抖阴社区

                                    

  ===
  ឡេម៉នភ្ញាក់ឡើងឃើញថាជុងហ្គុកនៅគេងក្បែរនាងភ័យជាខ្លាំង ក៏ប្រញាប់ស្ទុះងើបរត់ចេញតែត្រូវជុងហ្គុកងើបមកឱបនាងពីក្រោយជាប់
   «ចង់ទៅណា? យប់មិញអូនមិនមែនចឹងទេ យ៉ាងមិចមិនទទួលខុសត្រូវចំពោះបងទេឬ?»
   «ទទួលខុសត្រូវក្បាលលោកស្អី លែងខ្ញុំ»
   «បីឆ្នាំមុនបងលែងអូនម្ដងហើយ លើកនេះបងមិនលែងអូនទៀតទេ» រាងក្រាស់ឱបកាយតូចកាន់តែណែន
  «បីឆ្នាំមុនអីខ្ញុំភ្លេចហើយ»
  «ចឹងចាំឲ្យបងរំលឹកអូនចុះ បន្ទប់ទឹកនៅក្លឹប....»
  «បានហើយឈប់និយាយទៅ» ឡេម៉នយកដៃផ្ទប់មាត់រាងក្រាស់ ជុងហ្គុកចាប់ដៃនាងដកចេញពីមាត់ខ្លួនរួចយកមកថើប រកតែនាងតូចដកដៃមិនទាន់
   «ពេលនោះបងមិនទាន់ក្លាយជាបងប្រុសចុងអូនទេ អូនដឹងទេចាប់តាំងពីពេលនោះមកបងមិនដែលបោះបង់តាមរកអូនឡើយ ឡេម៉នលើកនេះបងនឹងមិនឲ្យអូនរបូតពីដៃបងទៀតទេ បងនឹងបកស្រាយប្រាប់ប៉ាអូន»
   «មិនបានទេ លោកប៉ាមិនលើកលែងឲ្យបងទេ»
   «ទោះស្លាប់ក៏បងមិនស្ដាយដែរ»

   រីង...រីង!
   សំលេងទូរស័ព្ទរោទ៍ចេញពីទូរស័ព្ទជុងហ្គុក ជាលេខរបស់លោកប៊េក រាងក្រាស់មើលមុខរបស់ឡេម៉នបន្ដិចមុននឹងចុតទទួល
   «អាឡូលោកប៉ា»
   (ឡេម៉ន នៅជាមួយឯងឬ?)
   «បាទលោកប៉ា»
   (នាំនាងមកផ្ទះ យើងមានរឿងនិយាយជាមួយនាង)
   «បាទ!» ជុងហ្គុកបិទទូរស័ព្ទហើយ ងាកមើលមុខឡេម៉ន
   «លោកប៉ាថាមិច?»
   «គាត់ឲ្យបងនាំអូនទៅផ្ទះ» ឡេម៉នមិននិយាយអ្វីនាងងក់ក្បាលជុងហ្គុកយកសំលៀកបំពាក់ឲ្យនាងពាក់រួចពួកគេក៏ចាកចេញទៅជាមួយគ្នាបាត់ទៅ

