" ឲក្មេងប្រុសម្នាក់នេះ ជាអ្នកកាត់ស្មៅទាំងនេះឬ? " កម្មករម្នាក់ក្នុងចំណោមកម្មករទាំងអស់នោះសួរទៅអ្នកប្រុសរបស់ខ្លួនទាំងភ្ញាក់ផ្អើល
" មែន! នៅឈរធ្មឹងស្អីទៀត ម៉េចមិនឆាប់ទៅធើ្វទៅ " Geminiឆ្លើយតបជាកម្មករម្នាក់នោះរួច គេងាកមកបញ្ជាអ្នកដែលកំពុងតែឈរស្ងៀម
" បាទ " Fourthបំណងដើរទៅធើ្វតាមបញ្ជារបស់គេ តែក៏ត្រូវបញ្ឈប់ជំហ៊ានភ្លាមៗពេលឃើញមានអ្នកតវ៉ាជំនួសខ្លួន
" អ្នកប្រុស គេខ្លួនតូចតែមួយបែបនេះឲធើ្វការងារទាំងអស់នេះមិចនឹងកើតទៅ?មើលចុះមុខស្លេកស្លាំងគ្មានកម្លាំងសោះអោយមកធើ្វការប្រើកម្លាំងទៀតម៉េចនឹងបានទៅ? " កម្មករដដែលនេះក៏បានបន្តនិយាយទៅកាន់មនុស្សកំណាចដែលកំពុងតែបញ្ចេញចង្កូមដាក់រាងតូច នាំឲgeminiសើចចុងមាត់
" រឿងលើសនឹងគេនៅអាចធើ្វបាន ត្រឹមតែការងារប៉ុណ្ណឹងមិនធើ្វឲស្លាប់ទេ មែនទេ? " ប្រយោគចុងក្រោយរបស់Geminiគេបានលើកចិញ្ចើមបោះសំណួរទៅកាន់រាងតូចក្នុងន័យផ្លែផ្កា
"...." Fourthឪនមុខចុះមិននិយាយស្តី ព្រោះដឹងថាប្រុសម្នាក់នេះកំពុងឌឺដងឲគេ
"អ្នកប្រុស "
" ខ្ងុំមិនចូលចិត្តនិយាយលើសពីបីដង ចេញទៅ " មិនឲមានការតវ៉ាពីកម្មករទាន់ Geminiនិយាយប្តូរទឹកមុខទៅជាកាចភ្លាមៗបង្ហាញថាគេកំពុងអស់ការអត់ធ្មត់ហើយ នាំឲកម្មករទាំងនោះលេបទឹកមាត់ចូលបំពង់កមួយក្អឹកទាំងភ័យក្នុងចិត្តតិចៗព្រោះដឹងថាបើនៅតែបន្តបន្តិចទៀតពិភពលោកពួកគេច្បាស់ជារលាយមិនខាត
" បាទ " ពួកគេទទួលបញ្ជាទាំងស្ទាក់ស្ទើររួចកីប្រើក្រសែភ្នែកអាណិតទៅកាន់រាងតូចច្រឡឹងដៃជើងតូចស្រឡូនព្រៀងដូចមនុស្សស្រី មុខមាត់ស្លេកស្លាំងព្រមគ្នា មុននឹងបែរចាកចេញទៅ
" កាត់ស្មៅឲហើយក្នុងថ្ងៃនេះ ហើយកុំឲយើងដឹងថាមានអ្នកណាមកជួយឯងឲសោះ! មិនបាច់ព្យាយាមទាក់ទាញការអាណិតអាសូរពីពួកគេទេ គ្មានអ្នកណាជួយឯងបានហើយចាំទុក " Geminiបោះសម្តីគម្រាមរួមនឹងពាក្យថាអោយរួចកីបោះជំហ៊ានចាកចេញទៅ ដោយប្រាដកណាស់ដែលសម្តីរបស់គេអម្បាញមិញនេះកម្មករទាំងនោះក៏បានលឺដែរ

YOU ARE READING
??????????????????????????
RandomGemini: ?????????????????????????????????? ??????????? ???????????????????????????????? ?????????Fourth Atthaphan
Part 7:???????????????????????
Start from the beginning