====
ហូស៊ុកបាននាំណាមរីនមកសម្រាកនៅវីឡាផ្ទាល់ខ្លួនរបស់គេ នាងតូចនៅសន្លប់នៅឡើយ ហូុស៊ុកចាកចេញរួចចុះមកក្រោមក៏ឃើញស៊ូហ្កាដើរចូលមក
«បងមកធ្វើអី?»
«មកបបួលឯងផឹកនឹងណា?» អ្នកជាប្អូនភ្ញាក់ផ្អើលពេលបងប្រុសសុខៗមកបបួលផឹកចឹង
«បងកើតអី?»
«អ្នកណាដែលអាចធ្វើឲ្យយើងខឹងបែបនេះ»
«យ៉ានីម៉ា?»
«ប្អូនម្នាក់នេះបង្កររឿងមិនចេះឈប់សោះហើយ ឡូវមិនដឹងរត់ទៅដល់ណាទេ អ្វីដែលកាន់តែខឹងនាងនាំទាំងស៊ូជីទៅទៀតផង ពូរបស់គេមករករឿងយើង យើងធុញថប់ សឹងតែស្ទះទ្រូងទៅហើយ»
«បងកុំទៅខឹងនឹងគេអី នីម៉ាបែបនឹងតាំងពីដើមមកហើយ»
«យើងមិនគិតក៏បាន តែឯងវិញជាមួយណាមរីនយ៉ាងមិចវិញ យើងមើលទៅពួកឯងដូចជាមិនចុះសម្រុងគ្នាទេ»
«នាងខឹងដែលខ្ញុំកុហកនាង ហើយឃាត់នាងមិនឲ្យចាត់ការអ្នកដែលធ្លាប់ធ្វើបាបនាង»
«ចិត្តមនុស្សស្រីពិបាកយល់មែន»
«ថាឲ្យខ្ញុំ ចាំមើលដល់វេនបងវិញខ្ញុំសើចឲ្យជ្រុះធ្មេញតែម្ដង» ហូស៊ុកសម្លក់ទីកាន់បងប្រុស
«ឯងគ្មានថ្ងៃសើចជ្រុះធ្មេញទេ» កំពុងនិយាយគ្នាសុខៗសារមួយលោតចូលទូរស័ព្ទរបស់ស៊ូហ្កា នាយញ៉ោចស្នាមញញឹមបែបព្រាន
«ស្នាមញញឹមបែបនេះទៅចាប់កូនស្រីនរណាមកទៀតហើយ» ហូស៊ុកស្គាល់ចរឹកបងប្រុសច្បាស់អារឿងចាប់កូនស្រីសត្រូវមកធ្វើបាបរហូតដល់ស្លាប់ បើមិនស្លាប់ក៏ត្រូវពិការឬចូលពេទ្យវិកលចរឹកនឹង
«ម្នាក់នេះពាក់ព័ន្ធនឹងការស្លាប់របស់ប៉ាម៉ាក់យើង» លឺបែបនេះហូស៊ុកប្រែទឹកមុខស្មើរខុសពីមិញនេះនៅនិយាយលេងសើចញ៉ោះបងប្រុសសប្បាយៗសោះ
«ពាក់ព័ន្ធអីនឹងខេនតា»
«ជាប្អូនស្រីសំណព្វរបស់គេ មិននឹកស្មានមនុស្សដូចវាមានប្អូនស្រីល្អ ស្អាត ឆ្លាត ពូកែទេ ចង់ឃើញមុខឬអត់»
«អត់ទេ បងចង់ធ្វើអីធ្វើទៅ តែត្រូវចាំ ខ្ញុំចង់ឲ្យខេនតាឈឺចាប់ស្ទើរស្លាប់ស្ទើររស់» និយាយចង់ហូស៊ុកក៏ចាកចេញទៅបាត់ដោយមិនដឹងទេថាមនុស្សដែលបងប្រុសគេប្រើប្រាស់ជាឧបករណ៍សងសឹកជាមិត្តល្អបំផុតរបស់ឡេម៉ន ហើយក៏ជាមិត្តដែលគេរាប់អានជិតដិតអំឡុងពេលគេរៀននៅសាលា ដុងហ្គូ នោះទេ
«ឌ៊ិគ្រីនឡា ណាកាម៉ូរ៉ា នាងត្រៀមខ្លួនធ្លាក់នរកទៅ» ស៊ូហ្កា សម្លឹងមើលរូបថតរបស់នាងតូចរួចញញឹមយ៉ាងគួរឲ្យខ្លាច

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????
????? ??
Start from the beginning