខួរក្បាលផងទៅ បងមើលទៅនាងមកវិញលើនេះគឺមានចំណុចខ្សោយរបស់ឯង ចឹងហើយមួយរយៈនេះកុំធ្វើអីផ្ដេសផ្ដាស់ទៀត មានរឿងអីទុកឲ្យបងនឹងម៉ាក់ចាត់ការ»
    «ខ្ញុំនៅស្ងៀមក៏បានតែចុះបើនាងនោះធ្វើបាបខ្ញុំនោះ»
    «បើមិនចង់ឲ្យគេធ្វើបាបកុំទៅតញ៉េរញ៉ៃជាមួយនាង»
    «កូនប៊ីន! កូនគិតចង់ធ្វើអីបន្ដ?» លោកស្រីសេរ៉ា
    «កូនចង់ទៅជប៉ុនមួយជើង ស៊ើបមើលប្រវត្តិគ្រួសាររបស់ណាមរីន កូនមានអារម្មណ៍ថានាងមិនមែនធម្មតាទេ»
    «ម៉ាក់ចាំបានកាលនោះ នាងសុីនហេ ម៉ែនាងណាមរីនត្រូវលោកតាពួកឯងកាត់ការចោលព្រោះតែ រត់តាមប្រុសម្នាក់ដែលជាជនជាតិជប៉ុន ហើយមានពាក្យចចាមរ៉ាមថាបុរសម្នាក់នោះជា ត្រកូលម៉ាហ្វៀ ទៀតផង»
    «អរគុណម៉ាក់ កុំបារម្ភលើកនេះមិនបាច់យើងចាត់ការទេ ទុកឲ្យសត្រូរបស់ប៉ាម៉ាក់នាងចាត់ការនាងទៅ»
    «បងហាន់ប៊ីន បងពូកែរណាស់» អេននី ទាំងបីនាក់សើចយ៉ាងសប្បាយចិត្តចំពោះផែនការរបស់ពួកគេ

???????????????????? Where stories live. Discover now