抖阴社区

Part 9:???????????????????

Start from the beginning
                                    

" ថ្ងៃនេះ! អ្នកប្រុសអោយឯងសម្អាត បន្ទប់ចំនួន10បន្ទប់អោយស្អាត បើថ្ងៃនឹងមិនហើយទេ កុំគិតថាឯងបានសម្រាកឬបានញាុំបាយនោះ " ហ្វាៗដែលជាអ្នកបម្រើស្រីដែលទទួលបញ្ជាពីរាងក្រាស់ឲមកប្រាប់រាងតូចក៏និយាយទាំងញញឹមឌឺទៅកាន់រាងតូច ខណ: Fourthមិនមាត់បានត្រឹមឈប់ស្ងៀមចាំស្តាប់ការរៀបរាប់របស់នាង

" នៅឈរស្ងៀមដល់ណី មកតាមយើងមក យើងប្រាប់បន្ទប់ ដែលត្រូវសម្អាត" និយាយរួចនាងដើរទៅមុខ ឯអ្នកដែលឈរទ្រឹងក៏ដើរទៅតាមក្រោយទាំងមិនមាត់ករអ្វី មើលទៅនាងហាក់មិនចូលចិត្តខ្លួនសោះ។គេដើរតាមពីក្រោយនាងរហូតដល់បន្ទប់ដែលត្រូវសម្អាត

" សម្អាតបន្ទប់មួយជួរនេះហើយ ក៏ទៅសម្អាតបន្ទប់ធំមួយនៅកណ្តាលគេនោះផង "

" បាទ " សំឡេងស្រទន់ក៏តបយល់ព្រម

" នៅធ្មឹងៗនឹងហើយ មិចមិនឆាប់ទៅសម្អាត" នាងនិយាយថារួចក៏បោះជំហានចាកចេញទាំងញេចចុងមាត់ញញឹម។ ក្រោយពីនាងក្រមុំចាកចេញទៅបាត់ គេក៏ប្រញាប់ចូលទៅសម្អាតក្នុងបន្ទប់ទាំងមិនអាចបដិសេដបាន។

~មួយម៉ោងក្រោយមក~
Fourthដើរចូលទៅក្នុងបន្ទប់ធំដែលកណ្តាលនោះទាំងដៃកាន់អំបោលក្រោយពីបានសម្អាតបន្ទប់មួយជួរហើយមក

" ស្រស់ស្អាតណាស់ " ចូលមកដល់ភ្លាមគេពោលសរសើរពីស្រស់បន្ទប់តែម្តង ព្រោះថាក្នុងបន្ទប់មានការរៀបចំស្អាត នឹងមានសុទ្ធតែរបស់មានតម្លៃ គេដើរមើលពេញបន្ទប់រហូតដល់កន្លែងថូមាសពណ៍មាសមួយ រាងតូចក៏លើកដៃស្រឡូនទៅប៉ះថូផ្កានោះបន្តិចរួចក៏ដើរមកសម្អាតកន្លែងផ្សេងវិញ តែ...

~ប្រាវ~
សំឡេងធ្លាក់បែករបស់អ្វីម្យ៉ាង នាំឲរាងតូចងាកមកមើលតាមប្រភពសំឡេង គេបើកភ្នែកធំទាំងភ្ញាក់ផ្អើលក្នុងចិត្តក៏ភ័យបុកពោះខ្លាចត្រូវស្តីបន្ទោស ពេលនោះក៏មាននរណាម្នាក់បើកទ្វារ គេក៏ងាកសម្លឹងទៅមើលយ៉ាងលឿនឃើញថាជាហ្វា

" នេះ! ឯងធើ្វអោយបែក?"

" អ...អត់ទេ ខ្ងុំមិនបានធើ្វទេ "

" ម៉ែដោះ! Fourthធើ្វអោយបែកថូផ្ការបស់អ្នកប្រុស " មិនស្តាប់ការបកស្រាយរបស់រាងតូចនាងរត់ចុះមកក្រោមស្រែកប្រាប់ម៉ែដោះ

" ហ្អា!! " គ្រប់គ្នាស្រែកព្រមគ្នាដោយការភ្ញាក់ផ្អើល ស្របពេលGeminiដើរចូលមក

" មានរឿងអី?មិចក៏ស្រែកលឺខ្លាំងម្លេស "

" អ្នកប្រុស! គឺFourthធើ្វឲបែកថូ " គ្រាន់តែលឺគេក៏ដើរទៅខាងលើនៅក្នុងបន្ទប់ដែលគេបានហាមគ្រប់គ្នាមិនអោយចូល ក៏ឃើញថាថូដែលគេខំដេញថ្លៃបានបែក មុខកាចងាកសម្លឹងមើលទៅអ្នកដែលធើ្វវាទាំងខឹង ក្តៅដូចបាយពុះរួចគេក៏ដើរមក កញ្ឆក់ដៃរាងតូចមួយទំហឹង ហើយនិយាយគំហកខ្លាំងៗទៅកាន់រាងតូច

" យើងអោយគេប្រាប់ឯងហើយមែនទេថាកុំអោយចូលបន្ទប់មួយនេះ មិចក៏ឯងមិចស្តាប់ចឹង ក្បាលរឹងម្ល៉េះ "

" ខ្ងុំ...មិនបានដ.." មិនចាំអោយអ្នកម្ខាងទៀតប្រកែកបានGeminiអូសដៃFourthចុះមកខាងក្រោយ

~ប្រូស~

"អួយ!! " សំឡេងបន្លឺឡើងចេញពីមាត់តូចក្រោយត្រូវបានគេគ្រវែងមួយទំហឹងអោយដួលទៅលើឥដ្ឋកណ្តាលផ្ទះធំ នាំឲអ្នកបម្រើគ្រប់គ្នាងាកមើលសម្លឹងមើល
.
.
.
.
.
.
.
.
      To be Continues!!!

??????????????????????????Where stories live. Discover now