抖阴社区

Part4:?????????????????????????????

445 27 4
                                    

«ល្មមឃើញឯងនិងប្រុសស្នេហ៍អោបថើបគ្នា»ជុងហ្គុកថាហើយក៏បើកទ្វាចូលក្នុងទ្បានបាត់មិនសូម្បីមើលមុខថេយ៉ុង

«ម្នាក់នោះជាសង្សាខ្ញុំ រឿងអីថើបខ្ញុំមិនបាន មិចក៏គេចាំបាច់ខឹង»ថេយ៉ុងរអ៊ូតិចៗមុននិងដើរចូលទ្បានតាមរាងក្រាស គេលួចមើលមុខនាយជារើយៗព្រោះឃើញគេមិននិយាយជាមួយខ្លួនដូចរាល់ដង

«ដល់ផ្ទះហើយចុះមោ»ជុងហ្គុកនិយាយហើយក៏ដើរចូលវិមានបាត់មិនខ្ចីចាំថេយ៉ុងចូលទៅជាមួយគ្នា

«មិនដឹងជាខឹងស្អីទេ អាមិនត្រូវជាអីនិងគ្នាផង»ថេយ៉ុងរអ៊ូតិចៗទាំងមិនយល់ពីទង្វើរបស់ជុងហ្គុកតែក៏បោះជំហានដើរទៅក្រោយឲ្យទាន់នាយ

«លោក....»ថេយ៉ុងដើរចូលទៅជិតជុងហ្គុកដែលកំពុងអង្គុយចុចទូរសព្ទនៅលើពូក

«យ៉ាងមិច»ជុងហ្គុក

«ហេតុអីក៏លោកមកចោលខ្ញុំ»ថេយ៉ុង

«ឯងជាស្អីនិងយើង ទើបយើងត្រូវចាំឯង»ជុងហ្គុក

«លោក...»ថេយ៉ុង

«មើលទៅឯងដូចជាស្រទ្បាញ់អាម្នាក់នោះដ៏ហើយ»ជុងហ្គុកទម្លាក់ទូរសព្ទចុះងើបមកសម្លឹងមើលមុខថេយ៉ុង

«គេជាសង្សាខ្ញុំ ខ្ញុំច្បាស់ជាស្រទ្បាញ់គេហើយ»ថេយ៉ុង

«ចុះបើយើងបញ្ចូនវាទៅជួបដូនតារបស់វា ឯងគិតថាល្អទេ»ជុងហ្គុក

«លោកមិនអាចធ្វើបាបគេបានទេ ខ្ញុំមិនព្រមឲ្យលោកធ្វើបាបគេនោះទ្បើយ»ថេយ៉ុង

«ហេតុអីក៏មិនបាន ការពារវាខ្លាំងបែបនេះបែបអស់ខ្លួនជាមួយវាជាច្រើនដងហើយទេដឹង»ជុងហ្គុកក្រោកឈរទល់ខ្លួនជាមួយថេយ៉ុងទាំងមុខមាំដូចចង់ចាប់ថេយ៉ុងហែកជាចម្រៀកៗ ទាំងកែវភ្នែកក្រហមច្រាល

«ផាច់...លោកគ្មានសិទ្ធមើលងាយខ្ញុំទេ ព្រោះខ្ញុំមិនមែនជាមនុស្សថោកទាបដូចលោកនិយាយនោះទេរបស់»ថេយ៉ុងទះជុងហ្គុកមួយកំផ្លៀងតាមកម្លាំងដៃរបស់ខ្ញុំទាំងភ្នែកក្រហមចង់យំនៅពេលមានអ្នកមកនិយាយមើលងាយខ្លួនបែបនេះ

«កុំភ្លេចថាឯងគ្រាន់តែជាកូនបំណុលរបស់យើងប៉ុណ្ណោះ យើងចង់ឲ្យឯងនិងគ្រួសារឯងងាប់បាត់ពេលណាក៏បានដែល កុំធ្វើចរឹកខ្លាំងដាក់យើងពេក»ជុងហ្គុកងាកមុខមកមើលថេយ៉ុងយឺតៗ ខាំមាត់ទប់អារម្មណ៍ ដៃច្រវាច់ថ្គាមរបស់ថេយ៉ុងស្ទើរតែបាកឆ្អឹងថ្គាមទៅហើយ

???????????????????-Exclusive ownership(?????)Where stories live. Discover now