ហូស៊ុក ឡើងមកដល់ខាងលើមើលនាងតូច ចំពេលដែលណាមរីនដឹងខ្លួនល្មម
«ជេហូប ថាកាសុីរ៉ា លោកចង់យ៉ាងមិច ហេតុអីដាក់ច្រវ៉ាក់ខ្ញុំដូចអ្នកទោសចឹងឡប់សតិឬយ៉ាងមិច» ណាមរីនត្រូវបានហូស៊ុកដាក់ច្រវាក់ជើងនិងដៃជាប់ ហូស៊ុកញញឹមបន្ដិចនាយខិតចូលទៅជិតនាងតូចហើយបង្ហើរវាចាយ៉ាងត្រជាក់ដូចជាដុំទឹកកកចឹង
«អូនហៅបងថា ជេហូប ចឹងអូនគួរតែដឹងថា ជេហូប ថាកាសុីរ៉ាជាមនុស្សប្រភេទណាហើយ»
«អួយ!» ជេហូបចាប់ច្របាច់ថ្គាមរបស់ណាមរីនយ៉ាងខ្លាំង
«បើអូនមើលបងក្នុងនាមជាហូស៊ុក បងសន្យាថាបងគឺជាសុភាពបុរសដ៏ទន់ភ្លន់និងកក់ក្ដៅ មានសតិគិតច្បាស់លាស់ មិនផ្ដេសផ្ដាស់ ឬបំពានមនុស្សស្រីឡើយ តែបើអូនគិតថានឹងហៅបងថាជេហូបទៅហើយ បងគួរតែជាមនុស្សម្នាក់ដែលអូនមិនរំពឹងចង់ឃើញឡើយ ពេលនេះអូនជាណាមរីន សាគូរ៉ា ចឹងបងត្រូវតែធ្វើខ្លួនឲ្យសាកសមនឹងអូនដែល កុំលេងសើចជាមួយនឹងភាពអត់ធ្មត់របស់បង មិនចឹងបងមិនធនាថាបងអាចនឹងធ្វើអ្វីខ្លះចំពោះអូនទេ» និយាយចប់រាងក្រាស់ក៏ដោះសក់ពាក់ក្លែងក្លាយពណ៌ខ្មៅរបស់គេចេញ ជាហេតុធ្វើឲ្យណាមរីនដឹងនឹកឃើញរឿងមួយស្ដែងៗ(ណាម! មកនេះមកកូន) លោកស្រីសុីនហេហៅកូនស្រីមកជិត ក្មេងតូចរត់ទៅកាន់ម្ដាយរបស់ខ្លួនក៏ប្រទះឃើញកូនភ្លោះមួយគូរ
(ម៉ាក់! ពួកគាត់)
(បងប្រុសសក់ពណ៌សរឈ្មោះថា ជេហូប ចំណែកបងប្រុសសក់ពណ៌ខ្មៅឈ្មោះថា ហូស៊ុក)
(ជេហូប ហូស៊ុកនេះជាប្អូនណាមរីនណា)
(ប្អូនណាម សួស្ដី) ហូស៊ុកដើរមកជិតណាមរីនហើយនិយាយរាក់ទាក់ជាមួយស្នាមញញឹមដូចជាព្រះអាទិត្យចឹង តែចំពោះជេហូបវិញគេជាមនុស្សមិនសូវជាខ្វល់និងនិយាយស្ដីរាក់ទាក់ជាមួយអ្នកណាឡើយ ហើយមនុស្សជាច្រើនក៏មិនចូលចិត្តគេដូចគ្នាព្រោះតែគេមានជម្ងឺភឹកពីកំណើត ស្បែកនិងសក់សរដូចសំលី កែវភ្នែកពណ៌ក្រហមប្រៀបដូចបិសាចជញ្ជក់ឈាមចឹង
(ណាមធ្លាប់លឺថាកូនភ្លោះមានមុខមាត់ដូចគ្នាពិបាកបែងចែកណាស់តែមិចពួកបងខុសគ្នាចឹង) សំនួរមួយនេះធ្វើឲ្យជេហូបខឹងខ្លាំងណាស់
(នាងចេះដឹងស្អី យើងកើតមកខុសគេតើវាយ៉ាងមិច មនុស្សដូចនាងខ្ញុំមិនយកខ្លួនបៀតទេ ភ្ជាប់ពាក្យមែនទេ អ្នកទាំងពីរសមគ្នាតើ យកគ្នាឲ្យបានយូរកុំឲ្យយើងមានឱកាសចាត់ការពួកឯង)គិតដល់ត្រឹមនេះទឹកភ្នែកណាមរីនស្រក់ចុះមកម្ដងទៀត ការឈឺចាប់រត់ពេញខួរក្បាលនិងបេះដូងរបស់នាង
«បងស៊ុកខ្ញុំនៅឯណាសងបងស៊ុកខ្ញុំមកវិញ មកអាមនុស្សរោគចិត្ត ឯងជាបងប្រុសភ្លោះរបស់បងស៊ុក មិចក៏បន្លំធ្វើជាគាត់ តើគាត់នៅឯណា?»
«ហុឹស! ក៏ប្រាប់ហើយតើ មានឱកាសបងមិចនឹងឲ្យពួកអូនសមបំណងនោះ ពេលនេះហូស៊ុក នៅកន្លែងមួយដ៏សែនឆ្ងាយ ទោះអូនចង់រកគេក៏រកមិនឃើញដែរ ត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់បងឲ្យហើយទៅ បើមិនចង់ឲ្យហូស៊ុកមានរឿង»
«យើងមិនរៀបការជាមួយឯងទេ»
«អូនគ្មានជម្រើនឡើយ» ស្នាមញញឹមចុងមាត់ដ៏គួរឲ្យខ្លាចប្រៀបដូចជាបិសាចសាតាន នាយបោះជំហានចាកចេញបានបន្ដិច ក៏ងាកមកនិយាយជាមួយណាមរីនមួយឃ្លា
«អូ! បងភ្លេចប្រាប់ អ្នកដែលសម្លាប់ មីនហ្យុក គឺជាបង» ជេហូបសើចបែបមនុស្សវិកលចរឹក ទឹកមុខគេពេលនេះគួរឲ្យខ្លាចណាស់ ណាមរីនមិនអាចធ្វើអ្វីបាន រឿងអកុសលជាច្រើនកើតឡើងចំពោះគេផ្ទួនៗគ្នា បាត់បោះប៉ាម៉ាក់ ហើយមនុស្សដែលខ្លួនស្រលាញ់ស្លាប់ឬរស់ក៏មិនដឹង ជេហូបត្រលប់មកបន្ទប់វិញ គេសម្លឹងមើលរូបថតរបស់គេថតជាមួយប្អូនប្រុសភ្លោះដែលជាហូស៊ុកនេះឯង«ឯងមិនគួរមានវត្តមាននៅលើលោកនេះទេ ហេតុអីយើងត្រូវរងការឈឺចាប់ប្រមាថមើលងាយពីមមុស្សគ្រប់គ្នា តែចំពោះឯងវិញបែរជាត្រូវមនុស្សជាច្រើនស្រលាញ់និងសរសើរ យើងនឹងយករបស់សំខាន់ក្នុងជីវិតរបស់ឯងមកធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់យើង»

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????
????? ??
Start from the beginning