抖阴社区

                                    

    ឡានរបស់ជីនមកដល់ក្រោយឡានរបស់ជីមីនបន្ដិច ក្រោយពីរាក់ទាក់ជាមួយលោកខាសាណូបន្ដិចរួចពួកគេក៏ដើរទៅរកកន្លែងអង្គុយ
    «កុំទៅណាឆ្ងាយពីខ្ញុំប្រយ័ត្នវង្វេង»
    «ខ្ញុំមានការចងចាំល្អលោកមិនបាច់ខ្វល់ទេ»
    «ដឹងថានាងពូកែរតែកុំមើលស្រាលមនុស្សនៅទីនេះពួកគេអាចនឹងចាប់នាងក៏ថាបាន»
    «ខ្ញុំចេះក្បាច់គុណការពារខ្លួនលោកមិនបាច់បារម្ភទេ»
    «តមាត់ណាស់យើងនឹង លើមុនវាយមិនឈ្នះយើងផង ចឹងបានគេថាក្មេងក្បាលរឹងនិយាយមិនចេះស្ដាប់គ្នាមែន»
    «រឹងចាញ់លោកទេ»
    «បើនៅតមាត់ទៀងខ្ញុំចាប់នាងថើបហើយ» ជីនងាកមកចាប់ច្របាច់មាត់របស់ស៊ូជីនិយាយគំរាម
    «អូយ! ឈឺណាស់ ដឹងហើយបិទក៏បាន» ស៊ូជីចាប់ដកដៃរាងក្រាស់ចេញហើយ ដើរទៅមុនរាងក្រាស់ ជីនសើចក្រវីក្បាលខ្នាញ់នឹងចរឹករបស់ស៊ូជី មុននឹងរត់ទៅតាមពីក្រោយ

    «ហេ! នាងចង់ទៅណា?» ថេហ្យុងចាប់ដៃរបស់យ៉ានីម៉ាពេលនាងចង់ចាកចេញពីគេ
    «ដល់ម៉ោងហើយ ខ្ញុំសន្យាថាកំដរលោកត្រឹមតែមួយម៉ោងទេពេលចូលមកដល់ក្នុងកម្មវិធី»
    «រាំជាមួយខ្ញុំមួយបទសិនទៅ បងប្រុសនាងនៅខាងនោះមើលមកហើយ នាងចាកចេញទៅពេលនេះគាត់នឹងសង្ស័យ» ដោយឃើញថាស៊ូហ្កាងាកមកមើលពួកគេយ៉ានីម៉ាក៏សម្រេចចិត្តរាំជាមួយថេហ្យុងមួយបទ ចំណែកស៊ូជីក៏ចូលរាំជាមួយជីន ណាមរីនជាមួយជីមីន ឡេម៉នប្រុងនឹងដើរចេញតែក៏មានដៃមាំទាំមួយមកក្រសោបចង្កេះនាងពីក្រោយ
   «អូនមកទីនេះជាមួយអ្នកណា?» សំលេងក្រលរខ្យល់ដង្ហើមក្ដៅបន្លឺឡើងក្បែរត្រចៀករបស់ឡេម៉នធ្វើឲកយនាងស្គាល់ច្បាស់ថាជាអ្នកណា
    «ចន ជុងហ្គុក!»
    «រាំជាមួយបងមួយបទទៅ» រាងក្រាស់ចាប់កាយតូចចូលវង់រាំ ណាមរីនបានរាំជាមួយនឹងបរុសម្នាក់ដៃស្ដាំគេពាក់ស្រោមដៃខ្មៅនាងមានការសង្ស័យក៏ធ្វើជាទៅស្និតស្នាលជាមួយ
   «អ្នកនាងរាំបានល្អណាស់»
   «ចាសអរគុណ លោកក៏ពូកែរដែរ»
   «ខ្ញុំឈ្មោះ ខេនតា ចុះអ្នកនាង?» ណាមរីនគ្រាន់តែលឺឈ្មោះនេះភ្លាមនាងស្លត់ចិត្តជាខ្លាំង ការចង់ចាំរបស់នាងក៏ត្រលប់មកម្ដងទៀត កាលនោះនាងបានលឺលោកប៉ានាងហៅឈ្មោះរបស់ឃាតកនោះមុនស្លាប់
   «អ្នកនាង? អ្នកនាង!»
   «ចាស! អួយ! ជើងខ្ញុំ» ណាមរីនភ្ញាក់ស្មារតីមកវិញតែមិនប្រយ័ត្នក៏ក្រិចជើង
    «នាងមិនអីទេឬ?»
    «ខ្ញុំមិនអីទេ គ្រាន់តែក្រិចជើង»
    «ខ្ញុំជូននាងទៅអង្គុយ» ខេនតាលើកបីនាងតូចទៅតុអង្គុយ ជីមីនក្រឡេកឃើញណាមរីនគាត់ចង់ទៅជួយតែ ណាមរីនធ្វើសញ្ញាថាមិនបាច់ឲ្យគេរវល់ នាងមិនអីទេ
    «បានធូរខ្លះទេ»
    «ធូរខ្លះហើយ អរគុណលោក»
    «កុំគួរសមអី»
    «ទីនេះមានបន្ទប់សម្រាកមែនទេ»
    «មានបើនាងមិនស្រួលខ្លួនខ្ញុំឲ្យគេរៀបចំឲ្យ»
    «អរគុណ» ខេនតាតេទៅប្រាប់កូនចៅឲ្យរៀបចំបន្ទប់មួយប្រហែលមួយសន្ទុះ គេក៏ដើរមកប្រាប់នាងតូច
    «ពួកយើងអាចទៅបានហើយ»
    «ខ្ញុំដើរមិនរួចទេ» លឺបែបនេះខេនតាក៏ញញឹមចុងមាត់
    «ចាំខ្ញុំបី» និយាយរួចគេក៏ដើរទៅបីកាយតូចចាកចេញទៅបាត់ទៅ មកដល់បន្ទប់ខេនតាដាក់ណាមរីនទៅលើពូកហើយឡើងទៅទ្រោបពីលើនាងរួមឱនទៅថើបបបូរមាត់នាងយ៉ាងរោលរាល នាយចង់ដោះរបាំងមុខតែណាមរីនឃាត់
    «ហេ! ឈប់សិន ខ្ញុំមិនទាន់ញាំអីនៅឡើយទេ លោកកុំតក់ក្រអល់អី»
    «ទីនេះមានតែយើងពីរនាក់មិចនាងមិនដោះរបាំងមុខ»
   «ព្រោះខ្ញុំមានអ្វីឲ្យលោកភ្ញាក់ផ្អើល»
   ទីង តុង!
   សំលេហកណ្ដឹងរោទ៍ឡើងណាមរីនក៏ដើរទៅបើកតែថា ពេលដែលនាងបើកស្រាប់តែត្រូវដៃមាំទាំអូសរត់ចេញទៅ ថែមទាំងបាញ់រះទៅលើខេនតាទៀត
   ផាំង! ផាំងៗៗ
   ស្នូលកាំភ្លើងបន្លឺឡើងកូនចៅរបស់ខេនតាក៏មកដល់បុរសរបាំងមុខនោះក៏នាំណាមរីនរត់គេច ពួកគេបន្ដបាញ់គ្នាមកដល់ចំណតឡាន ពួកគេឡើងឡានមួយបើករត់ចេញទៅបាត់ទៅ
    «មិនបាច់តាមទេ» ខេនតាបញ្ជារកូនចៅឲ្យឈប់
    «មិចចឹងចៅហ្វាយ»
    «ណាមរីននោះគ្រាន់បើ» ខេនតានិយាយរួចគេក៏ស្រមៃទៅមុននេះបន្ដិច តាមពិតគេដឹងថាជានាងតូចតាំងពីដំបូង គេចង់ដឹងថាក្មេងស្រីដែលគេទុកឲ្យរួចជីវិតកាលពី 18 ឆ្នាំមុនខ្លាំងដល់កម្រិតណា
    «ចៅហ្វាយពូកែរមែន»