  ===
  «ពួកយើងគួរចាត់ការខេនតាបែបណា ត្រកូលសាគូរ៉ារលាយបាត់ទៅហើយ បងជីមីនតើគួរធ្វើបែបណាទៅ» ណាមរីនដើរចុះដើរឡើងនាងអន្ទះសារជាខ្លាំង
   «អូនស្ងប់អារម្មណ៍សិនទៅ បងមានកូនចៅមួយចំនួនដែរ ប្រហែលអាចទប់ទល់គេបាន»
   «មិនងាយបែបនឹងទេ មនុស្សវានេះល្បិចច្រើនមិនចឹងវាមិចនឹងអាចធ្វើឲ្យកំពូលមេដឹកនាំត្រកូលម៉ាហ្វៀនៅជប៉ុនស្លាប់បាននោះ»
   «បើវាចូលចិត្តប្រើល្បិចចឹងយើងមិនប្រើល្បិចដែរទៅ» ជីមីនមើលមុខរបស់ណាមរីន
   «អូនមានផែនការអីមែនទេ»
   «ខ្ញុំចង់ទៅរកត្រកូលថាកាសុីរ៉ា»
   «តែបងទុកតែនាំអូនចេញមកនោះទេ»
   «ខ្ញុំដឹងតែ ក្រៅពីពួកគេខ្ញុំមិនដឹងរកអ្នកណាទេ» ជីមីនចាប់ដៃនាងតូចមកដាក់លើដើមទ្រូងខ្លួនរួចនិយាយ
   «ណាម! រៀបការជាមួយបងទៅ បងនឹងមើលថែរអូន រឿងសងសឹកបងក៏អាចជួយអូនបានដែរ» ណាមរីនភ្ញាក់ផ្អើលពេល លឺបែបនេះ នាងសម្លឹងមើលមុខរបស់ជីមីនបន្ដិចមុននឹងនិយាយតប
   «សុំទោស ក្នុងចិត្តខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ»
   «ជាហូស៊ុកឬជាជេហូប?»
   «ពីតូចដល់ធំខ្ញុំតែងតែកុហកខ្លួនឯង មាត់និយាយថាស្រលាញ់បងស៊ុកហ្គី តែការពិតបេះដូងខ្ញុំបាមឆ្លាក់ឈ្មោះរបស់បងហូបហ្គីតាំងពីថ្ងៃដំបូងដែលខ្ញុំជួបគាត់មកម្ល៉េះ» ចម្លើយមួយនេះធ្វើឲ្យជីមីនឈឺចុកចាប់ជាខ្លាំង
  «ចុះហេតុអីពេលនោះអូនជ្រើសរើសហូស៊ុក»
  «បញ្ជារលោកប៉ានិងអ្នកម៉ាក់» ណាមរីចនិយាយទាំងឱនមុខចុះ នាងក៏សោកស្ដាយដែលពេលនោះនាងមិនស្ដាប់តាមបេះដូងខ្លួនឯង
   «បងយល់ហើយ មិនអីទេ យ៉ាងណាបងនឹងនៅតែជួយអូនចាំពេលដែលអូនសងសឹករួចបងនឹងចាកចេញហើយ» ជីមីននិយាយទាំងអួលដើមក គេព្យាយាមលាក់បាំងការឈឺចាប់របស់ខ្លួន ព្រោះមិនចង់ឲ្យណាមរីនមានអារម្មណ៍មិនល្អ

