抖阴社区

???1:????????

1.1K 45 5
                                    

នៅក្នុងប្រទេសដែលជឿនលឿនគឺសម្បូរទៅដោយក្រុមម៉ាហ្វៀតូចធំ  អួតអាងបង្ហាញអំណាចរៀងៗខ្លួនជារៀងរាល់ថ្ងៃ សម្លាប់មនុស្សឲ្យដេកស្លាប់គរគ្នាទាំងប្រុសស្រីមិនលើកលែងសូម្បីកូនក្មេង អ្នកដែលមានអំណាចខ្ពស់ជាងគេក្នុងចំណោមម៉ាហ្វៀលំដាប់ពិភពលោកទាំងអាយុទើបតែ28ឆ្នាំគឺ ចន ជុងហ្គុក នាយរកសុីទាំងផ្លូវងងឹត ទាំងផ្លូវភ្លឺ ជួញដូរអាវុធ លក់គ្រឿងញៀន ជួញដូរមនុស្ស ដោយបើកក្រុមហ៊ុនផលិតទ្បាន ផលិតស្រាក្រហមមកបាំងមុខ ប៉ុន្ដែផ្លែកត្រង់ថានាយម្នាក់នេះមិនលេងស្រីនោះទេ បើមាននរណាមករញ៉ែរញ៉ៃនាយហ្នឹងសម្លាប់ចោលដោយគ្នានអាណិតអាសូរនោះទ្បើយ

«រឿងយើងឲ្យឯងធ្វើយ៉ាងហើយមិច»សំទ្បេងគ្រោងគ្រាតគ្នានដើមគ្នានចុងចេញពីបបូរមាត់ក្រាស ចន ជុងហ្គុក នាយនេះមានផ្ទៃមុខសង្ហា រាងខ្ពស់សាច់ដុំធំៗគួរឲ្យ
ចង់ខាំ ឈរបែរមុខទៅកញ្ចក់ថ្លាដែលអាចមើលទេសភាពក្នុងទីក្រុងបានយ៉ាងច្បាស់

«លោកគីម មិនយល់ព្រមជាមួយសំណើរនេះទេចៅហ្វាយ»នាយ បេនដែលជាកូនចៅជំនិតហ្នឹងជាមនុស្សដែលគេទុកចិត្តបំផុតទុកដូចជាមិត្តភក្តិ ជាបងជាប្អូន

«អាកញ្ចាស់នេះពិបាកនិយាយគ្នាមែន»ជុងហ្គុកបែរមុខរកមកអ្នកជាកូនចៅទាំងមុខមាំគួរឲ្យខ្លាច

«ចៅហ្វាយចង់ឲ្យខ្ញុំធ្វើបែបណាបន្ដ»បេន ងើបមើលមុខអ្នកដែលមាននាមជាចៅហ្វាយ

«យើងទៅរកគេដោយផ្ទាល់ត្រៀមទ្បានទៅ»ជុងហ្គុកសើចចុងមាត់តិចៗ

«បាទ»ថាហើយនាយក៏ដើរចេញពីបន្ទប់ធ្វើការរបស់ជុងហ្គុកយ៉ាងលឿនដើម្បីរៀបចំទ្បាន

«កូនខ្លាតូចពួកយើងជិតបានជួបគ្នាហើយ»ជុងហ្គុកលើករូបថតអ្នកណាក៏មិនដឹងយកមកមើលទាំងញញឹមតិចៗហាកដូចមនុស្សវិកលចរិត តែក្មេងប្រុសដែលនៅក្នុងរូបនោះពិតជាស្អាតណាស់ ស្នាមញញឹមដ៏ស្រស់ស្អាតលើសមនុស្សស្រីរាប់ដងស្រស់ស្អាតប្រៀបដូចព្រះចន្ទយ៉ាងអញ្ចឹង

#ផ្ទះលោកគីម

ផ្ទះនេះមិនធំក៏មិនតូចបង្ហាញថាគ្រួសារនេះមិនមែនជាអ្នកមានអីនោះទេ គ្រាន់តែជាគ្រួសារសាមញ្ញធម្មតាៗ មិនមែនជាវីទ្បាអីនោះទ្បើយគ្រាន់តែជាផ្ទះល្វែងដែលមាន២ជាន់ប៉ុណ្ណោះ គ្រួសារមានឪពុកមានម្ដាយមានបងប្រុសនិងប្អូនប្រុសដែលបងប្អូនទាំងពីរជាកូនភ្លោះ

???????????????????-Exclusive ownership(?????)Where stories live. Discover now