#BetweenUs
#ភាគទី39Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________GOOD MORNING 🌅
ព្រឹកថ្មីហ្វូតបើកភ្នែកឡើងមកដោយអស់កម្លាំងជាខ្លាំងល្មមអស់ហើយបើយប់មិញលេងដល់ម៉ោង2ទាបភ្លឺឯណោះ។ ហ្វូតចេញពីការអោបដ៏ណែនរបស់ជេមរួចងើបដើរទៅបន្ទប់ទឹកទាំងវេទនា។ ហ្វូតបានមកឈរនៅមុខកញ្ចក់សម្លឹងមើលរាងកាយដែលសុទ្ធតែស្នាមរបស់ខ្លួនរួចនិយាយឡើង÷
«កូនអញក្នុងពោះមិនដឹងយ៉ាងមិចហើយទេវៀចក្បាលហើយទេដឹង...មើលចុះអៃជេមនិងមេនហាសស្នាមឡើងពេញខ្លួនឯងខំថ្នមចង់ងាប់លាបផលិតផលអស់មិនតិចទេតែមកខ្ទេចត្រឹមរយះពេលមួយយប់ហឺ...ហឺ....ហឺ....»
«រអ៊ូអីនិងប្រពន្ធសម្លាញ់?»
«ហឺយមកតាំងពីកាលនៀគ???»ហ្វូតភ័យបុកពោះជាខ្លាំងបើជេមបានឮពាក្យដែលគេនិយាយមុននេះគឺស្ពៃហើយស្ពៃគ្រប់មុខតែម្ដង!
«កើតអីហេតុអីធ្វើភ័យៗបែបនេះ?មានអ្វីលាក់បងមេនទេ?»
«អត់ទេ...មានបានលាក់អីផង...»
និយាយញញឹមចុងមាត់ហើយដើរមកអោបចង្កេះរបស់ហ្វូតពីក្រោយហើយនិយាយខ្សិបៗក្បែរត្រចៀកហ្វូត÷
«បើគ្មានអីហេតុអីចាំបាច់សម្លេងខ្ពស់ហឹម?»
«អូយជេមចាំបាច់អោបបែបនេះធ្វើអីហាសចេញទៅ!»
«គ្រាន់តែអោបមិនបានឬចង់បានដូចយប់មិញ?»
ជេមចង់ថើបថ្ពាល់ហ្វូតតែហ្វូតបានគេចមុខចេញចំណែកដៃក៏ព្យាយាមទាញដៃជេមចេញតែដូចដឹងចឹងទាញមិចក៏មិនចេញដែរបើជេមមិនព្រមលែងដោយខ្លួនឯងនោះ÷
«ងូតទឹកជាមួយគ្នាល្អទេ?»
«ហាស?ងូតទឹក?អត់ទេ!!!!!»
ទោះជាហ្វូតស្រែកក៏ជេមនៅតែលើកហ្វូតបោះចូលទៅក្នុងអាងហើយក៏បិទវេនននបន្ទប់មកយើងក៏ឃើញថាអាវដែលហ្វូតពាក់បានហោះចេញក្រៅបន្ទប់បាត់ទៅហើយ...
