抖阴社区

                                    

    «ចៅហ្វាយ! មានរឿងធំហើយ» កូនចៅជំនិតរបស់ស៊ូហ្ការត់មកសំដៅនាយយ៉ាងត្រហេបត្រហប
   «មានរឿងអី?»
   «អ្នកប្រុសជេហូបត្រូវរបួសធ្ងន់ណាស់» លឺបែបនេះអ្នកជាបងបារម្ភជាខ្លាំង
   «គេនៅឯណា?»
   «មន្ទីពេទ្យឯកជនគ្រួសារ ថាកាសុីរ៉ា» មិនចាំឲ្យកូនចៅនិយាយចប់គេក៏ប្រញាប់ចាកចេញទៅភ្លាម ថេហ្យុងទៅតាមស៊ូហ្កាដែរព្រោះដឹងច្បាស់ថាយ៉ានីម៉ាស្រាញ់បងប្រុសទីពីរម្នាក់នេះណាស់

    យ៉ានីម៉ាដើរមកដល់បន្ទប់ក្រោមដីឃើញសភាពគ្រីនឡាហើយនាងរន្ធត់ចិត្តណាស់ សភាពរាងកាយរបស់គ្រីនឡាទ្រុតទ្រោម ស្នាមរបួសគ្រប់កន្លែង ជើងវិញត្រូវវាយឡើងរបួសបែកឈាម រាងកាយស្គមស្កាំងដូចជាមនុស្សអត់ឃ្លានមិនបានញាំអាហារមកជាច្រើនថ្ងៃទៅហើយ នាងដើរទៅជិតគ្រីនឡាហើយយកដៃទៅប៉ះកាយតូចដែលសន្លប់នៅឡើយ រាងកាយអាក្រាតមិនដឹងថាមុននេះបងប្រុសនាងបានធ្វើអ្វីដាក់នាងនោះទេ
   «សុំទោស... ឲ្យខ្ញុំសុំទោស» យ៉ានីម៉ានាងសោកស្ដាយចំពោះទង្វើររបស់បងប្រុសនាងធ្វើទៅលើគ្រីនឡាណាស់
   «អ្នកនាងម្ចាស់» ស្របពេលនោះកូនចៅជំនិតស្រីឆ្វេងស្ដាំរបស់នីម៉ាមកដល់ ពួកគេយកអាវពាក់ឲ្យគ្រីនឡារួចនាំចេញទៅ
   «ពួកនាងសំអាតរាងកាយរបស់បងគ្រីនឡាហើយ ហើយនាំនាងទៅមន្ទីពេទ្យឯកជនរបស់គ្រួសារយើង»
   «ចាសអ្នកនាងម្ចាស់» កូនចៅរបស់គ្រីនឡាប្រញាប់ធ្វលតាមបញ្ជារ នីម៉ាអង្គុយចាំមួយសន្ទុះពេលរួចរាល់ពួកគេក៏ចាកចេញទៅ

   ស៊ូហ្កាមកដល់មន្ទីពេទ្យជាមួយនឹងអារម្មណ៍ភ័យខ្លាច និងបារម្ភជាខ្លាំង គេបាត់បងប្អូនប្រុសម្នាក់ហើយមិនចង់បាត់បងប្អូនប្រុសម្នាក់ទៀតទេ
   «លោកគ្រូពេទ្យប្អូនខ្ញុំយ៉ាងមិចហើយ»
   «របួសរាងកាយរបស់អ្នកប្រុសទីពីរមិនអីទេ តែរបួសផ្លូវចិត្តរបស់គាត់កាន់តែធ្ងន់ធ្ងរហើយ បើមិនឆាប់ព្យាបាលទេ ខ្លាចតែជីវិតក៏ពិបាកនឹងរក្សារដែរ»
   «ខ្ញុំមិនខ្វល់លោកឆាប់រកវិធីទៅមិនចឹងខ្ញុំឲ្យលោកស្លាប់កំដរប្អូនយើង» ស៊ូហ្កាចាប់ក្របួចករអាវគ្រូពេទ្យនិយាយគម្រាមរួចក៏ប្រលែងវិញ
   «បាទៗ ខ្ញុំនឹងប្រឹងប្រែង» លោកគ្រូពេទ្យប្រញាប់ចាកចេញទៅរកវិធីព្យាបាលជេហូប ស៊ូហ្កាងាកមកមើលមុខប្អូន ហើយចាប់ដៃប្អូនមលកាន់
   «ជេហូប! ដឹងខ្លួនឡើង វាមិនមែនកំហុសឯងទេ វាជាកំហុសរបស់បង បងជជេសមិនស្ដាប់ប្អូន ទើបធ្វើឲ្យហូស៊ុកស្លាប់ ជេហូប បងដឹងថាប្អូនពិបាកទទួលយកតែឯងកុំធ្វើបាបខ្លួនឯងចឹងអី»

   ក្រាក!
   «បងជេហូប!» យ៉ានីម៉ាមកដល់មន្ទីពេទ្យដឹងថាបងប្រុសទីពីររបួសចូលពេទ្យនាងក៏ស្ទុះមករក
   «បងហូប! កុំកើតអីឲ្យសោះណា នីម៉ាមិនចង់បាត់បង់បងម្នាក់ទៀតទេ ហុឹក! ៗ តើនេះមានរឿងអី? អ្នកណាជាអ្នកធ្វើ?» យ៉ានីម៉ាយំបន្ដើរស្រែកសួរស៊ូហ្កាបន្ដ
    «បងឲ្យគេទៅស៊ើបហើយ កុំបារម្ភអីណា»
    «បង! បើបងរកមិនឃើញថាអ្នកណាជាអ្នកធ្វើបង បងគ្មានសិទ្ធិធ្វើជាបងប្រុសខ្ញុំទេ» មួយម៉ាត់នេះប្រៀបដូចជាកាំបិទចាក់ទំលុះបេះដូងរបស់ស៊ូហ្កាចឹង
   «បានបងសន្យា!» និយាយចប់នាយក៏ចាកចេញទៅ មកដល់ក្រៅក៏ឃើញគ្រីនឡាកំពុងតែព្យាបាលរបួស តែគេមិនចូលទៅមើលឡើយបានត្រឹមចាកចេញដោយអារម្មណ៍ល្អនិងអាក្រក់កំពុងតែព្យាយាមផ្លុំត្រចៀកគេ
   (កុំចិត្តទន់ បន្ដផេនការរបស់ឯងទៀតទៅ) ស៊ូហ្កាអាក្រក់
   (ឯងស្រលាញ់គ្រីនឡាត្រូវទេ ហេតុអីមិនប្រាប់នាងតាមត្រង់? បើស្រលាញ់ឯងមិនគួរធ្វើបាបនាងទេ) ស៊ូហ្កាល្អ
   (គេថាស្រលាញ់ណាស់វាយណាស់ គឺវាយព្រោះស្រលាញ់) ស៊ូហ្កាអាក្រក់
   (ខុសហើយ ការស្រលាញ់ជាការយកចិត្តទុកដាក់ ថ្នាក់ថ្នមនិងផ្ដល់ក្ដីស្រលាញ់ ការគោរពគ្នាទៅវិញទៅមក)

   «បានហើយថ្លង់ណាស់ ចេញទៅ» ស៊ូហ្កាស្រែកមួយទំហឹងផ្អើលឡើងសត្វចាបហោះចេញពីដើមឈើអស់
   «អាខេនតា យើងនឹងកំចាត់ឯងចេញឲ្យផុតពីផែនដីនេះ»

???????????????????? Where stories live. Discover now