===
រាងក្រាស់ កម្ពស់ខ្ពស់ស្រឡះកាន់ថង់សំលៀកបំពាក់មួយដើរចូលក្នុងបន្ទប់របស់នាងតូចស៊ូជីន ហើយបោះថង់នោះទៅឲ្យនាងតូច
«ល្ងាចនេះមានការជួបជុំត្រកូលម៉ាហ្វៀទាំងអស់នៅជុំវិញពិភពលោក ឯងពាក់វាទៅចូលរួមជាមួយយើង» សំដីត្រជាក់ដូចទឹកកក ស៊ូជីដកខោអាវមកមើលក៏ជ្រុះរបាំងមុខ
«មិចក៏មានរបាំងមុខ តែវាស្អាតណាស់»
«គ្រប់គ្នាដែលចូលរួមក្នុងកម្មវិធីនេះត្រូវតែពាក់របាំងមុខ»
«ហើយធ្វើមិចស្គាល់គ្នាទៅ»
«គឺសញ្ញាសំគាល់ បានហើយឈប់សួរ រៀបចំខ្លួនទៅ ម៉ោង 6:30 ល្ងាចយើងមកយកឯង» និយាយចប់ រាងក្រាស់ក៏ចាកចេញទៅបាត់ទៅពិធីជប់លៀងប្រចាំឆ្នាំដែលប្រមូលផ្ដុំទៅដោយត្រកូល ម៉ាហ្វៀទាំងអស់នៅជុំវិញពិភពលោក ដែលកម្មវិធីនេះរៀបចំដោយ ម្ចាស់សម្ព័ន្ធម៉ាហ្វៀដ៏ធំម្នាក់ក្នុងប្រទេសអុីតាលីនេះ ឡានទំនើបៗជាច្រើនបានបើចូលមកជាបន្ដបន្ទាប់ ខណៈពេលនោះឡានរបស់ជីមីនក៏មកដល់ដូចគ្នាជាមួយស្រីស្អាតទាំងពីរ ប៊េក ឡេម៉ន និង ណាមរីន សាគូរ៉ា។
«សួស្ដីលោក ខាសាណូ ខ្ញុំគឺជីមីន ម្ចាស់សម្ព័ននៃត្រកូល ប៊េតតូរីយ៉ា» ជីមីនដើរចូលទៅរាក់ទាក់លោកខាសាណូដែលជាអ្នករៀបចំកម្មវិធីនេះ
«សូមស្វាគម៍លោកជីមីន អូ! នេះបណ្ដើរមនុស្សស្រីម្ដងពីរតែម្ដងហើយ លោកនេះសម្បូរស្នេហ៍ដូចគេនិយាយមិនខុសមែន»
«លោកសរសើរពេកហើយ ម្នាក់នេះជាមនុស្សស្រីរបស់ខ្ញុំឈ្មោះណាមរីន»
«អូ! សួស្ដីអ្នកនាងណាមរីន ពាក់របាំងមុខស្រស់ស្អាតប៉ុណ្ណឹងហើយចុះទម្រាំមុខមាត់ពិតមិនដឹងស្អាតយ៉ាងណាទេ»
«ក៏ប្រហែលជាវាដាច់មនុស្សស្រីនៅទីនេះទេដឹង»
«បងជីមីននិងលោកខាសាណូសរសើរពេកហើយ ណាមស្អាតមិនដល់ថ្នាក់នឹងទេ»
«ចំណែកម្នាក់នេះមើលទៅក៏មិនអន់ដែរ» លោកខាសាណូងាកទៅមើលឡេម៉ន
«នេះមិនមនុស្សស្រីរបស់ខ្ញុំទេ នាងជាកូនស្រីតែម្នាក់របស់លោកប៊េក ម្ចាស់សម្ព័ន្ធនាគខ្មៅនៅប្រទេសកូរ៉េខាងត្បូងឈ្មោះឡេម៉ន»
«តាមពិតជាក្មួយស្រីឡេម៉នទេ ធំពេញប្រមុំទៅហើយ»
«លោកអ៊ុំ ខាសាណូ បែកយូរក៏នៅតែក្មេងសង្ហារដដែល»
«សដីផ្អែមមែនយើងនឹង តែថាមុននេះមានក្មេងប្រុសម្នាក់មកពីត្រកូលក្មួយដែរ តាមអ៊ុំចាំក្មេងជាកូនតែម្នាក់...»
«ប្រហែលជាកូនប្រពន្ធចុងរបស់ប៉ាខ្ញុំជាមួយប្ដីមុនគាត់»
«អូ! ជារឿងផ្ទាល់ខ្លួនអ៊ុំសុំទោសណា»
«មិនអីទេក្មួយទំលាប់ទៅហើយ»
«តាមសប្បាយចុះណា អ៊ុំទៅទទួលភ្ញៀវហើយ»
«បាទ/ចាស» ទាំងបីនាក់ឱនគោរពលាហើយលោកខាសាណូក៏ចាកចេញទៅ
«ពួកយើងចាប់ផ្ដើមធ្វើការ គោលដៅយើងយប់នេះបុរសដែល មានស្នាមសាករូបចចកនៅលើដៃស្ដាំ»
«ដឹងហើយ» ឡេម៉ននិងណាមរីនតបរួចពួកគេក៏បំបែកគ្នាទៅធ្វើកិច្ចការរៀងៗខ្លួន

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????
????? ??
Start from the beginning