   ====
   ជេហូបបន្ដសន្លប់មកអស់ជាច្រើនថ្ងៃ នៅមិនទាន់ដឹងខ្លួននៅឡើយទេ ស៊ូហ្កា នៅមើលប្អូនជាប់រហូតមកមិនហ៊ានទៅណាទេ
   ក្រាក!
   សំលេងបើកទ្វារបន្លឺឡើងស៊ូហ្កាក៏ងាកទៅមើល ទឹកមុខស្មើរបង្ហាញឡើង នាយដកដង្ហើមធំសម្រួលអារម្មណ៍បន្ដិច
   «តើមានរឿងអី? មុនពេលខ្ញុំចាកចេញគាត់មិនធ្ងន់ធ្ងរដល់ម្លឹងទេ» ណាមរីននាងស្លុតចិត្តជាខ្លាំង ពេលឃើញសភាពជេហូបបែបនឹង
   «មុនពេលនាងចាកចេញ តើមានរឿងអីកើតឡើង?» ស៊ូហ្កាពេលដឹងថាណាមរីនជាប់ពាក់ព័ន្ធរឿងដែលធ្វើឲ្យជេហូបត្រូវចូលពេទ្យសន្លប់ច្រើនថ្ងៃសឹងតែបាត់បង់ជីវិតគេខឹងខ្លាំងណាស់ តែប្រឹងទប់ ដោយសារនេះមិនមែនជាពេលមកខាំគ្នាឯងទេ
   «ខ្ញុំសុំទោស គឺខ្ញុំគ្រាន់តែមិនចង់ឲ្យគាត់ឃុំខ្ញុំតែប៉ុណ្ណោះ គាត់មិនព្រមដោះលែងខ្ញុំទើបខ្ញុំឲ្យបងជីមីនមកជួយ តែមិននឹកស្មានថាមានសត្រូវផ្សេងមកវាយប្រហារទេ» ណាមរីននិយាយឡើងដោយការដឹងកំហុស
   «មើលទៅខ្ញុំក៏គួរប្រាប់នាងតាមត្រង់ហើយ» ស៊ូហ្កាងាកមកមើលមុខប្អូនប្រុសហើយបន្ដនិយាយ
  «ការពិតទៅ ហូស៊ុកស្លាប់បាត់ហើយ អ្នកដែលនៅចំពោះនាងជាជេហូបយ៉ាងពិតប្រាកដ ហូស៊ុកដែលនាងជួបនៅកូរ៉េជាជេហូបដែលមានជម្ងឺគិតថាខ្លួនឯងជាហូស៊ុក»
   «បានៗ ន័យថាមិច? ខ្ញុំមិនយល់ទេ ចុះ... ចុះបងហូស៊ុកស្លាប់តាំងពីពេលណា?» នាងតូចស្លុតចិត្តបេះដូងស្ទើរធ្លាយចេញក្រៅទៅហើយ
   «សោកនាកម្មនៅឆ្នាំនោះមិនមែនបំផ្លាញតែគ្រួសារ សាគូរ៉ាទាំងមូលទេតែក៏បានធ្វើឲ្យប៉ាម៉ាក់របស់ពួកយើងស្លាប់ដូចគ្នា ជេហូបវីសនឹងស្លាប់ដែរ ប៉ុន្ដែអ្នកដែលស្លាប់នៅឆ្នាំនោះជាហូស៊ុកនោះទេ ជេហូបគេទទួលយកការស្លាប់របស់ប្អូនប្រុសភ្លោះគេមិនបានក៏កើតជម្ងឺមនុស្សមានចរឹកពីរ ពេលខ្លះតាំងខ្លួនជាជេហូប ពេលខ្លះតាំងខ្លួនជាហូស៊ុក ពេលដែលគេជួបគ្រោះថ្នាក់ឬមានអ្នកណាធ្វើបាបមនុស្សដែលគេស្រលាញ់ ចរឹកកាចសាហាវរបស់គេនឹងចេញមកជាជេហូបនោះឯង ឲ្យខ្ញុំសុំទោស បើមិនមែនភាពជជេសរបស់ខ្ញុំ គូរដណ្ដឹងរបស់នាងក៏មិនស្លាប់ដែរ តែខ្ញុំមិនយល់ថាវាជារឿងមិនល្អទេ ដោយសារខ្ញុំដឹងថាក្នុងចិត្តនាងមានជេហូប មិនមែនជាហូស៊ុកទេ» ស៊ូហ្កានិយាយរួចគាត់ក៏ងាកមកមើលមុខណាមរីនវិញ
   «បង... បងស៊ូហ្កា ដឹងមែនទេ?»
   «បងដឹង ព្រោះបងបានស្ដាប់លឺគ្រប់យ៉ាងនោះថ្ងៃនោះ» ទាំងពីរអ្នកមើលមុខគ្នាទៅវិញទៅមកចំៗ ណាមរីននាងឡើងគាំងនិយាយលែងចេញទៅហើយ នាងគិតថាគ្មានអ្នកណាដឹងឡើយក្រៅពីគ្រួសារនាង....

You've reached the end of published parts.

? Last updated: Jun 01, 2024 ?

Add this story to your Library to get notified about new parts!

???????????????????? Where stories live. Discover now