លោកប៊េកបានមកនិយាយគ្នាជាមួយនឹងជីមីនរឿងដែលគាត់ស្នើរសុំឲ្យជីមីនរៀបការជាមួយកូនស្រីគាត់ ជីមីនពេលលឺសំណើរមួយនេះរួចគេស្ទាក់ស្ទើរក្នុងចិត្តជាខ្លាំង
«កុំភ្លេចថាគ្រួសារឯងជំពាក់គុណយើងមួយ ចឹងហើយសំណើរមួយនេះជាការសងគុណរបស់ឯង»
«ខ្ញុំយល់ព្រម» ជីមីនឆ្លើយដោយមិនស្ទាក់ស្ទើរ លោកប៊េកក៏ញញឹមពេញចិត្តជាខ្លាំង ក្រោយពេលលោកប៊េកចាកចេញ ជីមីនទទួលបានសារមួយដោយប្រាប់ពីទីតាំងរបស់ណាមរីន ពេលនោះហើយទើបយើងដឹងថាមនុស្សក្នុងចិត្តរបស់ជីមីនជាណាមរីន គេលួចស្រលាញ់នាងតាំងពីតូចមកម្ល៉េះ មិនចាំយូរគេក៏ចាកចេញទៅរកនាងតូចភ្លាមណាមរីនត្រូវបានតុបតែងខ្លួនយ៉ាងស្អាត ជេហូបដើរចូលមកជាមួយទឹកមុខស្មើរ នាយដើរមកជិតណាមរីនហើយដកសោរមកចាក់ច្រវ៉ាក់ជើងចេញពីជើងរបស់នាងតូច
«ក្រែងថាសោរបាត់ហេ» នាងតូចសួរឌឺ
«សោរបែបនេះខ្ញុំមានច្រើន កុំសួរច្រើន ថ្ងៃនេះបងនាំអូនចេញទៅក្រៅ»
«មិនខ្លាចខ្ញុំរត់ទេ»
«ទោះអូនរត់ទៅដល់ណាក៏បងរកអូនឃើញដែរ» មិនចាំឲ្យណាមរីនតបនិងអនុញ្ញាតនាយក៏អូសដៃនាងតូចចេញទៅជាមួយ នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ ទាំងពីរនាក់មិននិយាយអ្វីឡើយ ណាមរីនងាកទៅបង្អួចសម្លឹងមើលអាគារខ្ពស់ៗក្នុងទីក្រុងនាពេលរាត្រី ជេហូបបាននាំណាមរីនឡើងមកអាគារខ្ពស់មួយដើម្បីញាំអាហារពេលល្ងាចដ៏រ៉ូមទិត«អាហារទាំងនេះ?» ណាមរីនភ្ញាក់ផ្អើលខ្លាំងឃើញអាហារដែលនាងចូលចិត្ត
«ទោះពេលវេលាកន្លងទៅហួសយូរមែនតែ អ្វីដែលអូនចូលចិត្តបងនៅចាំទាំងអស់»
«លោកមិនមែនបងហូស៊ុក លោកដឹងបានយ៉ាងមិច»
«បងមិនមែនហូស៊ុកតែអ្វីដែលទាក់ទងនឹងអូនបងដឹងទាំងអស់ ហូស៊ុកទន់ខ្សោយហេតុអីអូនស្រលាញ់វា»
«លោកគ្មានអ្វីដែលបងស៊ុកហ្គីមាន នោះគឺចិត្តមេត្ដា»
«ហុឹស! ចិត្តមេតាការពារអូនមិនបានទេ សង្គមរបស់ពួកយើងមិនអាចទន់ខ្សោយបើគ្មានសមត្ថិភាព និងភាពឃោរឃៅមិចនឹងអាចការពារមនុស្សដែលខ្លួនស្រលាញ់នោះ»
«ខ្ញុំមិនត្រូវការឲ្យអ្នកណាមកការពារខ្ញុំទេ ខ្ញុំរឹងមាំគ្រប់គ្រាន់នឹងអាចការពារខ្លួនឯងបាន»
«បងក៏មានសិទ្ធិគ្រប់គ្រាន់សម្លាប់មនុស្សដែលចង់មកប៉ះពាល់មនុស្សស្រីរបស់បងដូចគ្នា ចង់ប៉ះអូនក៏ត្រូវឆ្លងកាត់សាកសពបងជាមុនសិនដែរ» ក្រសែរភ្នែកសម្លឹងគ្នាទៅវិញទៅមក បេះដូងរបស់ណាមរីនចាប់ផ្ដើមលិតខុសចង្វាក់ នាងបែងចែកមិនត្រូវថាតាមពិតពីដើមមកអ្នកដែលនាងស្រលាញ់ជាជេហូប ឬក៏ជាហូស៊ុក

YOU ARE READING
????????????????????
Fanfiction???????????????????????????????????????????????? ????????????????????????????????????????????????????? ?????????????????????????????????????????????????????? ????????????????????????? ??????
????? ??
Start from the beginning