#សមុទ្រទឹកភ្នែក
#ភាគទី4
_______________________________________......Morning.....
ជេមបានភ្ញាក់ដឹងខ្លួនដោយសារពន្លឺរបស់ព្រះអាទិត្យដែលជះចូលមកតាមបង្អួច។ ជេមងើបឡើងពត់ខ្លួនរួចទាញកន្លែងដើរចូលទៅក្នុងបន្ទប់ទឹក។ ថ្ងៃនេះជេមមិនបានទៅធ្វើការទេគឺគេចង់ចំណាយពេលជាមួយគ្រួសារខ្លះ។
ជេមចុះមកក្រោមដោយស្នាមញញឹមគេរំពឹងថាចុះមកគឺឃើញហ្វូតជាមួយនិងគីនតែវាខុសស្រឡះនៅក្នុងផ្ទះគឺស្ងាត់ជ្រងំ។ ដើររកពេញផ្ទះទាំងក្រៅទាំងក្នុងក៏មិនឃើញហ្វូតនិងគីនដែរ ជេមទើបតែចាប់អារម្មណ៍ថាមានក្រដាសមួយសន្លឹកដាក់ចោលនៅលើតុទទួលភ្ញៀវ
ជេមលើកក្រដាសនោះមកមើលឃើញថាជាលិខិតលែងលះដែលមានសញ្ញេរបស់ហ្វូតនៅលើនោះជាស្រេច។ ជេមចាប់ផ្ដើមមិនស្រួលចិត្តហើយទើបប្រញាប់ឡើងទៅលើផ្ទះចូលបន្ទប់របស់ហ្វូតបើកមើលគ្រប់ទូឃើញថាគ្មានសម្លៀកបំពាក់របស់ហ្វូតទៀតទេសូម្បីតែរបស់គីនក៏គ្មាន
ជេមឆ្លេឆ្លាធ្វើអ្វីលែងត្រូវហើយពេលនេះក្នុងខួរក្បាលរបស់គេកំពុងតែគិតពីប្រពន្ធនិងកូន÷
«អូនទៅចោលបងមេនឬហ្វូត?»
SKIP>>>
•ក្រុមហ៊ុន
នៅក្នុងបន្ទប់ធ្វើការជេមកំពុងអង្គុយចុចប៊ិចបិទបើកៗខួរក្បាលរបស់គេកំពុងតែនឹកគិតពីអ្វីម្យ៉ាង
តុ.តុ.តុ សម្លេងគោះទ្វាបានពញ្ញាក់ស្មារតីរបស់ជេមអោយត្រឡប់មកវិញ÷
«ចូលមក»
ក្រាក!ទ្វាបានបើកលិចចេញរូបរាងនារីឆើតមាត់ក្រហមបានរត់មកអោបករបស់ជេម÷
«ជេមហេតុអ្វីមិនទៅរកអូនហឹម?»
«Cherryមករកខ្ញុំដល់ទីនេះធ្វើអី?»
«មកពីជេមមិនទៅរកអូនទើបអូនមករកបងដល់ទីនេះ»
«Cherryចេញទៅវិញសិនទៅ»
«ហេតុអីបងឈប់ស្រឡាញ់អូនហើយហ៍?»
«ខ្ញុំប្រាប់អោយចេញ!»
«ជេម!!!!!»
ឈើរីងក់ងរនិងជេមទាញកាបូបដើរចេញទៅក្រៅបាត់។ ជេមបានទាញទូរស័ព្ទរបស់គេចេញមករួចcallទៅនរណាម្នាក់÷