   «លោកជាអ្នកណា? ឈប់ឡាន?» ណាមរីនដោះរបាំងមុខហើយស្រែកឡូឡាពេញឡាន អ្នកបើកឡានឈប់ឡានទៅម្ខាងហើយដោះរបាំមុខចេញ
   «គឺបង»
   «បងស៊ុក?»
    «ហេតុអីធ្វើចឹង ដឹងថាគ្រោះថា្នក់ទេ?»
   «រឿងរបស់ខ្ញុំលោកកុំមករវល់ ដឹងទេលោកបំផ្លាញផែនការខ្ញុំ»
    «បងជួយអូនទៅវិញទេ ខេនតានោះវាដឹងថាអូនអ្នកណាយូរហើយ មើលខ្លួនឯងទៅទាំងនេះជារូបដែលវាលួចថតអូនពេលបងជួបអូននៅប្រទេសកូរ៉េហើយវាអ្នកផ្ញើររូបថតឲ្យបង បំណងឲ្យបងមកទីនេះ បើបងទៅមិនទាន់អូនចប់មិនខាន សមទេដែលអូនធ្វើបែបនេះ»
    «ខ្លួនខ្ញុំ ខ្ញុំចង់យ៉ាងមិចជារឿងខ្ញុំ»
    «មើលទៅអូនត្រៀមរួចហើយ ល្អចឹងទុកឲ្យបងជាអ្នកធ្វើវិញ» និយាយហើយហូស៊ុកក៏ដើរចេញពីឡានបើទ្វារឡានខាងណាមរីនអូសនាងចេញមករួចរុញចូលកៅអីក្រោយ
    «ហ្អាយ! លោកចង់ធ្វើអី មនុស្សឆ្គួត»
    «បងឆ្គួតព្រោះស្រលាញ់អូននឹងហើយ ពួកយើងជាគូរដណ្ដឹងនឹងគ្នា ទៅហើយធ្វើវាមុនរៀបការក៏មិនអី»
    «តែខ្ញុំមិនធ្វើវាមួយមនុស្សកុហក បោកប្រាស់ទេ»
    «គ្រាន់ជាងឲ្យអូនធ្វើវាជាមួយឃាតកដែលសម្លាប់គ្រួសារអូន» រាងក្រាស់និយាយចប់ក៏ឱនទៅថើបបបូរមាត់របស់នាងតូចតាមអំពើរចិត្តនៃកំហឹងដែរមាន
    «កុំអីហូស៊ុកអូនសុំអង្វរ កុំធ្វើបែបនឹងអី» ណាមរីនយំយ៉ាងខ្លាំង ដោយឃើញនាងតូចយំខ្លាំងពេកគេក៏ឈប់រួចទាញនាងមកឱបលួងលោមវិញ
   «បងសុំទោស»
   «កុំធ្វើចឹងអី... កុំធ្វើបាបម៉ាក់ខ្ញុំ» ណាមរីនស្រែកយំរហូតដល់សន្លប់ ពេលនឹកឃើញថាម៉ាក់របស់នាងក៏ត្រូវខេនតារំលោភរហូតដល់ស្លាប់ដូចគ្នា

???????????????????? Where stories live. Discover now